ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុស្បា ប៉ាន់ ត្រៀម​ស្រាវជ្រាវ​អំពី​វង់​តន្ត្រី​បុរាណ​ខ្មែរ


បុស្បា ប៉ាន់ ត្រៀម​ស្រាវជ្រាវ​អំពី​វង់​តន្ត្រី​បុរាណ​ខ្មែរ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:24:11 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

បុស្បា ប៉ាន់ ចាប់ផ្ដើម​ច្រៀង​នៅ​ពេល​នាង​មាន​អាយុ​៧ឆ្នាំ។ នាង​ចាប់ផ្ដើម​និពន្ធ​តន្ត្រី​ក្នុង​វ័យ​ជំទង់​ដោយ​​កែ​ច្នៃ​ដាក់​បញ្ចូល​គ្នា​តន្ត្រី​បុរាណ​ខ្មែរ​និង​តន្ត្រី​បុរាណ​លោក​ខាង​លិច។ ឥឡូវ​នេះ​ជា​មនុស្ស​ពេញ​វ័យ​អាយុ២២ឆ្នាំ បុស្បា​ងាក​ទៅ​ចាប់​អារម្មណ៍​ស្វែង​យល់​អំពី​វិស័យ​តន្ត្រី​ខ្មែរ​តាមរយៈ​ការស្រាវជ្រាវ​។ ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​បូជា​ចំពោះ​សិល្បៈ​របស់​បុស្បា​តាំង​ពី​វ័យ​កុមារ​មក ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​សិល្បករ​ខ្មែរ​ដ៏​សំខាន់​មួយ​រូប ដែល​តំណាង​ឲ្យ​ទ្រឹស្ដី​និង​ការ​អនុវត្តិ​ប៉ិន​ប្រសប់​នៃ​ភាព​ច្នៃ​ប្រឌិត។ កាល​ពី​ខែ​មិថុនា​នេះ បន្ទាប់​ពី​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​និពន្ធ​តន្ត្រី​ពី​សាលា​ភ្លេង New England Conservatory ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋ​អាមេរិក បុស្បា​បាន​ចូល​មក​បន្ទាប់​ផ្សាយ​របស់ VOA ដើម្បី​រៀប​រាប់​ពី​ដំណើរ​អាជីព​ជា​សិល្បករ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​របស់​នាង​ក្នុង​ការ​ស្វែងយល់​ពី​ប្រទេស​កម្ពុជា​តាមរយៈ​សិល្បៈ។

XS
SM
MD
LG