រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសចិន បុរីវ៉ាទីកង់ អ៊ីតាលី លីបង់ នេប៉ាល់ ប៉ាគីស្ថាន ស្កុតលែន និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០៤ កញ្ញា ២០១៦

១
លោក Nathan Law (រូបស្តាំ) បេក្ខជនម្នាក់មកពីគណបក្ស Demosisto និងសកម្មជន Joshua Wong ស្វាគមន៍អ្នកគាំទ្រនៅថ្ងៃបោះឆ្នោតសម្រាប់ក្រុមប្រឹក្សានីតិបញ្ញត្តិ (Legislative Council) នៅក្នុងក្រុងហុងកុង ប្រទេសចិន។

២
បព្វជិតម្នាក់ថើបធាតុរបស់ Mother Teresa មុនពេលចាប់ផ្តើមនៃការសូត្រធម៌មួយដែលនឹងប្រារព្ធឡើងដោយសម្តេចប៉ាប Francis ទីដែល Mother Teresa នឹងត្រូវប្រកាសជាសន្តជន នៅក្នុងទីលាន St. Peter's Square នៅក្នុងបុរីវ៉ាទីកង់។ អ្នកធ្វើធម្មយាត្រារាប់ពាន់នាក់ធ្វើដំណើរទៅកាន់ទីលាន St. Peter's Square សម្រាប់ការប្រកាសមួយនេះ។

៣
ទ័ពអាកាសរបស់អ៊ីតាលីដែលមានឈ្មោះថា Frecce Tricolori សម្តែងការហោះហើរនៅពីលើទីលានប្រកួត Monza មុនពេលចាប់ផ្តើមនៃការប្រកួត Formula One Grand Prix របស់អ៊ីតាលី។

៤
បក្សីមួយក្បាលកំពុងស្ថិតនៅក្នុងទន្លេ Wazzani នៅក្បែរក្រុង Khiam ភាគខាងត្បូងនៃប្រទេសលីបង់។

៥
ស្រ្តីនេប៉ាល់កាន់សាសនាហិណ្ឌូម្នាក់រាំក្នុងពិធីបុណ្យ Teej នៅប្រាសាទហិណ្ឌូ Pashupatinath នៅក្នុងក្រុងកដ្ឋមណ្ឌូ។

៦
ឈ្មួញម្នាក់ប្រើប្រាស់ឧបករណ៍ស្ទូចដើម្បីទម្លាក់គោមួយក្បាលពីដំបូលឡានបីជាន់របស់គាត់ ដើម្បី លក់នៅផ្សារមួយសម្រាប់ពិធី Eid al-Adha ដែលនឹងធ្វើនៅពេលខាងមុខ នៅក្នុងក្រុង Karachi ប្រទេសប៉ាគីស្ថាន។

៧
ផ្សែងហុយចេញពីអគ្គិភ័យមួយនៅផ្សារ Yau Ma Tei ដែលជាកន្លែងទាក់ទាញទេសចរណ៍មួយកន្លែងនៅក្នុងក្រុងហុងកុង។ ផ្សារនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩១៣ និងត្រូវបានចាត់ទុកជាអគារបុរាណចំណាត់ថ្នាក់លេខ៣។

៨
ក្មេងប្រុសម្នាក់ផ្លុំខ្លុយម្យ៉ាងនៅក្នុងពិធី Braemar Highland Gathering ប្រចាំឆ្នាំនៅក្នុងភូមិ Braemar ប្រទេសស្កុតលែន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦។

៩
ឡានមួយបាញ់អណ្តែតភ្លើង ខណៈដែលមនុស្សប្រមាណជា៧០.០០០នាក់មកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យតន្រ្តី និងសិល្បៈ Burning Man ប្រចាំឆ្នាំលើកទី៣០ នៅក្នុងតំបន់ វាលខ្សាច់ Black Rock Desert ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក។