ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃបានបញ្ជូនអ្នកជួយបកប្រែការផលិតរឿង «ម្តាយខ្ញុំលក់ខ្ញុំ»​ ត្រឡប់​មក​ប្រទេសកម្ពុជាវិញ


លោករ៉ាត់ រត្នមុន្នី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក។ (រូបថតដកស្រង់ពីទំព័រហ្វេសប៊ុក Rath Rott Mony)

លោករ៉ាត់ រត្នមុនីត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេល​ដែលលោក​បាន​ព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក បន្ទាប់ពីលោកបានជួយ​ផលិតខ្សែភាពយន្តឯកសារសម្រាប់បណ្តាញព័ត៌មានប្រទេសរុស្ស៊ីដែលបានចាក់ផ្សាយកាលពីខែតុលា។

ប៉ូលិសបាននិយាយថា ប្រទេសថៃបានបញ្ជូនសកម្មជន​ការងារដែល​ជួយបក​ប្រែ​ក្នុងការផលិតរឿង «ម្តាយខ្ញុំលក់ខ្ញុំ» My Mother Sold Me ត្រឡប់ទៅ​ប្រទេស​កម្ពុជា​វិញ កាលពីថ្ងៃពុធ។ អាជ្ញាធរកម្ពុជាសុំឲ្យប្រទេសថៃបញ្ជូនលោករ៉ាត់ រត្នមុនី អាយុ​៤៧​មកកម្ពុជា ដោយសារអាជ្ញាធរកម្ពុជាថាលោកពាក់ព័ន្ធនឹងការបង្កើតឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ» ដែលនិយាយអំពីការជួញដូរផ្លូវភេទដែលរដ្ឋាភិបាលនិយាយថា មានព័ត៌មាន​មិន​ពិត។​

គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានចាប់ផ្តើមការបង្ក្រាបលើអ្នកដែលរដ្ឋាភិបាលមើលឃើញថា ជាអ្នករិះគន់រាប់ទាំងអ្នកតស៊ូមតិសិទ្ធិមនុស្សនិងអ្នកនយោបាយប្រឆាំង។

លោករ៉ាត់ រត្នមុនី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រ​នៅពេល​ដែល​លោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក បន្ទាប់ពីលោកបានជួយផលិតខ្សែភាពយន្តឯកសារសម្រាប់បណ្តាញព័ត៌មាន​ប្រទេសរុស្ស៊ីដែលបានចាក់ផ្សាយកាលពីខែតុលា។

អ្នកនាំពាក្យនគរបាលកម្ពុជាលោកឆាយគីម ខឿន​បានមានប្រសាសន៍ថា លោក​រ៉ាត់ រត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា​ (CCTUF) ​ត្រូវ​បាន​និរទេស​ចេញពីប្រទេសថៃតាមសំណើរបស់កម្ពុជា។ លោកឆាយ គីមខឿន បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «នៅពេលចប់នីតិវិធីជាមួយប៉ូលិស យើង​នឹង​បញ្ជូន​គាត់ទៅតុលាការ។ វាអាស្រ័យលើតុលាការកំណត់ការចោទ​ប្រកាន់។​ មន្រ្តី​អន្តោ​ប្រវេសន៍ថៃមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។

ភរិយាលោករ៉ាត់ រត្នមុនី​គឺអ្នកស្រីឡុង គឹមហៀង​បានសម្តែង​ការភ័យខ្លាចថា ស្វាមី​របស់អ្នកស្រីនឹងត្រូវបញ្ជូនទៅពន្ធនាគារ។ អ្នកស្រីនិយាយថា៖

«ខ្ញុំសង្ឃឹមថា តុលាការនឹងស៊ើបអង្កេតករណីរបស់ស្វាមីរបស់ខ្ញុំដោយយុត្តិធម៌»។

ភាពយន្តឯកសារដែលមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ‍» និយាយ​អំពី​ស្រ្តី​ខ្មែរ​ក្រីក្រ​ម្នាក់បានលក់កូនស្រីឱ្យធ្វើជាអ្នករកស៊ីផ្លូវភេទ។​

ក្រោយមកអាជ្ញាធរបាននិយាយថា ក្មេងស្រីនិងម្តាយរបស់នាងត្រូវបានគេឲ្យលុយ​២០០ដុល្លារឲ្យនិយាយកុហកនៅក្នុងខ្សែភាពយន្តឯកសារដែលបានធ្វើឱ្យខូច​កេរ្តិ៍​ឈ្មោះ​របស់ប្រទេសកម្ពុជា។

បណ្តាញព័ត៌មាន Russia Today និយាយថា ខ្លួនមិនដែលបង់លុយឱ្យអ្នក​ដែលខ្លួន​សម្ភាស​នោះទេ៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG