រូបភាពជុំវិញពិភពលោកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសប៉ាគីស្ថាន យេម៉ែន ឥណ្ឌា វៀតណាម អាល្លឺម៉ង់ រុស្ស៊ី សហរដ្ឋអាមេរិក ស៊ូដង់ និងចក្រភពអង់គ្លេស។
រូបភាពជុំវិញពិភពលោក ០៦ កញ្ញា ២០១៦

១
ទាហានប៉ាគីស្ថានសម្តែងនៅក្នុងពិធីមួយដើម្បីប្រារព្ធទិវាការពារជាតិនៅក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។

២
ក្មេងស្រីម្នាក់កាន់កាំភ្លើងនៅពីមុខស្រ្តីៗដែលមានភាពស្មោះស្ម័គ្រនឹងចលនា Houthi ដែលចូលរួមនៅក្នុងការដើរក្បួនដើម្បីបង្ហាញការគាំទ្រសម្រាប់ចលនានេះនៅក្នុងក្រុងសាណា ប្រទេសយេម៉ែន។

៣
អ្នកមានជំនឿជាច្រើនកាន់រូបសំណាករបស់ព្រះគណេសរបស់ហិណ្ឌូ នៅក្នុងសមុទ្រអារ៉ាប់នៅថ្ងៃទី២នៃពិធីបុណ្យ Ganesh Chaturthi នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។

៤
ក្រុមទាហានកិត្តិយសត្រៀមខ្លួនសម្រាប់ការអញ្ជើញមកដល់របស់លោក Francois Hollande ប្រធានាធិបតីបារាំង នៅវិមានប្រធានាធិបតីនៅក្នុងក្រុងហាណូយ ប្រទេសវៀតណាម។

៥
ព្រាបមួយហ្វូងហើរនៅពីលើវាលមួយនៅជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៦
រថក្រោះរបស់រុស្ស៊ីធ្វើការបាញ់ប្រហារនៅក្នុងសមយុទ្ធមួយនៅក្នុងវេទិកាបច្ចេកទេសយោធាអន្តរជាតិ «ARMY-2016» នៅក្នុងតំបន់មូស្គូ។

៧
បុរសម្នាក់ដែលតុបតែងជា «សេ្តចប្រជៀវ» ដើរតាមផ្លូវ នៅពេលគាត់ចូលរួមនៅក្នុងការប្រារព្ធពិធីដាច់យប់ដែលមានឈ្មោះថា J'Ouvert នៅមុនការដើរក្បួន West Indian-American Carnival Day ប្រចាំឆ្នាំ នៅក្នុងសង្កាត់ Brooklyn ក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។

៨
ស្រ្តីម្នាក់ជញ្ជូនឥដ្ឋនៅក្នុងជំរំ Abu Shock IDPs នៅក្នុងក្រុង Al Fashir ប្រទេសស៊ូដង់។

៩
អ្នកធ្វើដំណើនៅលើកប៉ាល់ដំណើរកម្សាន្តមយយឆ្លងកាត់កប៉ាល់ដ៏ធំមួយឈ្មោះ Motor Yacht A របស់មហាសេដ្ឋីរុស្ស៊ី Andrey Melnichenko នៅក្នុងទន្លេ Thames នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៦។