កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៦ កញ្ញា ២០១៩
![កង្កែបមួយក្បាលដែលគេថតនៅពេលវានៅលើស្លឹកឈូកនៅក្នុងបឹងមួយនៅក្រុង Lalitpur ប្រទេសនេប៉ាល់ បន្ទាប់ពីមានភ្លៀងធ្លាក់។](https://gdb.voanews.com/583f0cd4-e8f3-4671-a7f8-f4f682265f97_w1024_q10_s.jpg)
១
កង្កែបមួយក្បាលដែលគេថតនៅពេលវានៅលើស្លឹកឈូកនៅក្នុងបឹងមួយនៅក្រុង Lalitpur ប្រទេសនេប៉ាល់ បន្ទាប់ពីមានភ្លៀងធ្លាក់។
![កប៉ាល់នេសាទរុស្ស៊ីឈ្មោះថា Bukhta Naezdnik បានឆេះនៅក្នុងផែនៃទីក្រុង Tromso ប្រទេសន័រវេស។](https://gdb.voanews.com/6700e882-f31c-4bdb-a036-26bb500177b7_w1024_q10_s.jpg)
២
កប៉ាល់នេសាទរុស្ស៊ីឈ្មោះថា Bukhta Naezdnik បានឆេះនៅក្នុងផែនៃទីក្រុង Tromso ប្រទេសន័រវេស។
![អ្នកលោតឆ័ត្រយោងលោតចុះពីអាគារប៉ម គូឡាឡាំពួ នៅថ្ងៃដែលមានអាកាសធាតុអាប់អួ ក្នុងទិវាលោតឆ័ត្រយោងរបស់ប្រទេសម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ។](https://gdb.voanews.com/ad2361bb-f290-4e48-a26f-fac61496d6ce_w1024_q10_s.jpg)
៣
អ្នកលោតឆ័ត្រយោងលោតចុះពីអាគារប៉ម គូឡាឡាំពួ នៅថ្ងៃដែលមានអាកាសធាតុអាប់អួ ក្នុងទិវាលោតឆ័ត្រយោងរបស់ប្រទេសម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ។
![ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស(ស្ដាំ) និងស្ថាបនិកអង្គការ«ដំរីគ្មានព្រំដែន» (Elephants Without Borders) លោក Mike Chase ត្រូវបានស្វាគមន៍នៅឯពិធីដាំដើមឈើជាមួយកុមារនៅក្នុងតំបន់ នៅឧទ្យានអភិរក្សព្រៃឈើ Chobe Tree Reserve ប្រទេសបុតស្វាណា។](https://gdb.voanews.com/0eeb48b9-cab2-474f-aca7-f999d4c67777_w1024_q10_s.jpg)
៤
ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស(ស្ដាំ) និងស្ថាបនិកអង្គការ«ដំរីគ្មានព្រំដែន» (Elephants Without Borders) លោក Mike Chase ត្រូវបានស្វាគមន៍នៅឯពិធីដាំដើមឈើជាមួយកុមារនៅក្នុងតំបន់ នៅឧទ្យានអភិរក្សព្រៃឈើ Chobe Tree Reserve ប្រទេសបុតស្វាណា។
![សកម្មជនសិទ្ធិសត្វពាហនៈពាក់មាស់រូបសត្វជ្រូក ហើយធ្វើបាតុកម្មនៅឯកន្លែងរំលឹកការចងចាំសម្រាប់សត្វជ្រូកដែលត្រូវបានគេសម្លាប់ចោលដោយសារតែការភ័យខ្លាចឆ្លងជំងឺប៉េសអាហ្វ្រិក នៅទីក្រុងស៊េអូល ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/e36a62f4-67fe-4dd1-a76e-7a37c9367042_w1024_q10_s.jpg)
៥
សកម្មជនសិទ្ធិសត្វពាហនៈពាក់មាស់រូបសត្វជ្រូក ហើយធ្វើបាតុកម្មនៅឯកន្លែងរំលឹកការចងចាំសម្រាប់សត្វជ្រូកដែលត្រូវបានគេសម្លាប់ចោលដោយសារតែការភ័យខ្លាចឆ្លងជំងឺប៉េសអាហ្វ្រិក នៅទីក្រុងស៊េអូល ប្រទេសកូរ៉េខាងត្បូង។
