រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ មានមកពីប្រទេសអាល្លឺម៉ង់ អ៊ីស្រាអែល កូរ៉េខាងត្បូង សហរដ្ឋអាមេរិក កោះតៃវ៉ាន់ ម៉ាសេដ្ឋាន បេឡារុស អង់គ្លេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ២៩ កញ្ញា ២០១៥

១
លោកស្រី Angel Merkel (រូបឆ្វេង) អធិការបតីអាល្លឺម៉ង់ញញឹមដាក់លោក Volker Kauder ប្រធានក្រុមសភារបស់គណបក្សអភិរក្សនិយម គឺគណបក្ស Christian Democratic Union (CDU) មុនកិច្ចប្រជុំដែលពោរពេញទៅដោយគំនិតផ្ទុយគ្នារបស់គណបក្ស Christian Democratic Union (CDU) និងគណបក្ស Christian Social Union (CSU) នៅក្នុងក្រុងបែរឡាំង។

២
ពលរដ្ឋប៉ាឡេស្ទីនការពារខ្លួនពីឧស្ម័នទឹកភ្នែក និងការពារត្រចៀករបស់ពួកគេពីគ្រាប់បែកសម្លេងដែលកងកម្លាំងរបស់អ៊ីស្រាអែលបោះដាក់ពួកគេក្នុងពេលបាតុកម្មនៅក្នុងទីប្រជុំជន West Bank ក្នុងក្រុង Hebron ជាមួយនឹងបាតុករផ្សេងទៀត ហើយបានប៉ះទង្គិចជាមួយប៉ូលិសអ៊ីស្រាអែល នៅបរិវេណព្រះវិហារ Al-Aqsa ក្នុងក្រុងហ៊្សេរុយសាឡិម (Jerusalem)។

៣
អ្នកទេសចរដើរនៅក្រោមឆ័ត្រដែលដាក់បង្ហាញនៅពពុះទឹក Cheonggye ក្នុងយុទ្ធនាការដើម្បីទទួលប្រាក់បរិច្ចាគដើម្បីជួយក្មេងៗក្រីក្រនៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៤
ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (រូបស្តាំ) ចាប់ដៃលោក Raul Castro ប្រធានាធិបតីគុយបានៅពេលចាប់ផ្តើមកិច្ចប្រជុំរបស់ពួកគេនៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅក្នុងបុរីញូវយ៉ក។

៥
មនុស្សម្នាជិះកាត់ដើមឈើដែលរលំលើម៉ូតូជាច្រើន នៅក្នុងគ្រោះខ្យល់ព្យុះ Dujuan នៅក្នុងក្រុង Taipei កោះតៃវ៉ាន់។

៦
ស្រ្តីម្នាក់ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យសប្បាយចិត្តយ៉ាងខ្លាំងនៅពេលនាងឡើងជិះរថភ្លើងជាមួយនឹងជនទេសន្តរប្រវេសន៍ និងជនស្វែងរកសិទ្ធិជ្រកកោនផ្សេងទៀត នៅក្បែរជំរុំចុះឈ្មោះ បន្ទាប់ពីឆ្លងកាត់ព្រំដែនក្រិក និងម៉ាសេដ្ឋាន (Macedonia) នៅក្បែរក្រុង Gevgelija។

៧
គេប្រទះឃើញព្រះច័ន្ទនៅក្នុងថ្ងៃបញ្ចប់នៃច័ន្ទគ្រាស នៅខាងក្រោយព្រះវិហារ Orthodox នៅ Turets ប្រទេសបេឡារុស (Belarus) ១១០គ.មភាគខាងលិចក្រុងមីនស្កិ៍ (Minsk) កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។

៨
និស្សិតៗសប្បាយចិត្ត បន្ទាប់ពីទស្សនកិច្ចដោយមិនបានគ្រោងទុកមួយរបស់លោក Prince Harry ទៅកាន់សាលាយោធា The Duke of York's Royal Military School នៅក្នុងទីប្រជុំជន Dover ភាគខាងត្បូងនៃប្រទេសអង់គ្លេស កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។

៩
ទិដ្ឋភាពនៃយានយន្តជាច្រើនធ្វើដំណើរស្ពានអាកាសទៅកាន់ប្រទេសម៉ាឡេស៊ី ដោយហ៊ុមព័ទ្ធទៅដោយអ័ព្ទនៅក្នុងប្រទេសសិង្ហបុរី។ ការធ្វើកសិកម្មដោយដុតព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសជិតខាង បានធ្វើឲ្យប្រទេសសិង្ហបុរីគ្រប់ដណ្តប់ទៅដោយអ័ព្ទយ៉ាងក្រាស់អស់រយៈពេលជាច្រើនសប្តាហ៍។

១០
បុរសៗបាចសំបកដូងដែលកំពុងឆេះដាក់គ្នា ក្នុងពិធីបុណ្យប្រចាំឆ្នាំដែលមានឈ្មោះថា Mesiat Geni នៅក្នុងប្រាសាទហិនឌូ នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។