ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ៖ ជីវិត​និស្សិត​នៅអាមេរិក និង​សារៈសំខាន់​នៃ​មុខវិជ្ជា​ជីវគីមីនិង​ជីវរូបវិទ្យា


ហេង វិបុល បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៣​ខាង​​ជីវៈគីមី និង​ជីវៈរូបវិទ្យា​នៃ​សាកល​វិទ្យាល័យ​យ៉េល (Yale University) ដែល​ជា​​សាកលវិទ្យាល័យ​​ដ៏​​ល្បីល្បាញ​មួយ​​នៅ​​សហរដ្ឋ​អាមេរិក។
ហេង វិបុល បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៣​ខាង​​ជីវៈគីមី និង​ជីវៈរូបវិទ្យា​នៃ​សាកល​វិទ្យាល័យ​យ៉េល (Yale University) ដែល​ជា​​សាកលវិទ្យាល័យ​​ដ៏​​ល្បីល្បាញ​មួយ​​នៅ​​សហរដ្ឋ​អាមេរិក។

ទោះ​បី​ជា​គុណភាពប្រព័ន្ធអប់រំកម្ពុជានៅមានកម្រិតទាប​ក៏ដោយ ចំនួន​និស្សិត​កម្ពុជា​ទៅរៀននៅបរទេសកើនឡើងគួរ​ឲ្យកត់សម្គាល់។ សហរដ្ឋ​អាមេរិកជា​ប្រទេសដែលទាក់ទាញចំណាប់អារម្មណ៍​បំផុតសម្រាប់និស្សិតកម្ពុជា។ ហេង វិបុល គឺជានិស្សិតកម្ពុជាម្នាក់ក្នុងចំណោមនិស្សិតកម្ពុជាជាង៣០០​នាក់ដែលកំពុងបន្ត​ការ​សិក្សានៅសហរដ្ឋ​អាមេរិក​។ វិបុល​ ធ្លាប់​ជា​សិស្សនៃ​វិទ្យាល័យ​ព្រះស៊ីសុវត្តិ ដែល​ទទួលបាន​មេដាយមាស​ផ្នែក គណិតវិទ្យា​ទូទាំង​ប្រទេស ​ហើយក៏ជា​សិស្ស​ដែល​ទទួល​បាន​និទ្ទេស​A លេខ ១ សម្រាប់​សញ្ញា​ប័ត្រ​មធ្យមសិក្សា​ទុតិយភូមិទូទាំង​ប្រទេស​ផង​ដែរ។ កម្មវិធី​សំឡេង​ជំនាន់​ថ្មី (New Voices) ទី៤​នេះ បាន​អញ្ជើញយុវនិស្សិត ហេង វិបុល ដែល​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៣​ខាងជីវៈគីមី និង​ជីវរូបវិទ្យា​នៃ​សាកល​វិទ្យាល័យ​យ៉េល (Yale University) ដែល​ជាសាកលវិទ្យាល័យដ៏ល្បីល្បាញ​មួយនៅសហរដ្ឋ​អាមេរិក​ធ្វើជា​វាគ្មិន។ លោកនឹងនិយាយ​អំពីជីវិត​នៃការសិក្សានៅសហរដ្ឋ​អាមេរិក និង​សារៈសំខាន់នៃ​មុខវិជ្ជា​ជីវៈគីមី និងជីវរូបវិទ្យា។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​១៩ ​ខែ​ធ្នូ​ ឆ្នាំ​២០១១៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG