ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៩ កញ្ញា ២០១៨
១០ កញ្ញា ២០១៨
រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងជើង រុស្ស៊ី ជប៉ុន ឥណ្ឌា ប៉ាគីស្ថាន អេស្ប៉ាញ លីបង់ អង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល បារាំង និងប៉ូឡូញ។
១
ទាហានកូរ៉េខាងជើងដើរក្បួននៅក្នុងពេលប្រមូលផ្តុំមួយនៅទីលាន Kim Il Sung នៅក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ដែលមានក្បួនរថក្រោះ និងកាំភ្លើងធំ តាមពីក្រោយ ដើរក្បួនកាត់ក្រុងព្យុងយ៉ាង នៅពេលដែលប្រទេសនេះប្រារព្ធខួបលើកទី៧០នៃការបង្កើតប្រទេសនេះ។
២
នេះជាការបញ្ចូលគ្នានៃរូបភាពដែលបង្ហាញពីការវាយតប់របស់ក្រុមសន្តិសុខជាតិរបស់រុស្ស៊ី ទៅលើបាតុករ ក្នុងពេលប្រមូលផ្តុំមួយប្រឆាំងនឹងផែនការបង្កើនអាយុចូលនិវត្តន៍នៅទូទាំងប្រទេស ក្នុងក្រុងមូស្គូ។
៣
ក្រុមជួយសង្គ្រោះរបស់ប៉ូលិសតូក្យូស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងក្រុង Astuma បន្ទាប់ពីមានការរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ នៅទៅលើកោះ Hokkaido ប្រទេសជប៉ុន។
៤
សាច់ញាតិ និងអ្នកជិតខាងរបស់ប៉ូលិសឈ្មោះ Naveed Jeelani ទ្រហោយំនៅពេលដែលសាកសពរបស់លោកត្រូវបានគេនាំយកមកផ្ទះ នៅក្នុងក្រុង Srinagar តំបន់ Kashmir។ សាកសពរបស់លោក Jeelani និងមិត្តភក្តិរបស់លោកឈ្មោះ Adil Shah ត្រូវបានគេយកចេញពីភ្នំទឹកកក Kolahoi Glacier ក្នុងជ្រោះ Pahalgam។ អ្នកទាំងពីរបានស្លាប់ ខណៈដែលអ្នកដើរផ្សងព្រេងម្នាក់ទៀតរងរបួស នៅពេលពួកគេធ្លាក់នៅក្នុងក្រហែងមួយ នៅពេលចុះពីភ្នំទឹកកក Kolahoi Glacier ដែលមានកម្ពស់៤.៥០០ម៉ែត្រ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។
៥
បុរសៗអាហ្វហ្គានីស្ថានមើលទៅក្រៅតាមបង្អួចបែកបាក់ នៅកន្លែងវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយ នៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
៦
រូបភាពពីលើអាកាសនេះបង្ហាញឲ្យឃើញទូកមួយដែលដឹកជនទេសន្តរប្រវេសន៍ជាប់នៅក្នុងដៃសមុទ្រ Strait of Gibraltar មុនពេលត្រូវបានជួយសង្គ្រោះដោយទីភ្នាក់ងារជួយសង្គ្រោះ និងរុករកលើដែនសមុទ្រ Spanish Guardia Civil and the Salvamento Maritimo របស់អេស្ប៉ាញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។
៧
ក្មេងស្រីស៊ីរីម្នាក់រងចាំចាកចេញពីក្រុង Beirut ប្រទេសលីបង់ ដើម្បីត្រឡប់ទៅផ្ទះរបស់ពួកគេក្នុងប្រទេសស៊ីរីវិញ។
៨
ក្មេងៗប្រណាំងរថយន្តដោយការធាក់នឹងជើង នៅក្នុងកម្មវិធី Goodwood Revival ដែលជាពិធីប្រណាំងរថយន្តមួយប្រភេទមានរយៈពេលបីថ្ងៃ នៅក្នុងតំបន់ Goodwood ប្រទេសអង់គ្លេស។
៩
ប៉ូលិសរុស្ស៊ីឃាត់ខ្លួនក្មេងម្នាក់ នៅពេលប្រមូលផ្តុំតវ៉ាលើអាយុចូលនិវត្តន៍ នៅក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី។
១០
ក្មេងប្រុសម្នាក់លីចៀមតូចមួយដើរទៅជ្រោះមួយ កាត់តាមក្រុង Mittenwald ក្នុងកម្មវិធីប្រពៃណី Almabtrieb ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។
១១
បុរសម្នាក់ប្រគុំតន្ត្រីនៅក្បែរឆ្នេរ Arpoador ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។
១២
មនុស្សម្នាបង្ហោះខ្លែងនៅក្នុងពិធី International Dieppe Kite Festival លើកទី២០ នៅក្នុងក្រុង Dieppe ប្រទេសបារាំង។
១៣
មនុស្សម្នាប្រមូលផ្តុំនៅលើទួលមួយក្បែរព្រលានយន្តហោះដើម្បីមើលយន្តហោះហោះឡើង នៅក្នុងក្រុង Warsaw ប្រទេសប៉ូឡូញ។
១៤
ស្ត្រីម្នាក់តុបតែងជាដើមឈើឈរថតរូបនៅផ្សារទំនើប Civic Center Plaza បន្ទាប់ពីដើរក្បួនមួយដែលមានឈ្មោះថា Rise For Climate នៅក្នុងក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។
១៥
អ្នករបាំសម្តែងនៅក្នុងកម្មវិធីដ៏ធំមួយដែលមានឈ្មោះថា Kadamati នៅពីមុខសាលាក្រុងប៉ារីស ប្រទេសបារាំង។
១៦
កីឡាករ Sam Kendricks មកពីសហរដ្ឋអាមេរិកប្រកួតនៅក្នុងលោតដោយប្រើបង្គោលនៅទីលាន IAAF សម្រាប់ពានរង្វាន់ Continental Cup នៅក្នុងក្រុង Ostrava សាធារណរដ្ឋឆែក។
រូបភាពជុំវិញពិភពលោក ០៩ កញ្ញា ២០១៨
XS
SM
MD
LG