ជនដៃដល់បដិសេធមិនប្រាប់អំពីអ្នកនៅពីក្រោយការបញ្ជាឲ្យបាញ់សម្លាប់លោក លិម គិមយ៉ា
ជនដៃដល់ដែលជាជនជាតិថៃត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនខ្លួនទៅប្រទេសថៃវិញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនក្នុងខេត្តបាត់ដំបង នៅគ្រាលោកគេចខ្លួន ក្រោយពីការបាញ់សម្លាប់។ ជនដៃដល់បានបដិសេធមិនប្រាប់ថា នរណានៅពីក្រោយ បញ្ជាឲ្យបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោក លិម គិមយ៉ា ឡើយ ខណៈអាជ្ញាធរកម្ពុជាថា នឹងបន្តសហការជាមួយភាគីថៃលើករណីនេះ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