រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ មានមកពីទីបេ អ៊ីស្រាអែល មីយ៉ាន់ម៉ា សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងអវកាស។
រូបភាពជុំវិញពិភពលោក ០៨ កញ្ញា ២០១៥
១
ប៉េងប៉ោងត្រូវបានបង្ហោះឡើងនៅក្នុងពិធីប្រារព្ធខួបទី៥០ឆ្នាំនៃការប្រកាសស្វ័យភាពដែនដីទីបេ នារាជវាំង Potala នៃរដ្ឋធានី Lhasa ។
២
រូបភាព៥សន្លឹកបញ្ចូលគ្នានៃស្ថានីយយានអវកាសអន្តរជាតិដែលមាននាវិក៩នាក់នោះ ត្រូវបានថតក្នុងរូបភាពជាស្រមោល ខណៈហោះកាត់ព្រះអាទិត្យក្នុងល្បឿន៥ម៉ាលស៍ (miles) ក្នុងមួយវិនាទី។ រូបភាពនេះគឺថតចេញពីឧទ្យានជាតិ Shenandoah ក្រុង Front Royal រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥។
៣
អ្នកដំណើរថ្មើរជើងដើរដោយយកក្រណាត់ខ្ទប់មុខ ឆ្លងកាត់ព្យុះខ្សាច់មួយនៅក្នុងទីក្រុង Jerusalem ។ ព្យុះខ្សាច់ដ៏ខ្លាំងមួយបានបក់បោកកាត់ផ្នែកមួយចំនួននៃតំបន់មជ្ឈិមបូព៌ា ហើយបានសម្លាប់មនុស្ស២នាក់ និងធ្វើឲ្យមនុស្សជាច្រើនត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យ នៅក្នុងប្រទេសលីបង់ ព្រមទាំងបង្អាក់ការប្រយុទ្ធនិងការវាយប្រហារតាមអាកាសនៅតាមព្រំដែនជុំវិញប្រទេសស៊ីរី។
៤
ភ្ញៀវទេសចរលេងសប្បាយនៅលើឆ្នេរ Tumon នៃកោះ Guam ដែលជាទឹកដីរបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក។ កូរ៉េខាងជើងនិយាយថាខ្លួនកំពុងបញ្ចប់ផែនការវាយប្រហារដោយមីស៊ីលឆ្លងទ្វីបមកកាន់តំបន់នេះ ដែលទាំងនេះគឺជាសង្គ្រាមពាក្យសម្តីរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
៥
សមាជិកគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បិទស្ទីកគ័ររូបតំណាងគណបក្សនៅមុខផ្ទះរបស់អ្នកបោះឆ្នោតម្នាក់ នៅក្នុងយុទ្ធនាការសម្រាប់ការបោះឆ្នោតសកលដែលនឹងមកដល់នាពេលខាងមុខ គឺថ្ងៃទី៨ ខែវិច្ឆិកា ក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា។
៦
ផ្ទៃមេឃពណ៌ទឹកក្រូចនាពេលព្រឹកព្រលឹមនៅក្នុងរដ្ឋធានី Washington ត្រូវបានថតនៅថ្ងៃទីមួយនៃការចូលធ្វើការវិញរបស់សមាជិកនៃសភាអាមេរិក បន្ទាប់ពីការសម្រាកនាពេលរដូវក្តៅ។
៧
ទាហានឥណ្ឌូនេស៊ីម្នាក់ពាក់វែនតាហែលទឹក ដើម្បីការពារភ្នែកពីផ្សែងនៅក្នុងភ្លើងឆេះព្រៃ ខណៈពេលជួយពន្លត់ភ្លើងឆេះនៅក្នុងតំបន់ព្រៃភក់ល្បាប់ នៅក្នុងភូមិ Parit Indah ខេត្ត Riau ប្រទេសឥណ្ឌូនេស៊ី។
៨
កីឡាករ Nolan Arenado នៃក្រុម Colorado Rockies ពាក់អាវលេខ២៨ លោតចាប់បាល់ដោយផ្អៀងទៅកាន់កន្លែងទស្សនា ប៉ុន្តែមិនអាចចាប់បានចំពោះកូនបាល់ដែលវាយចេញដោយកីឡារករឈ្មោះ Wil Myers នៃក្រុម San Diego Padres នៅក្នុងវគ្គទី៦នៃកីឡាវាយកូនបាល់ baseball នៅក្នុងទីក្រុង San Diego រដ្ឋ California កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥។