កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានាជុំវិញពិភពលោក ចាប់ពីប្រទេសនេប៉ាល់ រហូតដល់សហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០៣ កញ្ញា ២០២០
![ក្រុមបាតុករនេប៉ាល់ដែលជំទាស់នឹងវិធានការបិទប្រទេសដោយសារវីរុសកូរ៉ូណា ចូលរួមក្នុងពិធីសាសនា និងប៉ះទង្គិចជាមួយសមត្ថកិច្ចបង្ក្រាបបាតុកម្ម នៅទីក្រុង Lalitpur ប្រទេសនេប៉ាល់។](https://gdb.voanews.com/9082d8d5-24aa-4eaa-bcd2-8db6aa6dcb0b_w1024_q10_s.jpg)
១
ក្រុមបាតុករនេប៉ាល់ដែលជំទាស់នឹងវិធានការបិទប្រទេសដោយសារវីរុសកូរ៉ូណា ចូលរួមក្នុងពិធីសាសនា និងប៉ះទង្គិចជាមួយសមត្ថកិច្ចបង្ក្រាបបាតុកម្ម នៅទីក្រុង Lalitpur ប្រទេសនេប៉ាល់។
![បុរសម្នាក់ដែលគេឃើញមិនមានពាក់ម៉ាស់នៅទីសាធារណៈនៅខណៈដែលមានការរាតត្បាតសាកលនៃជំងឺកូវីដ១៩ ត្រូវបានអាជ្ញាធរមូលដ្ឋានពិន័យឲ្យដេកក្នុងមឈូសសិប្បនិមិត្ត នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/460422b7-f75b-4c04-9451-0568987402a9_w1024_q10_s.jpg)
២
បុរសម្នាក់ដែលគេឃើញមិនមានពាក់ម៉ាស់នៅទីសាធារណៈនៅខណៈដែលមានការរាតត្បាតសាកលនៃជំងឺកូវីដ១៩ ត្រូវបានអាជ្ញាធរមូលដ្ឋានពិន័យឲ្យដេកក្នុងមឈូសសិប្បនិមិត្ត នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
![មនុស្សចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីក្រុងសូហ្វ៊ីយ៉ា ប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី២ កញ្ញា ២០២០។](https://gdb.voanews.com/8571efcd-c798-4100-9452-a54a510bb4e6_w1024_q10_s.jpg)
៣
មនុស្សចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីក្រុងសូហ្វ៊ីយ៉ា ប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី២ កញ្ញា ២០២០។
![ព្រះសង្ឃមកពីតំបន់ខ្ពង់រាបទីបេដែលកំពុងនិរទេសខ្លួន ធ្វើដំណើរជុំវិញនិវេសនដ្ឋាននៃមេដឹកនាំសាសនា គឺសម្ដេចសង្ឃ ដាឡៃ ឡាម៉ា នៅទីក្រុង Dharmsala ប្រទេសឥណ្ឌា។](https://gdb.voanews.com/8de6dab8-1e8a-47b0-858f-cc92c13c3acf_w1024_q10_s.jpg)
៤
ព្រះសង្ឃមកពីតំបន់ខ្ពង់រាបទីបេដែលកំពុងនិរទេសខ្លួន ធ្វើដំណើរជុំវិញនិវេសនដ្ឋាននៃមេដឹកនាំសាសនា គឺសម្ដេចសង្ឃ ដាឡៃ ឡាម៉ា នៅទីក្រុង Dharmsala ប្រទេសឥណ្ឌា។
![រថក្រោះ T-72 B3 មួយគ្រឿងដែលបញ្ជាដោយបុគ្គលិកម្នាក់នៃប្រទេសអ៊ូសបេគីស្ថាន បានធ្វើការបាញ់គ្រាប់ពិត ក្នុងពេលប្រលងប្រជែង Biathlon នៅឯការប្រកួតកីឡាយោធាអន្តរជាតិ ឆ្នាំ ២០២០ នៅទីក្រុង Alabino នៅខាងក្រៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២ កញ្ញា ២០២០។](https://gdb.voanews.com/65a36018-b9d1-46a3-bf95-ef97168ad0bc_w1024_q10_s.jpg)
៥
រថក្រោះ T-72 B3 មួយគ្រឿងដែលបញ្ជាដោយបុគ្គលិកម្នាក់នៃប្រទេសអ៊ូសបេគីស្ថាន បានធ្វើការបាញ់គ្រាប់ពិត ក្នុងពេលប្រលងប្រជែង Biathlon នៅឯការប្រកួតកីឡាយោធាអន្តរជាតិ ឆ្នាំ ២០២០ នៅទីក្រុង Alabino នៅខាងក្រៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២ កញ្ញា ២០២០។
![ស្ត្រីមួយក្រុមសម្ដែងក្នុងពេលបាតុកម្មប្រឆាំងនឹងអំពើពុករលួយ និងកង្វះវិធានការសម្រាប់ជាការគោរពយេនឌ័រ នៅទីក្រុងប៉ាណាម៉ា ប្រទេសប៉ាណាម៉ា កាលពីថ្ងៃទី០២ កញ្ញា ២០២០។](https://gdb.voanews.com/49d846b0-d161-4882-b5e1-c33dbd522f2e_w1024_q10_s.jpg)
៦
ស្ត្រីមួយក្រុមសម្ដែងក្នុងពេលបាតុកម្មប្រឆាំងនឹងអំពើពុករលួយ និងកង្វះវិធានការសម្រាប់ជាការគោរពយេនឌ័រ នៅទីក្រុងប៉ាណាម៉ា ប្រទេសប៉ាណាម៉ា កាលពីថ្ងៃទី០២ កញ្ញា ២០២០។
![គ្រូបង្រៀនម្នាក់កំពុងបង្រៀនមេរៀន នៅក្នុងថ្នាក់រៀននៅកណ្ដាលវាល នៅខាងមុខសាលារដ្ឋឈ្មោះ Patrick F. Daly នៅស្រុក Brooklyn នៃបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២ កញ្ញា ២០២០។](https://gdb.voanews.com/f2c378fe-541a-4e8a-96a8-47d4960f482d_w1024_q10_s.jpg)
៧
គ្រូបង្រៀនម្នាក់កំពុងបង្រៀនមេរៀន នៅក្នុងថ្នាក់រៀននៅកណ្ដាលវាល នៅខាងមុខសាលារដ្ឋឈ្មោះ Patrick F. Daly នៅស្រុក Brooklyn នៃបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២ កញ្ញា ២០២០។
![ក្រុមអ្នកឡើងភ្នំ Alp កំពុងឆ្លងកាត់ផែនទឹកកក នៅលើភ្នំជួរភ្នំ Alp ក្នុងផ្នែកមួយដែលស្ថិតនៅភ្នំ Blanc នៅរមនីយដ្ឋាន Courmayeur ប្រទេសអ៊ីតាលី ។](https://gdb.voanews.com/c3ee77b1-0b9b-4023-bf33-9532040f3eab_w1024_q10_s.jpg)
៨
ក្រុមអ្នកឡើងភ្នំ Alp កំពុងឆ្លងកាត់ផែនទឹកកក នៅលើភ្នំជួរភ្នំ Alp ក្នុងផ្នែកមួយដែលស្ថិតនៅភ្នំ Blanc នៅរមនីយដ្ឋាន Courmayeur ប្រទេសអ៊ីតាលី ។
![រូបចម្លាក់សត្វដាយណូស័រដែលបាក់បែកដោយសារតែព្យុះទីហ្វុង Maysak នៅកំពង់ផែមួយស្ថិតនៅតំបន់អាគ្នេយ៍នៃទីក្រុង Ulsan សាធារណរដ្ឋកូរ៉េ (រូបថតរបស់ទីភ្នាក់ងារ Yonhap)។](https://gdb.voanews.com/4f48bd09-789a-417d-9de2-3991bb1f9c8e_w1024_q10_s.jpg)
៩
រូបចម្លាក់សត្វដាយណូស័រដែលបាក់បែកដោយសារតែព្យុះទីហ្វុង Maysak នៅកំពង់ផែមួយស្ថិតនៅតំបន់អាគ្នេយ៍នៃទីក្រុង Ulsan សាធារណរដ្ឋកូរ៉េ (រូបថតរបស់ទីភ្នាក់ងារ Yonhap)។
![អ្នកសម្ដែងម្នាក់ឈ្មោះ David Blaine កំពុងសំកាំងជាមួយនឹងឆ័ត្រយោង នៅក្រោមបណ្ដុំប៉ោងប៉ោង ក្នុងអំឡុងពេលហោះហើរគួរឲ្យស្ញប់ស្ញែងមួយក្នុងចម្ងាយរាប់រយហ្វីត នៅលើលំហអាកាស នៅរដ្ឋ Arizona កាលពីថ្ងៃទី២ កញ្ញា ២០២០ (រូបថតផ្ដល់ដោយលោក David Blaine)។](https://gdb.voanews.com/557669d5-d9b6-4bd7-a4dd-4013044b95ab_w1024_q10_s.jpg)
១០
អ្នកសម្ដែងម្នាក់ឈ្មោះ David Blaine កំពុងសំកាំងជាមួយនឹងឆ័ត្រយោង នៅក្រោមបណ្ដុំប៉ោងប៉ោង ក្នុងអំឡុងពេលហោះហើរគួរឲ្យស្ញប់ស្ញែងមួយក្នុងចម្ងាយរាប់រយហ្វីត នៅលើលំហអាកាស នៅរដ្ឋ Arizona កាលពីថ្ងៃទី២ កញ្ញា ២០២០ (រូបថតផ្ដល់ដោយលោក David Blaine)។