កីឡាករនីបាល់ទាត់អាមេរិកដើមកំណើតថៃចង់លេចមុខជាកីឡាករនីអាជីព
កីឡាបាល់ទាត់ស្ត្រីនៅសហរដ្ឋអាមេរិកកំពុងទទួលបានចំណាប់អារម្មណ៍ច្រើនជាងមុន ដែលធ្វើឱ្យក្មេងស្រីកាន់តែច្រើនចាប់ផ្តើមលេងកីឡានេះ។ នាង Madison Casteen ជនជាតិអាមេរិកាំងដើមកំណើតថៃបានចាប់ផ្តើមលេងបាល់ទាត់តាំងពីក្មេងហើយចង់ក្លាយជាកីឡាករនីបាល់ទាត់អាជីពម្នាក់ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ី។ អ្នកស្រី Warangkana Chomchuen រាយការណ៍អំពីរឿងនេះពីទីក្រុង High Point រដ្ឋ North Carolina សហរដ្ឋអាមេរិក។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