ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឧត្តមសេនីយ៍​ Subianto តវ៉ា​នឹង​ការ​​ឈ្នះ​របស់​លោក Widodo ក្នុង​ការ​បោះឆ្នោត​ឥណ្ឌូនេស៊ី


លោក ចូកូ វីដូដូ (Joko Widodo) ជា​អតីត​អភិបាល​ក្រុង​ចាកាតា​ (ឆ្វេង) និង​គូប្រជែង​​ឧត្តមសេនីយ៍​យោធា ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto)។

អតីត​ឧត្តមសេនីយ៍​យោធា ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto) ដែល​បាន​ចាញ់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ បាន​សម្រេច​ចិត្ត​ប្តឹង​តវ៉ា​លទ្ធផល​បោះឆ្នោត​ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​របស់​ប្រទេស។

ការ​សម្រេច​ចិត្ត​ដូច្នេះ​ត្រូវ​ប្រកាស​ដោយ​អ្នក​នាំ​ពាក្យ​របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ​ មួយ​ថ្ងៃ​បន្ទាប់​ពី​គណៈកម្មការ​បោះឆ្នោត​បាន​ប្រកាស​ឈ្មោះ​គូប្រជែង​របស់​លោក​គឺ​លោក ចូកូ វីដូដូ (Joko Widodo) ជា​អតីត​អភិបាល​ក្រុង​ចាកាតា​ ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៩​ខែ​កក្កដា។

លោក ស៊ូប៊ៀនតូ និយាយ​ថា​ យុទ្ធនាការ​បោះឆ្នោត​របស់​លោក​វីដូដូ​មាន​ការ​ទិញ​ ​សន្លឹក​ឆ្នោត​និង​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ធំ​ ហើយ​នឹង​ចោទ​ថា​ គណៈកម្មការ​ រៀបចំ​ការ​បោះឆ្នោត​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ស៊ើប​អង្កេត​ការ​ចោទ ​ប្រកាន់​ទាំង​នោះ​ទេ។ ក្រុម​អ្នក​វិភាគ​ភាគ​ច្រើន​និយាយ​ថា​ ដំណើរការ​ប្តឹង​ផ្តល់​នេះ​នឹង​មិន​បាន​ជោគជ័យ​ទេ ក្នុង​នីតិវិធី​ដែល​ត្រូវ​ចំណាយ​ពេល​ប្រហែល​មួយ​ខែ​នោះ៕

XS
SM
MD
LG