អ្នកវិភាគថា ពន្ធគយក្នុងសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនអាចប៉ះពាល់ដល់អ្នកប្រើប្រាស់នៅអាមេរិក
- Elizabeth Lee
រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Joe Biden និងរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានចោទប្រកាន់ចិនថាធ្វើពាណិជ្ជកម្មមិនស្មើភាពនិងចាក់បំពេញទំនិញតម្លៃថោកនៅលើទីផ្សារអន្តរជាតិ។ អ្នកវិភាគថា បេក្ខភាពប្រធានាធិបតីអាមេរិកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris និងបេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សសាធារណរដ្ឋលោក Donald Trumpកំពុងប្រើប្រាស់ការកំណត់ពន្ធដើម្បីតតាំងនឹងចិននិងជំរុញការងារផ្នែកផលិតកម្មរបស់សហរដ្ឋអាមេរិក។ អ្នកស្រី Elizabeth Lee នៃ VOA បកស្រាយអំពីថាតើសង្រ្គាមពាណិជ្ជកម្មនេះអាចប៉ះពាល់ដល់អ្នកប្រើប្រាស់យ៉ាងដូចម្ដេច។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