ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រជែង​យក​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រឈមនឹង​ការសាកល្បង​នៅក្នុង​ការបោះឆ្នោត Super Tuesday


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សមាជិក​ព្រឹទ្ធសភា​រដ្ឋ​មីនីសូតា​អ្នកស្រី Amy Klobuchar បាន​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដើម្បី​ឲ្យ​បាន​ការជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​កាលពី​ថ្ងៃចន្ទ ហើយ​អ្នកស្រី​បាន​ផ្តល់​ការគាំទ្រ​ដល់​អតីត​អនុ​ប្រធានាធិបតី​លោក Joe Biden។ អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg ក៏​ជា​អ្នកគាំទ្រ​លោក Biden ផងដែរ បន្ទាប់ពី​លោក​បាន​ដកខ្លួន​ចេញពី​ការប្រកួត​ប្រជែង​កាលពី​ថ្ងៃអាទិត្យ កន្លង​ទៅ​នេះ។ ការផ្លាស់ប្តូរ​​សម្ព័ន្ធភាព​នេះ កើតឡើង​នៅ​ពេល​ដែល​ការប្រកួត​ប្រជែង​ដើម្បី​ឲ្យ​បាន​ការតែងតាំង​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ឈាន​ដល់​កម្រិត​តានតឹង​ថ្មី​មួយ​កាលពី​ថ្ងៃអង្គារ​ទី៣ ខែមីនា​នេះ នៅ​ពេល​រដ្ឋ​ចំនួន ១៤ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ធ្វើការ​បោះឆ្នោត​បឋម។ សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont លោក Bernie Sanders ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ទទួល​ការគាំទ្រ​នៅក្នុង​រដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​រដ្ឋ​ទាំង១៤ ដែល​ធ្វើការ​បោះឆ្នោត Super Tuesday។ ក៏ប៉ុន្តែ លោក Biden សង្ឃឹម​ថា ជ័យជំនះ​របស់​លោក​នៅ​រដ្ឋ South Carolina កាលពី​ថ្ងៃសៅរ៍​នឹង​ផ្តល់​ឱកាស​ឲ្យ​យុទ្ធនាការ​ឃោសនា​របស់​លោក​នូវ​សន្ទុះ​មួយ​ឆ្ពោះ​ទៅ​ការបោះឆ្នោតSuper Tuesday។ លោក Jim Malone នៃ VOA រាយការណ៍​អំពី​រឿង​នេះ ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG