កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៥ កញ្ញា ២០១៩
![ទិដ្ឋភាពពីលើអាកាសទៅលើការខូចខាតបណ្ដាលមកពីព្យុះសង្ឃរា Dorian នៅកំពង់ផែ Marsh កោះ Great Abaco នៅប្រទេស Bahamas។ ព្យុះសង្ឃរា Dorian បានបោកបក់លើរដ្ឋកាលីហ្វ័រញ៉ា ដោយបង្កឲ្យមានការធ្លាក់ភ្លៀង និងខ្យល់បក់ខ្លាំង នៅពេលព្យុះនេះខិតជិតឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក បន្ទាប់ពីបានបំផ្លិចបំផ្លាញប្រទេស Bahamas ដោយសម្លាប់មនុស្ស២០នាក់។](https://gdb.voanews.com/9639ee5d-ab19-4c10-98b1-8bec1b05bd43_w1024_q10_s.jpg)
១
ទិដ្ឋភាពពីលើអាកាសទៅលើការខូចខាតបណ្ដាលមកពីព្យុះសង្ឃរា Dorian នៅកំពង់ផែ Marsh កោះ Great Abaco នៅប្រទេស Bahamas។ ព្យុះសង្ឃរា Dorian បានបោកបក់លើរដ្ឋកាលីហ្វ័រញ៉ា ដោយបង្កឲ្យមានការធ្លាក់ភ្លៀង និងខ្យល់បក់ខ្លាំង នៅពេលព្យុះនេះខិតជិតឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក បន្ទាប់ពីបានបំផ្លិចបំផ្លាញប្រទេស Bahamas ដោយសម្លាប់មនុស្ស២០នាក់។
![ស្ត្រីអ្នកកាន់សាសនាឥស្លាមនិកាយ Shi'ite ចូលរួមក្នុងពិធីកាន់ទុក្ខរយៈពេល៥ថ្ងៃ មុនពិធី Ashoura នៅព្រះវិហាឥស្លាម Sadat Akhavi ក្នុងទីក្រុងតេហេរ៉ង ប្រទេសអ៊ីរ៉ង់។](https://gdb.voanews.com/26fd0eeb-8ae8-4d6e-aee7-0c8d6b6a3f26_w1024_q10_s.jpg)
២
ស្ត្រីអ្នកកាន់សាសនាឥស្លាមនិកាយ Shi'ite ចូលរួមក្នុងពិធីកាន់ទុក្ខរយៈពេល៥ថ្ងៃ មុនពិធី Ashoura នៅព្រះវិហាឥស្លាម Sadat Akhavi ក្នុងទីក្រុងតេហេរ៉ង ប្រទេសអ៊ីរ៉ង់។
![រថភ្លើងល្បឿនលឿនឈ្មោះ Keikyu បានធ្លាក់ចេញពីផ្លូវ បន្ទាប់ពីបានប៉ះទង្គិចជាមួយឡានធំ នៅទីក្រុង Yokohama ស្ថិតនៅភាគខាងត្បូងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ រថភ្លើងសម្រាប់ដឹកអ្នកដំណើរនេះនិងឡានធុនធំដឹកពេញទៅដោយប្រអប់ដាក់ក្រូចឆ្មា បានប៉ះទង្គិចគ្នានៅកន្លែងរថភ្លើងឆ្លងកាត់ជិតទីក្រុងតូក្យូ បណ្ដាលឲ្យមនុស្សរាប់សិបនាក់រងរបួស។](https://gdb.voanews.com/77027fb5-46ec-442d-9cac-689db6d8d9d7_w1024_q10_s.jpg)
៣
រថភ្លើងល្បឿនលឿនឈ្មោះ Keikyu បានធ្លាក់ចេញពីផ្លូវ បន្ទាប់ពីបានប៉ះទង្គិចជាមួយឡានធំ នៅទីក្រុង Yokohama ស្ថិតនៅភាគខាងត្បូងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ រថភ្លើងសម្រាប់ដឹកអ្នកដំណើរនេះនិងឡានធុនធំដឹកពេញទៅដោយប្រអប់ដាក់ក្រូចឆ្មា បានប៉ះទង្គិចគ្នានៅកន្លែងរថភ្លើងឆ្លងកាត់ជិតទីក្រុងតូក្យូ បណ្ដាលឲ្យមនុស្សរាប់សិបនាក់រងរបួស។
![ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាន់តារាងបង្ហាញពីទីតាំងដែលអាចនឹងរងគ្រោះដោយព្យុះសង្ឃរា Dorian ដែលព្យុះនេះហាក់ដូចជាបានពង្រីកឥទ្ធិពលរបស់ខ្លួន ដោយខ្សែខ្មៅនៅលើផែនទីគ្របដណ្ដប់លើផ្នែកជាច្រើននៃរដ្ឋហ្លរីដា និងរដ្ឋ Alabama។ របាយការណ៍អំពីព្យុះនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំស្ដីពីព្យុះសង្ឃរា នៅសេតវិមាន កាលពីថ្ងៃទី៤ កញ្ញា ២០១៩។](https://gdb.voanews.com/707c75ad-5c4f-42f4-94a5-258dfd1f9792_w1024_q10_s.jpg)
៤
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាន់តារាងបង្ហាញពីទីតាំងដែលអាចនឹងរងគ្រោះដោយព្យុះសង្ឃរា Dorian ដែលព្យុះនេះហាក់ដូចជាបានពង្រីកឥទ្ធិពលរបស់ខ្លួន ដោយខ្សែខ្មៅនៅលើផែនទីគ្របដណ្ដប់លើផ្នែកជាច្រើននៃរដ្ឋហ្លរីដា និងរដ្ឋ Alabama។ របាយការណ៍អំពីព្យុះនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំស្ដីពីព្យុះសង្ឃរា នៅសេតវិមាន កាលពីថ្ងៃទី៤ កញ្ញា ២០១៩។
![ម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស Charlotte (ឆ្វេង) ដើរជាមួយបងប្រុសគឺព្រះអង្គម្ចាស់ George និងមាតាបិតា គឺព្រះអង្គម្ចាស់ Prince William និងម្ចាស់ក្សត្រី Kate ពេលមកដល់សាលារៀននៅថ្ងៃដំបូង នៅសាលា Thomas's Battersea ក្នុងទីក្រុងឡុងដ៍។](https://gdb.voanews.com/b1c0160f-675f-45bf-ad1e-d84950b4c378_w1024_q10_s.jpg)
៥
ម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស Charlotte (ឆ្វេង) ដើរជាមួយបងប្រុសគឺព្រះអង្គម្ចាស់ George និងមាតាបិតា គឺព្រះអង្គម្ចាស់ Prince William និងម្ចាស់ក្សត្រី Kate ពេលមកដល់សាលារៀននៅថ្ងៃដំបូង នៅសាលា Thomas's Battersea ក្នុងទីក្រុងឡុងដ៍។
![សម្ដេចប៉ាប ហ្វ្រង់ស៊ិស (Francis) ចូលរួមកិច្ចប្រជុំជាមួយក្រុមអាចារ្យនៅប្រាសាទ Our Lady of the Immaculate Conception នៅទីក្រុង ម៉ាពុយតូ ប្រទេសម៉ូសំប៊ិក។](https://gdb.voanews.com/19e37cc7-6c27-4aca-b306-96fcc7cd283f_w1024_q10_s.jpg)
៦
សម្ដេចប៉ាប ហ្វ្រង់ស៊ិស (Francis) ចូលរួមកិច្ចប្រជុំជាមួយក្រុមអាចារ្យនៅប្រាសាទ Our Lady of the Immaculate Conception នៅទីក្រុង ម៉ាពុយតូ ប្រទេសម៉ូសំប៊ិក។
![ជនជាតិហៃទីដែលបាត់បង់ទីជម្រកកំពុងជ្រកកោននៅលើទីធ្លានៃអាគាររដ្ឋាភិបាល បន្ទាប់ពីមានព្យុះសង្ឃរា Dorian នៅកោះ Great Abaco ក្រុងកំពង់ផែ Marsh នៅប្រទេស Bahamas កាលពីថ្ងៃទី៤ កញ្ញា ២០១៩។](https://gdb.voanews.com/4d735d54-8cbb-4389-ac2d-8e87edca8299_w1024_q10_s.jpg)
៧
ជនជាតិហៃទីដែលបាត់បង់ទីជម្រកកំពុងជ្រកកោននៅលើទីធ្លានៃអាគាររដ្ឋាភិបាល បន្ទាប់ពីមានព្យុះសង្ឃរា Dorian នៅកោះ Great Abaco ក្រុងកំពង់ផែ Marsh នៅប្រទេស Bahamas កាលពីថ្ងៃទី៤ កញ្ញា ២០១៩។
![អ្នកលក់បន្លែប្រមូលផ្ដុំនៅផ្សារបណ្ដែតទឹកមួយនៅបឹង Dal ក្នុងពេលមានការរឹតបន្តឹងនានានៅទីក្រុង Srinagar តំបន់កាស្មៀរដែលកាន់កាប់ដោយឥណ្ឌា។](https://gdb.voanews.com/ec9cb495-e6a9-49aa-84ad-65258f37531d_w1024_q10_s.jpg)
៨
អ្នកលក់បន្លែប្រមូលផ្ដុំនៅផ្សារបណ្ដែតទឹកមួយនៅបឹង Dal ក្នុងពេលមានការរឹតបន្តឹងនានានៅទីក្រុង Srinagar តំបន់កាស្មៀរដែលកាន់កាប់ដោយឥណ្ឌា។
![សេះពូជពីប្រទេសអ៊ីស្លង់ហ៊ុំព័ទ្ធដោយសត្វទៀវ នៅពេលវាស៊ីស្មៅនៅក្នុងវាលស្មៅនៃក្រុង Wehrheim ជិតទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/123482d0-75f3-4d7a-b542-fd591999243e_w1024_q10_s.jpg)
៩
សេះពូជពីប្រទេសអ៊ីស្លង់ហ៊ុំព័ទ្ធដោយសត្វទៀវ នៅពេលវាស៊ីស្មៅនៅក្នុងវាលស្មៅនៃក្រុង Wehrheim ជិតទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![ក្រុមការងារបាញ់ផ្សែងនៅតំបន់ដែលមានមនុស្សរស់នៅ ដើម្បីការពារការរាលដាលជំងឺគ្រុនឈាម និងជំងឺដែលចម្លងដោយសត្វមូស នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។](https://gdb.voanews.com/424f8d5b-b7aa-4f90-a7ca-b035cdff44a4_w1024_q10_s.jpg)
១០
ក្រុមការងារបាញ់ផ្សែងនៅតំបន់ដែលមានមនុស្សរស់នៅ ដើម្បីការពារការរាលដាលជំងឺគ្រុនឈាម និងជំងឺដែលចម្លងដោយសត្វមូស នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
![ក្រុមអ្នកឡើងភ្នំ ឡើងទៅកាន់កំពូលភ្នំ Fuji ក្នុងប្រទេសជប៉ុន មុនពេលថ្ងៃរះ នៅពេលដែលពពកកំពុងអណ្ដែតនៅខាងក្រោមកំពូលភ្នំនេះ។](https://gdb.voanews.com/3db793e0-9ca3-451d-98e5-7f6567b9d619_w1024_q10_s.jpg)
១១
ក្រុមអ្នកឡើងភ្នំ ឡើងទៅកាន់កំពូលភ្នំ Fuji ក្នុងប្រទេសជប៉ុន មុនពេលថ្ងៃរះ នៅពេលដែលពពកកំពុងអណ្ដែតនៅខាងក្រោមកំពូលភ្នំនេះ។