ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Stephen Scalise សមាជិក​សភា​អាមេរិក​ត្រូវ​បាន​បាញ់​នៅ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន


រូបឯកសារ៖ លោក Stephen Scalise សមាជិក​សភា​អាមេរិក​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៅវិមានសភា Capitol Hill នៅថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក Stephen Scalise សមាជិក​សភា​អាមេរិក​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៅវិមានសភា Capitol Hill នៅថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ២០១៧។

​​លោក Scalise ត្រូវ​បាន​បាញ់​ត្រូវ​ត្រគៀក គ្រាដែល​លោក​ និង​អ្នក​ផ្សេង​ទៀត​ដែល​ក្នុង​មាន​សមាជិក​សភា​មួយ​ចំនួន កំពុង​ហាត់​សម​កីឡា Baseball ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃព្រហស្បតិ៍។

លោក Stephen Scalise ត្រូវ​បាន​បាញ់​នៅ​ថ្ងៃពុធ​នេះ នៅ​ក្រុង Alexandria រដ្ឋ​Virginiaដែល​នៅ​ខាងត្បូង​រដ្ឋធានី​វ៉ាស៊ីនតោន នេះ​បើ​តាម​ក្រុម​មន្រ្តី​សង្រ្គោះ​បន្ទាន់​ក្នុង​តំបន់។​

លោក Scalise ត្រូវ​បាន​បាញ់​ត្រូវ​ត្រគៀក គ្រាដែល​លោក​ និង​អ្នក​ផ្សេង​ទៀត​ដែល​ក្នុង​មាន​សមាជិក​សភា​មួយ​ចំនួន កំពុង​ហាត់​សម​កីឡា Baseball ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃព្រហស្បតិ៍។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាង​តិច​ណាស់​៥នាក់​ផ្សេង​ទៀត​ដែល​ហាក់ដូច​ជា​ត្រូវ​របួស។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោក Sean Spicer បាន​ថ្លែង​ថា ទាំង​លោក​ប្រធានាធិបតី​ លោក Donald Trump និង​លោក​អនុ​ប្រធានធិបតី Mike Pence បាន​ដឹង​អំពី​ហេតុការណ៍​នេះ ហើយ​បាន​សរសេរ​នៅ​ក្នុងTwitter លោក​ថា «យើង​បួងសួង និង​គិត​ដល់​អ្នក​ដែល​រង​របួស»៕

XS
SM
MD
LG