ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ៦ កញ្ញា ២០១៥
០៧ កញ្ញា ២០១៥
រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ មានមកពីប្រទេសអ៊ុយក្រែន អាល្លឺម៉ង់ តួកគី ឥណ្ឌូនេស៊ី បារាំង ឥណ្ឌា ហ្វីលីពីន និងសាំងម៉ារ៉ាំង។
១
ទាហាននៃកងពលធំលេខ៤៤ អោបប្រពន្ធ និងកូនរបស់គាត់នៅស្ថានីយ៍រថភ្លើងនៅក្នុងក្រុង Kyiv បន្ទាប់ពីត្រឡប់ពីសមរភូមិជួរមុខនៅតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
២
ប៉ូលិសស្រីនៅតាមព្រំដែនអាល្លឺម៉ង់ម្នាក់ដែលស្ថិតនៅស្ថានីយ៍រថភ្លើងនៃព្រលានយន្តយោះ Frankurt ប្រតិកម្មបន្ទាប់ពីជនចំណាកស្រុករាប់សិបនាក់ចាកចេញពីរថភ្លើងដោយមិនបាន ដែលរថភ្លើងនេះធ្វើដំណើរមកស្ថានីយ៍ Keleti ក្នុងក្រុង Budapest របស់ប្រទេសហុងគ្រី។
៣
មនុស្សម្នាកាន់បដាដែលសរសេរថា «សន្តិភាព» និង «ប្លុកសន្តិភាព» និងបានធ្វើការប្រមូលផ្តុំគ្នាមួយដែលរៀបចំដោយក្រុម Peace Bloc ដើម្បីអំពាវនាវឲ្យមានសន្តិភាព នៅក្នុងក្រុង Istanbul ប្រទេសតួកកី។
៤
ទាហានវាយឆ្មក់ចុះពីលើឧទ្ធម្ភាគចក្រដោយប្រើខ្សែពួរ ក្នុងពេលហ្វឹកហ្វឺនប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅសាកលវិទ្យាល័យ Hasanuddin ក្នុងក្រុង Makassar ខេត្ត South Sulawesi ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរូបថតដែលថតដោយ Antara Foto។
៥
អ្នកប្រណាំងទូកហាត់សមនៅពេលព្រឹក ក្នុងការប្រកួតជើងឯកចែវទូកពិភពលោក ក្នុងបឹង Aiguebelette ប្រទេសបារាំង។
៦
អ្នកភូមិ និងទាហានពន្លត់ភ្លើងឆេះព្រៃនៅលើវាលមួយក្នុងតំបន់ Rimbo Panjang ខេត្ត Riau ប្រទេសឥណ្ឌូនេស៊ី។ ភ្លើងឆេះព្រៃជាច្រើនដែលបណ្តាលមកពីការឆ្ការព្រៃខុសច្បាប់នៅលើកោះស៊ូម៉ាត្រាតែងតែមានផ្សែងខ្មួលខ្មៅរាលដាលទៅប្រទេសជិតខាង។
៧
មេតាប៉ែកំពប់ នៅពេលយុវជនឥណ្ឌាបំបែកក្អមដែលពោរពេញទៅដោយមេតាប៉េ ហើយត្រូវបានគេព្យួរនៅខាងលើ។ នេះជាផ្នែកដ៏សំខាន់មួយនៃការប្រារព្ធពិធីបុណ្យ Janmashtami នៅក្នុងក្រុង Mumbai។ ពិធីបុណ្យនេះត្រូវបានធ្វើឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះ Krishna របស់សាសនាហិនឌូបានប្រសូត្រ និងជាពិធីដើម្បីរំលឹកពីសាច់រឿងដែលព្រះ Krishna លួចប៊ឺក្នុងកុមារភាពរបស់ទ្រង់។
៨
យុវជនឥណ្ឌាបញ្ចៀតគ្នាដើម្បីបំបែកក្អមដែលពោរពេញទៅដោយមេតាប៉ែដែលត្រូវបានគេព្យួរនៅខាងលើ ដើម្បីប្រារព្ធពិធីបុណ្យ Janmashtami នៅក្នុងក្រុង Mumbai។
៩
ក្មេងៗជនជាតិហ្វីលីពីនលេងនៅលើយន្តហោះដែលត្រូវបានគេទុកចោលឈ្មោះថា McDonnell Douglas DC-9។ វាត្រូវបានគេទុកចោលនៅលើដីវាលក្បែរផ្ទះរបស់ពួកគេនៅក្នុងជាយក្រុង Paranaque ខាងត្បូងនៃរដ្ឋធានីម៉ានីលល ប្រទេសហ្វីលីពីន។
១០
កីឡាករ Wayne Rooney របស់អង់គ្លេស (រូបស្តាំ) ឃុំ (បាំង) ខ្លួនរបស់គាត់ក្នុងពេលការប្រកួតទល់នឹងក្រុម San Marino ដើម្បីទៅប្រកួតយកពាន់រង្វាន់ Euro ២០១៦ នៅក្នុងស្តាតអូឡាំពិច ក្នុងក្រុង Serravalle ប្រទេសសាំងម៉ារ៉ាំង (San Marino) កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥។
រូបភាពជុំវិញពិភពលោក ៦ កញ្ញា ២០១៥
XS
SM
MD
LG