ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មីន​ចង្កោម​ត្រូវ​បាន​រក​ឃើញ​ក្នុង​ផ្ទៃ​ដី​ជាង​៣០០​ហិកតា


មន្ត្រី​ប្រឆាំង​នឹង​គ្រាប់​មិន​ទាន់​ផ្ទុះ​របស់​ថៃ ពិនិត្យ​​មើល​​បំណែក​សល់​របស់​គ្រាប់​ផ្លោង​មួយ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ឯ​ ចម្ការ​កៅស៊ូ​មួយ​នៅ​ភូមិ​​ហួ​អាង ក្នុង​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​នៅ​ជិត​ព្រំដែន​កម្ពុជា​និង​ថៃ។ ប្រទេស​កម្ពុជា​វិញ​ធ្លាប់​បាន​ចោទ​ប្រកាន់​

ក្រុម​មន្ត្រី​អាជ្ញាធរ​មីន​បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ​(CMAC) ​បាន​រក​ឃើញ​ផ្ទៃ​ដី​ទំហំ​ជាង​៣០០​ហិកតា​ គ្រប​ដណ្តប់​ដោយ​គ្រាប់មីន​ចង្កោម​ដែល​ត្រូវ​បាន​បាញ់​ដោយ​កងទ័ព​ថៃ​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

កងទ័ព​ថៃ​បាន​បាញ់​កាំភ្លើង​ធំ​ប្រភេទ​១៥៥​មីលីម៉ែត្រ​ដោយ​ផ្ទុក​គ្រាប់​មីន​ចង្កោម​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ក្នុង​អំឡុង​ប្រយុទ្ធគ្នា​ជាមួយ​កង​ទ័ព​កម្ពុជា​នៅ​តាម​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​នៅថ្ងៃ​ទី៤​ដល់​ទី៧​ ខែកុម្ភៈ​ឆ្នាំ២០១១។

លោក​ ហេង រតនា ​អគ្គលេខា​ធិការ​មជ្ឈ​មណ្ឌល​កម្ចាត់​មីន​កម្ពុជា​ បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ឥឡូវ​នេះ​ វា​មិន​ទាន់​ហើយ​ទេ។ វា​នៅ​ច្រើន​ទៀត។ យើង​ធ្វើ​ការ​ស្រាវជ្រាវ ​(ក្នុង​តំបន់​រង​ផល​ប៉ះពាល់​ដោយ​គ្រាប់មីន​ចង្កោម)​ កំពុង​រីកចម្រើន​នៅឡើយ។ មកដល់​ថ្ងៃនេះ​ យើង​បាន​រកឃើញ​ទំហំ​ផ្ទៃដី​ជាង​៣០០​ហិកតា ​ដែល​ទទួល​រង​ផលប៉ះពាល់​ពី​ការ​បាញ់​គ្រាប់មីន​ចង្កោម​របស់​កងទ័ព​ថៃ​កាលពី​ខែកុម្ភៈ»។

ក្រុម​ CMAC​ បាន​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​តំបន់​រង​ផលប៉ះពាល់​ដោយ​គ្រាប់​មីន​ចង្កោម​នៅ​ថ្ងៃ​ទី​២០​ខែមេសា។

លោក ​ជេន អេរិកស្ទៀ ​មន្ត្រី​គ្រប់គ្រង​កម្មវិធី​សកម្មភាព​មីន​នៃអង្គការ​ជំនួយ​របស់​ប្រជាពលរដ្ឋ​ណ័ររវ៉ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃពុធ​នេះ​ថា ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ និង​អង្គការ​ជំនួយ​របស់​ប្រជាពលរដ្ឋ​ណ័រវ៉េ​បាន​ចុះ​បេសកកម្ម​សង្កេត​ ឬ​បេសកកម្ម​ស្វែង​រក​ការពិត​នៅ​កន្លែង​កើតហេតុ​ដែល​បាន​ធ្វើ​ឡើង​ថ្ងៃទី​១-២ ​ខែមេសា។

លោក​ជេន អេរិកស្ទៀ ​បាន​បញ្ជាក់​ថា៖ «យើង​បាន​រក​ឃើញ​តំបន់​ទទួល​រងផល​ប៉ះពាល់​ដោយ​គ្រាប់មីន​ចង្កោម​ចំនួន​១២​កន្លែង​នៅ​ប្រាសាទ​ព្រះវិហារ។ តំបន់​ប៉ះពាល់​ចំនួន​១២​កន្លែង​ដោយ​មាន​ស្លាក​ស្នាម​គ្រាប់​មីន​ចង្កោម​ជាច្រើន ​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​១,៥ ​ទៅ ​២លាន​ម៉ែក្រ​ការ៉េ។ គោលបំណង​នៃ​បេសកកម្ម​នេះ​គឺ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រើ​គ្រាប់​មីន​ចង្កោម​ វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ជាមួយ អ្នកភូមិ​ និង​វាយ​តម្លៃ​ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ»។

លោក​ ជេន អេរិកស្ទៀ ​បាន​បន្ថែម​ថា​ តំបន់​ប៉ះពាល់​ចំនួន​បួន​កន្លែង ​ក្នុង​ចំណោម​១២​កន្លែង​ត្រូវ​បាន​បញ្ជាក់​ថា ​ជាភូមិ ​ហើយ​ប្រជាពលរដ្ឋ​រវាង​ពី​៥.០០០​នាក់ ​ទៅ​១០.០០០​នាក់​បាន​ទទួល​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដោយ​ការ​ប្រើ​គ្រាប់​មីន​ចង្កោម​នេះ​ដែល​មាន​ន័យថា​ តំបន់​ទាំងនេះ​មាន​គ្រាប់​មីន​តូចៗ​នៅ​ចន្លោះ​ផ្ទះ​ដែល​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់។​ លោក​បញ្ជាក់​ថា៖

«យើង​រក​ឃើញ​ប្រភេទ​គ្រាប់មីន​ពីរ​ប្រភេទ​ គឺ​ប្រភេទ​ M៤២ ​និង​ប្រភេទ​ M៨៥»។

លោក​ ជេន អេរិកស្ទៀ បាន​បន្ត​ថា គ្រាប់មីន​តូចៗ​ជាច្រើន​ដែលមិន​ទាន់​ផ្ទុះ​បាន​បង្ក​ឱ្យ​មាន​ផលប៉ះ​ពាល់​ និង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​រយៈពេល​យូរ​ដោយ​គ្រាប់​មិនទាន់​ផ្ទុះ​តូចៗ​យ៉ាង​ប្រល័យ​នេះ​ និ​ងមាន​ផល​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ ​ដីធ្លី​កសិកម្ម ​ការ​ធ្វើ​ដំណើរ ​និង​ទេសចរណ៍។ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ​ គ្មាន​ប្រជាពល​រដ្ឋ​ណា​ម្នាក់​បាន​រងគ្រោះ​ដោយ​គ្រាប់មីន​ចង្កោម​នេះ​ទេ។

ក្រុម​អាជ្ញាធរ​មីន​បាន​ប៉ាន់​ស្មាន​ថា ក្រុម​អ្នក​ដោះមីន​អាច​នឹង​ប្រើ​រយៈពេល​ចាប់​ពី​មួយឆ្នាំ​ឡើង​ទៅ​ដើម្បី​បោស​សម្អាត​គ្រាប់មីន​ចង្កោម​នេះ៕

XS
SM
MD
LG