អ្នកបោះឆ្នោតថៃសង្ឃឹមថាលទ្ធិប្រជាធិបតេយ្យនឹងកើតឡើង
ការបោះឆ្នោតក្នុងប្រទេសថៃនៅថ្ងៃអាទិត្យខាងមុខ ត្រូវគេរំពឹងថានឹងមានចំនួនមនុស្សចេញទៅបោះឆ្នោតច្រើននៅភាគខាងត្បូងប្រទេស ដែលទីនោះគឺជាកន្លែងប្រឆាំងនឹងយោធានៅក្នុងតំបន់។ ប៉ុន្តែក្រុមអ្នកបោះឆ្នោតនិងក្រុមប្រឆាំងព្រួយបារម្ភថា ការបង្រ្កាបដោយរដ្ឋាភិបាលទៅលើសំឡេងប្រឆាំងនឹងធ្វើឲ្យពួកយោធាគ្រប់គ្រង ប្រទេសមួយអាណត្តិទៀត។