ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២៧ កញ្ញា ២០១៦
២៨ កញ្ញា ២០១៦
រូបភាពជុំវិញពិភពលោកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសស៊ីមបាវ៉េ ចក្រភពអង់គ្លេស ចិន អេត្យូពី ស៊ីរី តៃវ៉ាន់ ប៉ាគីស្ថាន សហរដ្ឋអាមេរិក ក្រិក និងឥណ្ឌា។
១
ស្រ្តីម្នាក់ចាក់ទឹកលើក្មេងប្រុសម្នាក់ដែលរងផលប៉ះពាល់ដោយឧស្ម័នទឹកភ្នែក បន្ទាប់ពីមានការប៉ះទង្គិចរវាងប៉ូលិស និងអ្នកលក់នៅតាមផ្លូវនៅកណ្តាលក្រុងហារ៉ារ៉េ ប្រទេសស៊ីមបាវ៉េ។
២
គេឃើញរូបរបស់លោក Maurice Ostro នៅក្នុងថ្ម Ostro របស់លោក ដែលជាថ្មពេជ្រពណ៌លឿងធំជាងគេ នៅពេលលោកកាត់វាដើម្បីបង្ហាញដល់សារព័ត៌មាន នៅសារមន្ទីរប្រវត្តិសាស្រ្តជាតិធម្មជាតិ (Natural History Museum) នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
៣
បឹងអំបិលដែលបានពុះចែកដោយផ្លូវ មានពណ៌ផ្សេងគ្នាដោយសារតែស្លែ នៅក្នុងក្រុង Yuncheng ខេត្ត Shanxi ប្រទេសចិន។
៤
ក្រុមចម្រៀងរបស់ព្រះវិហារមួយសម្តែងក្នុងពិធី Meskel ដើម្បីរំឭកដល់ការរកឃើញឈើឆ្កាងពិតប្រាកដដែលព្រះយេស៊ូត្រូវបានគេធ្វើទារុណកម្ម នៅទីលាន Meskel ក្នុងក្រុងអាឌីសអាបេបា ប្រទេសអេត្យូពី។
៥
Blood stains are seen on the wall and on a Jesus Christ statue at the St. Sebastian's Church after blast in Negombo, north of Colombo, Sri Lanka. More than 200 people were killed and hundreds more injured in eight blasts that rocked churches and hotels in and just outside the capital on Easter Sunday.
៦
ស្រ្តីម្នាក់ព្យាយាមកាន់ឆ័ត្ររបស់គាត់ទប់ជាមួយនឹងខ្យល់នៃព្យុះ Megi ដែលបោកបក់កាត់ក្រុងតៃប៉ិ កោះតៃវ៉ាន់។ សាលា និងការិយាល័យជាច្រើនត្រូវបានបិទនៅតៃវ៉ាន់ ហើយមនុស្សម្នាដែលស្ថិតក្នុងតំបន់គ្រោះថ្នាក់ត្រូវបានជម្លៀសចេញ នៅពេលដែលព្យុះកំណាចមួយដែលមានល្បឿន១៦២គ.មក្នុងមួយម៉ោងបោកបក់ទៅលើកោះនេះ។
៧
អ្នកនេសាទប៉ាគីស្ថានស្រាយសំណាញ់របស់ពួកគេនៅពេលថ្ងៃលិចនៅលើឆ្នេរនៃសមុទ្រអារ៉ាប់ ក្នុងក្រុង Karachi។
៨
អ្នកពន្លត់អគ្គិភ័យមានបំណងជួយសង្គ្រោះស្ថានីយ៍ពន្លត់អគ្គិភ័យ Casa Loma នៅលើភ្នំ Santa Cruz នៅក្បែរព្រៃ Loma Prieta ក្នុងរដ្ឋ California។ ភ្លើងឆេះព្រៃ Loma Prieta បានឆាបឆេះលើផ្ទៃដីជាង៤០៥ហិចតា និងបានកម្ទេចរចនាសម្ព័ន្ធជាច្រើននៅក្នុងតំបន់នោះ។
៩
អ្នកចូលរួមនៃ ការប្រណាំងហែលទឹកកាត់ប្រឡាយ ហែលទឹកក្នុងចម្ងាយ៦.៣៤៦ម៉ែត្រ នៅតាមបណ្តាយប្រឡាយ Corinth នៅក្បែរក្រុង Corinth ប្រទេសក្រិក។
១០
កម្មករម្នាក់កាន់ចំរឹងដែកដើម្បីជួសជុលតួឡានតាក់ស៊ីដែលមានឈ្មោះថា Ambassador ដើម្បីធ្វើជាវេទិកាមួយសម្រាប់ពិធី Durga Puja របស់សាសនាហិណ្ឌូ នៅក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។
១១
គេថតបានផ្ទះដែកគោលបាននៅកណ្តាលតំបន់មួយដែលគ្រប់ដណ្តប់ដោយធូលី នៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
១២
ទាហានម្នាក់ឈរនៅពីមុខកម្រងផ្កាយក្សមួយដែលត្រូវបានគេដាក់នៅទីលាន Tiananmen ដើម្បីប្រារព្ធបុណ្យជាតិរបស់ចិននៅក្នុងក្រុងប៉េកាំង។
រូបភាពជុំវិញពិភពលោក ២៧ កញ្ញា ២០១៦
Back to top
XS
SM
MD
LG