នៅក្នុងភូមិស្វាយឃ្លាំងមានអគារ និងផ្ទះចាស់ៗធ្វើពីឈើមួយចំនួន ដែលជារបស់គ្រួសារអ្នក មានជនជាតិចាម កាលពីសម័យមុនដូចជា តាបទេស និងស្នូងម៉ាន។ ផ្ទះ និងអគារទាំងនោះ ត្រូវបានសាងសង់ឡើងនៅដើមសតវត្សរ៍ទី១៩ និងនៅតែមានលក្ខណៈស្អាតល្អ។ តាបទេស បានសង់ប៉មមួយ នៅជិតផ្ទះរបស់គាត់ដោយឲ្យឈ្មោះថា ម៉ាតាហ្ក (ហៅ សឺន) ឲ្យ សហគមន៍ ប្រើរួមដូចជាសម្រាប់ឡើងទៅលើកំពូលប៉ម ដើម្បីប្រកាសពីពេលសំពះយ៉ាំង (ថ្វាយដង្គំ) ឬមើលលោកខែខ្នើត ដើម្បីកំណត់ពេលចាប់ផ្ដើម និងបញ្ចប់ខែរ៉ាម៉ាឌន (ខែបួស ឬតមអាហារ សម្រាប់អ្នកកាន់សាសនាឥស្លាម)។ សព្វថ្ងៃ អ្នកភូមិនិយមហៅប៉មនេះថា សឺន ដែលជាអគារដែលមានវ័យចំណាស់ជាងគេមួយ នៅក្នុងខេត្តកំពង់ចាម។
កម្រងរូបភាព VOA៖ សឺន ប៉មឥស្លាម និងផ្ទះចាស់នៅភូមិស្វាយឃ្លាំង

១
សឺន ហៅជាភាសាចាមថា ម៉ាតាហ្ក គឺជាប៉មឥស្លាមមួយ ដែលបានសាងសង់ឡើងនៅដើមសតវត្សរ៍ទី១៩។ សឺន ជាអគារដែលមានវ័យចំណាស់ជាងគេមួយ នៅក្នុងខេត្តកំពង់ចាម។ ភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

២

៣

៤
មស្ចិត (វិហារឥស្លាម) ស្វាយឃ្លាំង ដែលកំពុងកែលំអឡើងវិញ នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៥
ទិដ្ឋភាពខាងមុខមស្ចិត (វិហារឥស្លាម) ស្វាយឃ្លាំង ដែលកំពុងកែលំអឡើងវិញ នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៦
ទិដ្ឋភាពខាងមុខមស្ចិត (វិហារឥស្លាម) ស្វាយឃ្លាំង ដែលកំពុងកែលំអឡើងវិញ នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៧
ស៊ូរ៉ាវ (សាលាសូត្រខាងសាសនាឥស្លាម) នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៨
ផ្ទះទ្រេតទ្រត ជាផ្ទះមួយក្នុងចំណោមផ្ទះចាស់មួយចំនួនកសាងដោយគ្រួសារអភិជន ជនជាតិចាម នៅដើមសតវត្សរ៍ទី១៩ បច្ចុប្បន្ន ត្រូវបានរំកិល និងប្ដូរទៅជាសាលារៀនចម្រុះវិជ្ជា ភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៩
ផ្ទះចាស់ ជាផ្ទះរបស់តាបទេស សង់ពីឈើ មានលក្ខណៈស្អាតល្អ ស្ថិតនៅលើច្រាំងទន្លេមេគង្គ ជិតប៉មសឺន ប្រហែល៥០ម៉ែត្រពីទឹក និង១០០ ម៉ែត្រពីមស្ចិត (វិហារឥស្លាម)។ ភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

១០
ផ្ទះទូករបស់គ្រួសារអ្នកនេសាទ ចតនៅក្បែរសឺន លើដងទន្លេមេគង្គក្នុងភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)