បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក ២៨ កញ្ញា ២០១៧
រូបភាពជុំវិញពិភពលោក ២៨ កញ្ញា ២០១៧

១
អតីតប្រធានាធិបតីអាមេរិក (ពីឆ្វេងទៅស្តាំ) លោក បារ៉ាក់ អូបាម៉ា លោក ចច ប៊ូស និងលោក ប៊ីល គ្លីនតុន ស្វាគមន៍អ្នកមកទស្សនានៅមុនការប្រកួតជុំទី១នៃការប្រកួតពានប្រធានាធិបតី នៅទីលានវាយកូនហ្គោល Liberty National Golf Club ក្នុងទីក្រុង Jersey រដ្ឋ Jersey។

២
ក្រុមក្មេងជនជាតិជ្វីសដែលកាន់សាសនាយេស៊ូគ្រិស្តតឹងរ៉ឹង កំពុងបួងសួងនៅមាត់សមុទ្រមេឌីទែរ៉ាណេ ក្នុងក្រុង Herzliya ទឹកដីអ៊ីស្រាអែល នៅជិតទីក្រុង Tel Aviv ក្នុងពេលប្រតិបត្តិពិធីសាសនាមួយឈ្មោះថា Tashlich ដែលក្នុងពិធីនេះគេលាងបាបដោយបោះទៅក្នុងទឹកឲ្យត្រីស៊ី។

៣
សមាជិកនៃបញ្ជការសមរភូមិពិសេសបង្ហាញជំនាញក្បាច់គុនកូរ៉េរបស់ពួកគេ ក្នុងពេលថតរូបមុនពេលការប្រារពខួបទី៦៩ នៃទិវាកងទ័ពកូរ៉េ ក្នុងទីក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង។

៤
ប្រធានាធិបតីជប៉ុន Shinzo Abe និងសមាជិកសភាក្នុងគណបក្សរបស់លោក លើកដៃនៅពេលលោកសច្ចាថានឹងយកឈ្នះការបោះឆ្នោតនៅសភាជាន់ទាប នៅទីស្នាក់ការកណ្ដាលបក្សរបស់លោក ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

៥
ក្រុមអ្នកពន្លត់ភ្លើងកំពុងលើកបដាធំមួយដើម្បីបង្ហាញការគាំទ្រការធ្វើប្រជាមតិទាមទារឯករាជ្យនៅថ្ងៃទី១ ខែកញ្ញា ដែលគេហាមឃាត់ ដែលបដានេះធ្វើនៅសារមន្ទីរប្រវត្តិសាស្ត្រក្នុងតំបន់ Catalonia ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

៦
សមាជិកសភាពីគណបក្សសាធារណរដ្ឋ លោក Whip Steve Scalise កំពុងដើរជាមួយភរិយា Jennifer នៅពេលលោកចាកចេញពីសភា នៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៧
កុមារី Ruby Rodriguez អាយុ៨ឆ្នាំ កំពុសម្លឹងមើលម្តាយរបស់នាង នៅពេលនាងឆ្លងកាត់ទន្លេ San Lorenzo Morovis ជាមួយក្រុមគ្រួសារ ដោយសារតែស្ពានឆ្លងកាត់ទន្លេនេះត្រូវបានខ្យល់ព្យុះសង្ឃរា Maria បោកបក់ឲ្យខ្ទេច នៅកោះ Puerto Rico។

៨
Mayorganos កាន់ភ្លើងដែលកំពុងឆេះស្រាក្នុងស្បែកសត្វ ក្នុងពិធី Vitor's Civic Procession ក្នុងតំបន់ Mayorga ជិតក្រុង Valladolid ប្រទេសអេស្ប៉ាញ។

៩
បុរសម្នាក់លុតជង្គង់ដោយមានទង់ជាតិអាមេរិកក្នុងដៃ នៅពេលដែលក្បួនម៉ូតូរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បើកពីមុខគាត់ បន្ទាប់ពីមានកម្មវិធីមួយនៅកន្លែងតាំងពិព័រណ៌នៅ Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក។

១០
ក្រុមអ្នកគាំទ្រដុតកាំជ្រួចមុនពេលការប្រកួតធ្វើជាម្ចាស់ផ្ទះបាល់ទាត់ Europa League រវាងក្រុម 1.FC Koeln និងក្រុម Crvena zvezda Belgrade នៅកីឡដ្ឋាន Muengersdorfer ក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង។

១១
នាង Evgenia Tarasova និងលោក Vladimir Morozov នៃប្រទេសរុស្ស៊ី ប្រកួតជិះស្គីរាំលើទឹកកកដើម្បីចូលរួមប្រកួត Olympic Qalifying ISU Challenger Series ក្នុងទីក្រុង Oberstdorf ប្រទេសអាល្លឺម៉ង់។