ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ០៥ មិនា ២០១២៖ ការចូលរួម​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការបោះ​ឆ្នោត​ថ្នាក់​ឃុំ​ សង្កាត់


លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស

ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការបោះ​ឆ្នោត​ជ្រើ​សរើ​ស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា​ ដើម្បី​ជ្រើ​សរើស​តំណាង​របស់​ប្រជា​ពលរដ្ឋនៅ​ថ្នាក់​មូលដ្ឋាន។ នេះ​ជា​ការបោះ​ឆ្នោត​មួយដ៏មាន​សារៈ​សំខាន់ព្រោះ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គឺ​ជា​អ្នក​ដែល​នៅ កៀក​ជាប់​នឹង​ពលរដ្ឋ។

មាន​គណបក្ស​ចំនួន​១០​បាន​ដាក់​បេក្ខភាព​របស់​ខ្លួន​ចូលរួម​ប្រកួត​សម្រាប់​តំណែង​ក្រុម​ប្រឹក្សា​នៅក្នុង​ឃុំ​សង្កាត់​ទាំង​១៦៣៣​នៅ​ទូទាំង​ប្រទេស។

នៅ​ថ្ងៃ​នេះ​វីអូអេ​បាន​អញ្ជើញ​លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្សដែល​ជា​គណបក្ស​មួយ​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ​ជា​លើក​ដំបូង។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ០៥ ខែ​មិនា​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com


XS
SM
MD
LG