ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ហាម​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា


Supporters of the political and religious party Jamaat-e-Islami hold party flags as they march during a rally to mark Kashmir Solidarity Day in Lahore, Pakistan.
Supporters of the political and religious party Jamaat-e-Islami hold party flags as they march during a rally to mark Kashmir Solidarity Day in Lahore, Pakistan.

ជម្លោះ​ព្រំដែន​អាច​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​ការ​ហាម​ការ​នាំ​ចូល​ប្រទេស​ថៃ​នូវ​ផលិតផល​កសិកម្ម​កម្ពុជា។

លោក​គង់ ពុធារ៉ា​ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ និង​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​ បាន​មាន​ប្រសាសន៍​ នៅ​ថ្ងៃចន្ទ័​នេះថា​ ថៃ​បាន​ហាមឃាត់​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា ​ដូចជា​ពោត​និង​ក្រូចឆ្មា។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ក្រូច​ឆ្មា​ឲ្យតែ​នាំចូល​ច្រក​ណា​ក៏ដោយ​ទៅស្រុក​ថៃ​គឺ​ស្រុកថៃ ​គាត់​ដាក់​ពន្ធ​លើ​ក្រូចឆ្មា​ និង​ពោត។ អញ្ចឹង​ប្រជា​កសិករ​យើង​អត់អាច​នាំចូល​ទៅស្រុ​កថៃ​បានទេ។ ហើយ​គាត់​ដាក់​កូតា​ទៅ​ប្រជាកសិករ​អ្នក​នាំចូល​ ដូចជា​ប្រជា​កសិករ​ភាគច្រើន​ប៉ះពាល់​ទៅ​លើ​ប្រជាកសិករ​ខ្មែរ ​ដូចជា​ពោត​ ហើយ​គាត់​ដាក់​ទៅ​ខុស​ពេលវេលា​ បាន​ន័យថា​ខុស​ពេលវេលា​នៃ​ការ​ប្រមូលផល»។

ការហាមឃាត់​ការ​នាំ​ទំនិញ​ផលិផល​កសិកម្ម​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ​នេះ ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ជម្លោះ​ព្រំដែន​កាលពី​ពេលថ្មីៗ​នេះ ​នៅ​តំបន់​ប្រាសាទ​តាមាន់​ ប្រាសាទ​តាក្របី​ និង​នៅតំបន់​ ថ្មដូន​ ខេត្ត​ឧត្តរមានជ័យ​កម្ពុជា​ និង​ខេត្ត​សុរិន្ទ​របស់​ថៃ។

កាលពី​ថ្ងៃទី​២២ ​ខែ​មេសា​ រហូត​ដល់​ថ្ងៃទី២​ខែ​ឧសភា​ កន្លង​ទៅ​នេះ​កងទ័ព​នៃ​ប្រទេស​ទំាងពីរ​បាន វាយ​ប្រយុទ្ធ​គ្នា​អស់រយៈ​ពេល​ចំនួន​១២​ថ្ងៃ​ជាប់ៗ​គ្នា​ ដែល​ធ្វើ​ឲ្យ​កងទ័ព​ទាំង​សង​ខាង​ប្រមាណ​យ៉ាងតិច​១៨ នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​និង​ជាង​៧០នាក់​ផ្សេងទៀត ​បាន​ទទួល​រង​របួស។

បន្ទាប់​ពី​ជម្លោះ​ព្រំដែន​នេះ​ ​ថៃ​បាន​ហាម​ឃាត់​ការនាំប្រេងសាំង​ចូលមក​កម្ពុជា​និង​ផលិតផល​ផ្សេងៗ​ទៀត​ ហើយ​ចុងក្រោយ​នេះ​ បាន​ហាមឃាត់​មិនឲ្យ​នាំ​ផលិតផល​កសិកម្ម​កម្ពុជា​ចូល​ទៅ​ប្រទេសថៃ។

លោក​គង់ ពុធារ៉ា ​បាន​មាន​ប្រសាសន៍​ថា ការ​ហាម​ឃាត់​នេះ​ ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ចេញ​លិខិត ត្រឹមត្រូវ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ និង​ទទួល​រង​នូវ​ផលប៉ះពាល់​ដោយសារ​តែ​ការបិទ​ទំនិញ​មិនឲ្យ​ឆ្លង​ដែន​រវាង​ប្រទេស​ទាំងពីរ។ លោក​ថ្លែង​ថា៖

