ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​និង​កម្ពុជា ​បង្កើន​កងទ័ព​នៅ​តាម​ក្រវ៉ាត់​ព្រំដែន


印度共产党(马克思主义)妇女部的活动人士在西里古里举行的一个集会上组成了一个“人链”。4千多名妇女参加了要求妇女安全、反对重要商品价格飞涨的大型抗议活动。
印度共产党(马克思主义)妇女部的活动人士在西里古里举行的一个集会上组成了一个“人链”。4千多名妇女参加了要求妇女安全、反对重要商品价格飞涨的大型抗议活动。

ភ្នំពេញ៖ ប្រទេស​ថៃ​និង​កម្ពុជា​បង្កើន​កងទ័ព​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​រវាង​ខេត្ត​ស្រះកែវ​និង​ខេត្ត​បន្ទាយ​មានជ័យ​ ​ក្រោយ​ពី​កម្ពុជា​បាន​ចាប់​ឃុំ​ជនជាតិ​ថៃ​ចំនួន​៧នាក់​ ​រួមទាំង​អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាធិប​តេយ្យ​មួយ​រូបផង​ ​ក្រោយពី​បាន​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​ក្នុង​ទឹកដី​របស់​ប្រទេស​កម្ពុជា។ ​ការ​ដាក់​ពង្រាយ​កងទ័ព​នេះ​បាន​ធ្វើ​ឡើង​ក្រោយពី​ក្រុម​បាតុករ​អាវលឿង​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​នេះ ​និង​បាន​ប៉ុន​ប៉ង​បុក​ទម្លាយ​របាំង​ការពារ​របស់​ប៉ូលិស​ចូលមក​ទី​កន្លែង​ដែល​មាន​ទំនាស់។

មន្រ្តី​យោធា​កម្ពុជា​បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​ទាហាន​ការពារ​ព្រំដែន​ទាំងភាគី​កម្ពុជា​និង​ភាគីថៃ​បាន​បង្កើន​កម្លាំង​កងទ័ព​រៀងៗ​ខ្លួន​បន្ថែមទៀត ​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​រវាង​ប្រទេស​ទំាងពីរ​ ​បន្ទាប់ពី​ជនជាតិ​ថៃ​ចំនួន​ប្រាំពីរ​នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់​ឃុំឃាំង។

តុលាការ​ក្រុង​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី៣០​កន្លងទៅនេះ​ ​បាន​ចោទ​ប្រកាន់​ជាផ្លូវការ​ទៅ​លើ​ជនជាតិ​ថៃ​ចំនួន​ប្រាំពីរ​រូប​ ដែល​រួមមាន​លោក​ផានីជ វីគីតស្រេត ​(Panich Vikitsreth)​ អ្នក​តំណាង​រាស្រ្ត​ខាង​គណបក្ស​ប្រជាធិប​តេយ្យ​ និង​លោក​វីរ៉ា​ សោមក្វាមឃីដ ​(Veera Somkwamkid) ​មេ​ដឹកនាំ​បាតុករ​អាវលឿង​ ​ពីបទ​ថា​ ​បាន​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលមក​ក្នុង​ប្រទេស​កម្ពុជា ​និង​ចូល​ទីលាន​យោធា​ក្នុង​គោល​បំណង​ទុចរិត​ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។

លោក​វរៈសេនីយ៍​ទោ​សុខ សាវ៉ាន​ ​មេ​បញ្ជាការ​រង​ការពារ​ព្រំដែន​៥០៣​ ​បាន​មាន​ប្រសាសន៍​ថា​ ​កម្ពុជា​បាន​ដាក់​ពង្រាយ​កម្លាំង​បន្ថែម​ ​ក៏ប៉ុន្តែ​ការ​ដាក់ពង្រាយ​កម្លាំង​កងទ័ព​នេះ​មិនមែន​ដើម្បី​ប្រុងប្រៀប​ត្រៀម​ធ្វើ​សង្គ្រាម​ទេ​ ​ក៏​ប៉ុន្តែ​ដើម្បី​ទប់ស្កាត់​ក្រុម​បាតុករ​អាវលឿង​ ​ដែល​មាន​បំណង​ចូល​មក​ទឹកដី​របស់​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ។

