រូបភាពជុំវិញពិភពលោកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា ម៉ាឡេស៊ី ប៉ាគីស្ថាន អាមេរិក ប៊ែលហ្ស៊ិក រុស្ស៊ី និងព័រតូរីកូ។
រូបភាពជុំវិញពិភពលោក ០៦ កញ្ញា ២០១៧

១
ទាហានម្នាក់សម្តែងនៅក្នុងជួយសង្រ្គោះសាកល្បងក្នុងពិធីមួយអបអរកិច្ចការពារប្រទេសប៉ាគីស្ថាននៅទីក្រុង Lahore។

២
កាមេរ៉ារបស់ស្ថានីយអវកាសអន្តរជាតិបានចាប់យករូបភាពដ៏រន្ធត់របស់ព្យុះ Irma ខណដែលវាបានធ្វើឲ្យដីបាក់នៅ Caribbean។ ព្យុះកម្រិតទី០៥ដែលមានកម្លាំង១៨៥ ម៉ាយក្នុងមួយម៉ោងបានធ្វើឲ្យដីបាក់ នៅកោះមួយចំនួននៅពេលដែលវាបានបន្តដំណើរទៅភាគខាងលិច។

៣
ប៉ូលិសកំពុងយាមល្បាតខណដែលព្យុះ Irma បានវាយប្រហារទីក្រុង San Juan នៃប្រទេសព័រតូរីកូនិងកោះនៅភាគខាងជើងសមុទ្រ Caribbean។

៤
អ្នកបើកបរកំពុងធ្វើដំណើរទៅភាគខាងជើង តាមដងផ្លូង US 1 ក្នុងទីក្រុង Key Largo រដ្ឋ Florida ដើម្បីត្រៀមសម្រាប់ព្យុះ Irma។ មន្រ្តីទីក្រុង បានប្រកាសឲ្យមានការជម្លៀសជាចាំបាច់ សម្រាប់ភ្ញៀវទេសចរដោយប្រជាជននឹងចាកចេញនៅថ្ងៃបន្ទាប់។

៥
បុរសពីរនាក់កំពុងជញ្ជូនល្ពៅយក្សអាត្លង់ទិកដែលត្រូវបានគេដាំប្រហែល៦ខែហើយឥឡូវមានទម្ងន់ជាង៤៣០គីឡូក្រាមមុននឹងវាត្រូវដាក់បង្ហាញនៅសាកលវិទ្យាល័យ Botanic Garden ក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ីកាលពីថ្ងៃទី០៥ កញ្ញា ២០១៧។

៦
ជញ្ជាំងអគារសារមន្ទីរ David Museum ត្រូវបានគេបាញ់ភ្លើងឡេស៊ែរដោយប្រើបច្ចេកវិទ្យាទំនើបពីក្រុមហ៊ុនឌីជីថលអង់គ្លេស(British company Digital Projection) ក្នុងកម្មវិធីសំឡេងនិងពន្លឺភ្លើងហៅថា «រាត្រីដ៏អស្ចារ្យ» បង្កើតដោយក្រុងហ៊ុនបារាំង Skertzo ក្នុងទីក្រុងចាស់ Jerusalem កាលពីថ្ងៃទី០៥ កញ្ញា ២០១៧។

៧
បាតុករកំពុងរាំនៅខាងមុខប៉ូលិសកូបកម្មអំឡុងការហែក្បួនមួយធ្វើឡើងដោយនិស្សិតដែលស្នើសុំឲ្យមានការផ្លាស់ប្តូរប្រព័ន្ធអប់រំនៅក្នុង ទីក្រុង Santiago ប្រទេសឈីលីកាលពីថ្ងៃទី០៥ កញ្ញា ២០១៧។

៨
វ៉ែនតា 3D ធ្វើឡើងពីកាកសំណល់ត្រូវគេតាំងនៅ w.r.yuma ក្នុងទីក្រុង Antwerp ប្រទេសប៊ែលហ្ស៊ិក។

៩
លោកស្រី Judy Weatherly អ្នកគាំទ្រម្នាក់នៃ Deferred Action for Childhood Arrivals (DACA) បានលើកផ្លាកនៅក្នុងបាតុកម្មមួយនៅខាងក្រៅអគារសហព័ន្ធក្នុងទីក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី០៥ កញ្ញា ២០១៧។ ប្រធានាធិបតីត្រាំបាន រុះរើ DACA ដែលជាកម្មវិធីរបស់រដ្ឋាភិបាលដើម្បីការពារយុវជនចំណាកស្រុករាប់ពាន់នាក់ដែលត្រូវបានចូលមកក្នុងប្រទេសដោយខុសច្បាប់។

១០
ស្រ្តីម្នាក់កាន់អាវុធមួយក្នុងថ្ងៃរំឮកទិវាការពារជាតិ នៅបន្ទាយអាកាស Nur Khan ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។

១១
ប្រជាជនដុតរូបសំណាកក្រដាសនៃអាទិទេពចិន «Da Shi Ye» ឬ «ព្រះការពារខ្មោច» ក្នុងពិធី Chinese Hungry Ghost ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។