នៅថ្ងៃអង្គារទី១៤ ខែមិថុនានេះ ខណៈពេលតុលាការកំពុងសាកសួរមេធាវីការពារក្ដីលោកកឹម សុខា ក្រុមសមត្ថកិច្ចប្រមាណ១.០០០នាក់ដើរល្បាតនៅក្បែរទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ កន្លែងដែលប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះកំពុងស្នាក់នៅ។ មានអ្នកគាំទ្រគណបក្សប្រឆាំងប្រមាណ៣០០នាក់បន្តប្រមូលផ្ដុំនៅទីស្នាក់ការកណ្ដាលគណបក្សប្រឆាំង ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់លោកកឹម សុខា ដែលកំពុងស្ថិតក្នុងក្រោមដីកាសាកសួរពីសំណុំរឿងអាស្រូវផ្លូវភេទរបស់លោកកន្លងមក៕