ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Live blog: ស្ថានភាពនៅ​អាហ្វហ្គានីស្ថាន

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​បង្អស់​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។


យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)
04:03 16.8.2021

ក្រុម​យុទ្ធជន​តាលីបង់​បាន​ចូល​កាន់​កាប់​វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន

ក្រុម​យុទ្ធជន​តាលីបង់​បាន​ចូល​កាន់​កាប់​វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន នៅ​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន បន្ទាប់​ពី​លោក​ប្រធានាធិបតី Ashraf Ghani បាន​ចាកចេញ​ពី​ប្រទេស ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

05:25 16.8.2021

ស្នូរ​កាំភ្លើង ឧទ្ធម្ភាគចក្រ និង​ផ្សែ​ខ្មៅ​មាន​នៅ​កាប៊ុល ខណៈ​ក្រុម​តាលីបង់​មក​ដល់

ស្នូរ​កាំភ្លើង​លាន់​គង​រំពង ខណៈ​ដែល​ផ្សែង​ខ្មៅ​ហុយ​ឡើង​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ពេល​ដែល​ក្រុម​យុទ្ធជន​តាលីបង់​វាយ​លុក​ចូល​ដល់​រដ្ឋធានី​នេះ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

19:37 16.8.2021

ប្រជាជន​អាហ្វហ្កានីស្ថាន​ជាច្រើន​ចង់​ភៀសខ្លួន​ពី​ប្រទេស

ប្រជាជន​អាហ្វហ្កានីស្ថាន​ជាច្រើនបាន​នាំគ្នា​ទៅ​កកកុញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Hamid Karzai ក្នុង​រដ្ឋធានី​កាប៊ុល នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ភៀសខ្លួន​ពី​ប្រទេស​អាហ្វហ្កានីស្ថាន ក្រោយ​ពេល​ក្រុម​តាលីបង់​ដណ្ដើម​បាន​ការ​គ្រប់គ្រង​ប្រទេស​នេះ។ លោក​ប្រធានាធិបតី Ashraf Ghani បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិលមិញ ហើយ​ទទួល​ស្គាល់​ថា​ក្រុមប៉ះបោរ​នេះ​បាន​ឈ្នះសង្គ្រាម​ដែល​អូស​បន្លាយ​អស់​២០​ឆ្នាំ។​​

22:00 16.8.2021

ប្រជាជន​អាហ្វហ្គានីស្ថាន​ជាច្រើន​កកកុញ​នៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​កាប៊ុល

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG