កម្រងរូបភាពនៃព្រឹត្តិការណ៍ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៨ កញ្ញា ២០១៨

១
អ្នកដំណើរត្រូវបានគេសង្គ្រោះចេញពីយន្តហោះ Air Niugini ដែលបានធ្លាក់ចូលក្នុងទឹកនៅក្រុង Weno រដ្ឋ Chuuk នៃរដ្ឋសហព័ន្ធមីក្រូណេស៊ី (Micronesia)។

២
សមាជិកព្រឹទ្ធសភា Jeff Flake ថ្លែងក្នុងពេលសវនាការនៅគណៈកម្មាធិការយុត្តិធម៌នៃព្រឹទ្ធសភា អំពីការតែងតាំងលោក Brett Kavanaugh ជាចៅក្រមតុលាការកំពូល។ ក្រោយពេលចរចានៅនាទីចុងក្រោយដ៏ចម្រូងចម្រាស គណៈកម្មាធិការបានសម្រេចលើការតែងតាំងលោក Kavanaugh ក្រោយពេលបានយល់ព្រមដល់សំណើរបស់លោក Flake រយៈពេល១សប្ដាហ៍។

៣
បាតុករជនជាតិប៉ាឡេស្ទីនគប់ដុំថ្មទៅកាន់ទាហានអ៊ីស្រាអែលនៅពេលពួកគេធ្វើបាតុកម្មនៅតំបន់ Gaza Strip ជាប់ព្រំប្រទល់ជាមួយអ៊ីស្រាអែល។

៤
បាតុករម្នាក់ត្រូវបាននាំខ្លួនចេញពីការធ្វើសន្និសីទរួមគ្នារវាងប្រធានាធិបតីតួកគី Recep Tayyip Erdogan និងលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel នៅទីក្រុងប៊ែឡាំង។

៥
អ្នកបង្ហាញម៉ូដម្នាក់ស្លៀកពាក់ម៉ូដច្នៃប្រឌិតសម្រាប់រដូវផ្ការីកនិងរដូវក្តៅ ឆ្នាំ២០១៩ នៅក្នុងការបង្ហាញម៉ូដនៅទីក្រុងប៉ារីស ប្រទេសបារាំង។

៦
កសិករជនជាតិប៉ាគីស្ថានម្នាក់ប្រើប្រាស់ត្រាក់ទ័រដើម្បីរៀបចំដីនៅជាយក្រុង Peshawar។

៧
កីឡាការនី Diana Taurasi របស់សហរដ្ឋអាមេរិក ព្យាយាមដណ្ដើមយកបាល់ជាមួយកីឡាការនី Adaora Elonu របស់ប្រទេសនីហ្សេរីយ៉ា ក្នុងពេលប្រកួតបាល់បោះពិភពលោកផ្នែកស្ត្រី ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ក្នុងក្រុង San Cristobal de la Laguna នៃកោះ Tenerife ប្រទេសអេស្ប៉ាញ។

៨
អ្នកលក់ម្នាក់បង្កើតពពុះដើម្បីទាក់ទាញអតិថិជននៅឆ្នេរ Saujana នៃក្រុង Port Dickson ប្រទេសម៉ាឡេស៊ី។