«គឺ​ប៉ះ​ពាល់ គឺ​អត់​នាំ​អ្វី​កើត​ទៅ​វិញ​ទៅមក​ដោះដូរ។ ទីបំផុត​សឹងតែ​ថ្ងៃក្រោយ​វាអាច​ធ្វើ​ជា​វិទ្ធង្សនា ដូចជា​ធ្វើ​វិកលយុគ​សេដ្ឋកិច្ចរ​វាង​ប្រទេស​ទាំងពីរ។ និយាយ​ឲ្យចំ​ហៅ​ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម»។

លោក ផានីតាន់ វតនាយ៉ាកន (Panitan Watanayagorn) អ្នក​នំាំ​ពាក្យ​រដ្ឋាភិបាល​ថៃ​ និង​នាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​ថៃ មិន​អាច​ស្នើ​សុំ​ ដើម្បី​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ​កាលពី​អំឡុង​ខែ​មេសា​បាន​ប្រកាស​ថា ​ប្រសិន​ណា​បើ​ថៃបិ​ទព្រំដែន​នោះ ​លោក​នឹង​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ឈប់​ប្រើប្រាស់​ទំនិញ​មកពី​ប្រទេស​ថៃ។

លោក​បាន​មាន​ប្រសាសន៍​ទៀតថា ​គ្មាន​ទំនិញមក​ពី​ប្រទេស​ថៃ កម្ពុជា​មិន​ស្លាប់​ទេ។

ស្រប​ពេល​នឹង​ថៃ​ផ្អាក​មិន​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​ និង​ផ្អាក​នាំ​ផលិតផល​កសិកម្ម​កម្ពុជាចូល​ប្រទេស​ថៃ​នោះ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ចម ប្រសិទ្ធ ​បាន​សម្រេច​ផ្អាក​ការតាំង​ពិព័រណ៍​ ផលិតផល​ថៃ ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ​ដល់​ថ្ងៃទី២២​ ខាង​មុខ​នេះ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ។

យោង​តាម​លិខិត​មួយច្បាប់​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​១៣​ខែ​ឧសភា​ ដែល​បាន​ផ្ញើជូន​ទៅ អគ្គរាជទូត​ថៃ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ពេលថ្មីៗ​នេះ​ មេបញ្ជាការ​យោធភូមិ​ភាគទី​២​របស់​ថៃ បាន​លើកឡើង​ទៅ​ និង​បញ្ហា​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការបិទ​ព្រំដែន​នេះ​ មិនមែន​ជា​ពេល​សមស្រប​ ដើម្បី​បង្ហាញ​ផលិតផល​របស់​ថៃ​នៅ​កម្ពុជា​ទេ។ ដូច្នេះ​កម្ពុជា​បាន​សម្រេច​មិន​ឲ្យ​មាន​ការ​តាំង​ពិព័រណ៍​នេះ​កើត​ឡើង​ទេ។

ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នៅតែ​មាន​ភាព​តានតឹង​នៅ​ឡើយ។

លោក​ឧត្តមសេនីយ៍​ត្រី​ឈុំ សុជាតិ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​មាន​ប្រសាសន៍​ថា ​នៅ​ថ្ងៃ​ពុធ​ ខាង​មុខ​នេះ ​និង​មាន​កិច្ចប្រជុំ​ប្តូរ​វេន​គ្នា​រវាង​រដ្ឋមន្រ្តី​ការពារជាតិ​អាស៊ាន​ដែល​គ្រោង​ធ្វើនៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ​ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ​នៅក្នុង​តំបន់។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ក្រៅពី​កិច្ចប្រជុំ​ និង​មាន​ការ​ជួបប្រជុំ​ពិភាក្សា​ដាច់​ដោយ​ឡែក​ មួយ​ទៀត​រវាង​រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា​ និង​ថៃ​ក្រោម​ការ​រៀបចំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និងថៃ៕

XS
SM
MD
LG