ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​បាងកក​ស្ថិត​ក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន ខណៈ​ផ្ទះ​ប្រមាណ​៧ម៉ឺន​ខ្នង​ក្នុង​ប្រទេស​ថៃ​កំពុង​លិចលង់


ព្រះសង្ឃ ទាញ​រទេះ​មួយ​ដែល​ដឹក​បាវ​ខ្សាច់ យក​ទៅ​ទប់​ការពារ​វត្ត​មួយ​ពី​ទឹកជំនន់​នៅ​ខេត្តអយុធ្យា ប្រទេសថៃ កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
ព្រះសង្ឃ ទាញ​រទេះ​មួយ​ដែល​ដឹក​បាវ​ខ្សាច់ យក​ទៅ​ទប់​ការពារ​វត្ត​មួយ​ពី​ទឹកជំនន់​នៅ​ខេត្តអយុធ្យា ប្រទេសថៃ កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ បាន​ប្រញាប់​ប្រញាល់​ការពារ​ផ្នែក​ខ្លះ​នៃទីក្រុង​បាងកកពី​ការ​គំរាម​កំហែង​ដោយ​សារ​ទឹក​ជំនន់​ ដែល​បាន​ធ្វើ​ឲ្យ​លិច​ផ្ទះប្រជាពលរដ្ឋ​អស់​ប្រមាណ​៧ម៉ឺន​ខ្នង​ និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៦​នាក់ នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ និង​តាម​បណ្តាខេត្ត​នៅ​ភាគ​កណ្តាល​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ខ្យល់​ព្យុះ​ត្រូពិក Dianmu បានបណ្តាល​ឲ្យ​មានទឹក​ជំនន់​ក្នុង​ខេត្ត​ចំនួន​៣០​នៅ​ប្រទេស​ថៃ ហើយតំបន់​ភាគ​កណ្តាល​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​នាយកដ្ឋាន​ទប់ស្កាត់​ និង​ការពារគ្រោះមហន្តរាយរបស់​ប្រទេស​ថៃ។

កម្រិត​ទឹក​ក្នុង​ទន្លេ​ចៅប្រាយ៉ា (Chao Phraya) ដែល​លាត​សន្ធឹង​កាត់​ទីក្រុង​បាងកក​ក្នុង​ចំងាយ​ប្រមាណ​ជិត ៤០០ គីឡូម៉ែត្រ​ ភាគ​ខាង​ជើង​ប្រទេស​នោះ​ កំពុង​កើន​ឡើង​ខ្ពស់​ ស្រប​ពេល​ដែល​អាជ្ញាធរ​បាន​បើក​ទ្វា​រទឹក​នៅ​ទំនប់​ខ្សែ​ទឹក​ខាង​លើ។

ក្រុម​យោធាថៃ​កាលពី​ថ្ងៃ​អង្គារ បាន​ដាក់​របាំង​បិទ​ផ្លូវ​ និង​ដាក់​បាវខ្សាច់​ដើម្បី​ការពារ​ទី​តាំង​សំណង់​បុរាណ​វិទ្យា ​និង​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ទៀត ក៏​ដូច​ជា​ក្នុង​តំបន់ជិត​ខាង​នៃ​ទីក្រុង​បុរាណ​អយុធ្យា ដែល​មាន​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទីក្រុង​បាងកក​នោះ។

មាន​ក្តីសង្ឃឹម​ថា ទីក្រុង​បាងកក​អាច​ជៀសផុត​ពី​ការ​លិច​លង់​ ដូច​អ្វី​ដែល​កើត​មាន​ឡើង​កាល​ពី​ឆ្នាំ​២០១១​ដែល​ទីក្រុង​នេះ​ ត្រូវ​បាន​លិចក្នុង​រដូវ​វស្សា​ ដែល​ជា​ការ​ជន់លិចដ៏​អាក្រក់​ខ្លាំង​បំផុត​ក្នុង​រយៈ ពេល​រាប់​ទសវត្ស​របស់​ខ្លួន​។ ក្នុង​ឆ្នាំ​២០១១​នោះ​ ទីក្រុង​បាងកក​ចំនួន​១ភាគ៥ ត្រូវ​បាន​ជន់លិច​ ​និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​៥០០​នាក់ បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ពេល​នោះ។

រដ្ឋបាលទីក្រុង​បាងកក​ថា ខ្លួន​កំពុងត្រួតពិនិត្យ​យ៉ាង​ដិតដល់​នូវ​កម្រិត​ទឹក​ក្នុង​ដង​ទន្លេ​ចៅ​ប្រាយ៉ា​ និង​បាន​ត្រៀម​ម៉ាស៊ីន​បូមទឹក​ និង​បាវខ្សាច់​សម្រាប់​ទប់​ទឹក​រួច​រាល់​ផង​ដែរ។

អភិបាល​ក្រុង​បាងកក​លោក Aswin Kwanmuang បាន​និយាយ​កាលពីថ្ងៃអង្គារ​ថា «យើង​នឹង​ធ្វើ​ការ​ជូនដំណឹង​ដល់​ពលរដ្ឋ ប្រសិន​បើ​កម្រិត​ទឹកមាន​ការកើន​ឡើង​ខ្លាំង​ និង​អាច​មាន​ហានីភ័យ​ដោយ​ការ​ជន់​លិច​កើត​ឡើង​នោះ»៕

XS
SM
MD
LG