![អ្នកបង្ហាញម៉ូតម្នាក់ថតរូបក្នុងពិធីបង្ហាញស្នាដៃរចនាម៉ូតរបស់លោក Manish Arora ជនជាតិឥណ្ឌា ក្នុងពិធីបង្ហាញម៉ូតសម្រាប់ស្ត្រីនៅឯសាល Salon Des Miroirs នៃតំបន់ Passage Jouffroy ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/6b9c5f43-c25b-4661-a8db-4872e0d78cb7_w1024_q10_s.jpg)
៦
អ្នកបង្ហាញម៉ូតម្នាក់ថតរូបក្នុងពិធីបង្ហាញស្នាដៃរចនាម៉ូតរបស់លោក Manish Arora ជនជាតិឥណ្ឌា ក្នុងពិធីបង្ហាញម៉ូតសម្រាប់ស្ត្រីនៅឯសាល Salon Des Miroirs នៃតំបន់ Passage Jouffroy ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
![អ្នកជំនាញផ្នែកកែច្នៃម៉ូតចម្លាក់ម្នាក់រៀបចំលម្អ«ពិដានប្រាសាទ Pandal» ដែលជាវេទិការយៈពេលខ្លី ក្នុងពេលរៀបចំពិធីសម្រាប់ព្រះនាងទុគ៌ា ដែលជាពិធីនៃសាសនាហិណ្ឌូ នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។](https://gdb.voanews.com/ca15d226-9c7f-412e-a69d-fe235f51c521_w1024_q10_s.jpg)
៧
អ្នកជំនាញផ្នែកកែច្នៃម៉ូតចម្លាក់ម្នាក់រៀបចំលម្អ«ពិដានប្រាសាទ Pandal» ដែលជាវេទិការយៈពេលខ្លី ក្នុងពេលរៀបចំពិធីសម្រាប់ព្រះនាងទុគ៌ា ដែលជាពិធីនៃសាសនាហិណ្ឌូ នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។
![កុមារា Winston Bartlett អាយុ ៩ ឆ្នាំ ថតរូបជាមួយរូប Scruff-a-luvs ដ៏ធំនៅហាង Hamleys មុនពេលហាងនេះប្រកាសរូបសម្រាប់ក្មេងលេងកំពូលៗចំនួន ១០ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។](https://gdb.voanews.com/578dddda-918f-4296-8008-d69e9469edee_w1024_q10_s.jpg)
៨
កុមារា Winston Bartlett អាយុ ៩ ឆ្នាំ ថតរូបជាមួយរូប Scruff-a-luvs ដ៏ធំនៅហាង Hamleys មុនពេលហាងនេះប្រកាសរូបសម្រាប់ក្មេងលេងកំពូលៗចំនួន ១០ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
![ប្រធានស្ដីទីនៃភ្នាក់ងារស៊ើបអង្កេតជាតិ លោក Joseph Maguire (ស្ដាំ) ធ្វើសក្ខីកម្មមុនពេលសវនាការនៅគណៈកម្មាធិការស៊ើបអង្កេតរបស់សភា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/9af68fde-64e7-4d37-9d41-10a1f1944a2a_w1024_q10_s.jpg)
៩
ប្រធានស្ដីទីនៃភ្នាក់ងារស៊ើបអង្កេតជាតិ លោក Joseph Maguire (ស្ដាំ) ធ្វើសក្ខីកម្មមុនពេលសវនាការនៅគណៈកម្មាធិការស៊ើបអង្កេតរបស់សភា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![ទង់ជាតិចិនត្រូវបានគេរៀបចំតាំងជារូបបេះដូង មុនពេលមកដល់នៃគម្រប់ខួបទី៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាជនចិន នៅលើផ្លូវមួយនៃទីក្រុងសៀងហៃ ប្រទេសចិន។](https://gdb.voanews.com/44d85963-bb9d-4541-ba04-7725a0913822_w1024_q10_s.jpg)
១០
ទង់ជាតិចិនត្រូវបានគេរៀបចំតាំងជារូបបេះដូង មុនពេលមកដល់នៃគម្រប់ខួបទី៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាជនចិន នៅលើផ្លូវមួយនៃទីក្រុងសៀងហៃ ប្រទេសចិន។