ភ្នំពេញ៖ បន្ទាប់ពីខិតខំប្រឹងប្រែងរៀបចំផែនការអស់រយៈពេលបីឆ្នាំមក អង្គការសិល្បៈខ្មែរអមតៈ និងដៃគូនានារបស់ខ្លួន នឹងនាំយកសិល្បករចំនួន១២៥នាក់ ដែលភាគច្រើនជាសិល្បករវ័យក្មេងពីប្រទេសកម្ពុជាទៅទីក្រុងញូយ៉ក ដើម្បីប្រារព្ធមហោស្រពសិល្បៈខ្មែរដ៏ធំមួយនៅទីនោះ។ តើវាមានសារៈសំខាន់យ៉ាងដូចម្តេច សម្រាប់សិល្បករវ័យក្មេងទាំងនោះ ក្នុងការបង្ហាញទេពកោសល្យរបស់ពួកគេនៅក្នុងទីក្រុងរបស់សហរដ្ឋអាមេរិកនោះ? ដើម្បីដឹងចម្លើយនេះ លោក សាយ មុន្នីនៃវីអូអេ នឹងជជែកពិភាក្សាជាមួយលោក សុង សេង ដែលជាប្រធានគម្រោងអង្គការសិល្បៈខ្មែរអមតៈ និងកញ្ញា ទិត្យ កន្និដ្ឋា ដែលជាសិល្បការិនីខាងទស្សនីយភាព ក្នុងកម្មវិធីហេឡូវីអូអេនៅរាត្រីនេះ។
សារ:សំខាន់នៃការបង្ហាញទេពកោសល្យរបស់សិល្បករខ្មែរវ័យក្មេងលើឆាកអន្តរជាតិ
តើវាមានសារៈសំខាន់យ៉ាងដូចម្តេច សម្រាប់សិល្បករវ័យក្មេង ក្នុងការបង្ហាញទេពកោសល្យរបស់ពួកគេនៅក្នុងទីក្រុងរបស់សហរដ្ឋអាមេរិក?