«យើង​ប្រុងប្រៀប​នេះ​ ​យើង​ទប់ស្កាត់ដើម្បី​ការពារ​កុំឲ្យ​ក្រុម​អាវលឿង​ចូលមក​ដល់​ទឹកដី​របស់​យើង។​ យើង​មិនបាន​ត្រៀម​ប្រឈម​មុខ​យោធា​ដាក់​គ្នា​អ្វីទេ»។

ក្រុម​បាតុករ​អាវលឿង​បាន​បន្ត​ធ្វើ​បាតុកម្ម​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​រវាង​ខេត្ត​ស្រះកែវ​នៃ​ប្រទេសថៃ ​និង ខេត្ត​បន្ទាយ​មានជ័យ​របស់​ប្រទេស​កម្ពុជា​ ​ដោយ​បាន​ទាមទារ​ឲ្យ​ដោះលែង​ជនជាតិ​ថៃ​ចំនួន​ប្រាំពីរ​រូប​ដែល​កម្ពុជា​បាន​ចាប់​ឃុំឃាំង។

លោក​ឡូ មិថុនា​ អនុ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជាថៃ ​ដែល​មាន​ទីស្នាក់ការ​នៅក្បែរ​ ព្រំដែន​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​បាន​និយាយ​ថា​ ​នៅ​ថ្ងៃពុធ​នេះ​ ​ក្រុម​បាតុករ​អាវលឿង​ប្រមាណ​ជា​២០០​នាក់​ ​បាន​បន្ត​ធ្វើ​បាតុកម្ម​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ​ ​ក៏​ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ថៃ​រាំងខ្ទប់។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​ទាហាន​ឆុត​ខ្មៅ​របស់​ថៃ​ត្រូវ​បាន​ដាក់​ពង្រាយ ​និង​បាន​ដាក់​រាយ​លួស បន្លា ​ដើម្បី​រាំងខ្ទប់​កុំឲ្យ​ក្រុម​បាតុករ​អាវលឿង​ចូលមក​ជ្រៅ​នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជា។

«ប្រហែល​ជា​២០០​នាក់​នៅ​គោកខ្យូង​ព្រឹក​មិញ។ ​ វា​វាយ​គ្នា​វា។ ​អាវលឿង​ពួក​ប្រជាជន​នៅភូមិ​គោកខ្យូង​ ​វាវាយ​ ​ដូចវា​ទៅអុកឡុករំខាន​គេ​ ​ពិបាក​គេ​រកស៊ី»។

បន្ទាប់ពី​ព្រឹត្តិការណ៍​ចាប់ខ្លួន​ជនជាតិ​ថៃ​ទាំង​ប្រាំពីរ​នាក់​នេះ​ ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ដែល​ជា​ច្រក​ពាណិជ្ជ​កម្ម​ឆ្លងដែន​ដ៏​ធំមួយ​រវាង​ប្រទេស​ថៃ ​និង​កម្ពុជា​នៅ​បើក​ឲ្យ​ដំណើរ​ការ​ធម្មតា​នៅ​ឡើយ។​ ក៏ប៉ុន្តែ​ ​ច្រក​តំបន់​មួយ​ដែល​មាន​ឈ្មោះថា​ ​អូរបីជាន់​ ដែលនៅក្បែរ​កន្លែង​កើត​ហេតុ​នោះ​ត្រូវ​បាន​បិទ។

តុលាការ​ក្រុងភ្នំពេញ​ ​នៅថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ​នឹង​បើក​ការ​ពិភាក្សា​ដេញ​ដោល​ទៅលើ​ជនជាតិ​ថៃ ទាំង​ប្រំាពីរ​រូបនេះ​ ​ក្រោយពី​បាន​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលមក​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG