រូបភាពជុំវិញពិភពលោកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៧មានមកពីប្រទេសដូចជាអង់គ្លេស ចិន អាហ្វហ្គានីស្ថាន រុស្ស៊ី បារាំង អែលសាល់វ៉ាឌ័រ កាណាដា សហរដ្ឋអាមេរិក ម៉ិកស៊ីក តួកគី ឥណ្ឌូណេស៊ី។
រូបភាពជុំវិញពិភពលោក ២៦ កញ្ញា ២០១៧
![បុរសជនជាតិបាលីម្នាក់ឈរមើលភ្នំភ្លើង Mount Agung ពីព្រះវិហារមួយនៅ Karangasem ទីក្រុងបាលីប្រទេសឥណ្ឌូណេស៊ី។](https://gdb.voanews.com/fc93b17f-8c8e-473e-8a08-490e7bfda90a_w1024_q10_s.jpg)
១
បុរសជនជាតិបាលីម្នាក់ឈរមើលភ្នំភ្លើង Mount Agung ពីព្រះវិហារមួយនៅ Karangasem ទីក្រុងបាលីប្រទេសឥណ្ឌូណេស៊ី។
![បុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់កំពុងរៀបចំដុតថ្នាំញៀនខុសច្បាប់នៅក្រៅក្រុង Jalalabad។](https://gdb.voanews.com/a167a26b-c4f8-4b9f-83c6-51c6cc4aa782_w1024_q10_s.jpg)
២
បុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់កំពុងរៀបចំដុតថ្នាំញៀនខុសច្បាប់នៅក្រៅក្រុង Jalalabad។
![លោក Kadri Gursel អ្នកសរសេរព័ត៌មានសម្រាប់កាសែតជំទាស់ប្រទេសតួកគី Cumhuriyet ថើបប្រពន្ធរបស់គាត់អ្នកស្រី Nazire Kalkan Gursel បន្ទាប់ពីលោកចេញពីគុក Silivri ខាងក្រៅទីក្រុងអ៊ីស្តង់ប៊ុល។](https://gdb.voanews.com/380d8a45-4f5e-4622-b5c1-d418319579e1_w1024_q10_s.jpg)
៣
លោក Kadri Gursel អ្នកសរសេរព័ត៌មានសម្រាប់កាសែតជំទាស់ប្រទេសតួកគី Cumhuriyet ថើបប្រពន្ធរបស់គាត់អ្នកស្រី Nazire Kalkan Gursel បន្ទាប់ពីលោកចេញពីគុក Silivri ខាងក្រៅទីក្រុងអ៊ីស្តង់ប៊ុល។
![កម្មករកំពុងកៀរក្រដាសនិងកំទេចថ្មរចេញពីអគារដែលបាក់បែកមួយក្នុងការរញ្ជួយដីកាលពីសប្តាហ៍មុនកាច់ជ្រុងផ្លូវ Gabriel Mancera និងផ្លូវ Escocia ក្នុងទីក្រុង Del Valle ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២៥ កញ្ញា ២០១៧។](https://gdb.voanews.com/fef8a0db-063b-4feb-8f93-f6a5565b523a_w1024_q10_s.jpg)
៤
កម្មករកំពុងកៀរក្រដាសនិងកំទេចថ្មរចេញពីអគារដែលបាក់បែកមួយក្នុងការរញ្ជួយដីកាលពីសប្តាហ៍មុនកាច់ជ្រុងផ្លូវ Gabriel Mancera និងផ្លូវ Escocia ក្នុងទីក្រុង Del Valle ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២៥ កញ្ញា ២០១៧។
![កាំភ្លើងធំត្រូវបានបាញ់ឡើងលើក្នុងការសមយុទ្ធយោធាមួយនៅក្នុងតំបន់ Ningxia Autonomous ប្រទេសចិន កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។](https://gdb.voanews.com/b8f781a3-3879-4f41-8af3-8c4b7387a65d_w1024_q10_s.jpg)
៥
កាំភ្លើងធំត្រូវបានបាញ់ឡើងលើក្នុងការសមយុទ្ធយោធាមួយនៅក្នុងតំបន់ Ningxia Autonomous ប្រទេសចិន កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។
![ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Prince Harry (ស្តាំ) បានមកដល់ការប្រកួតកីឡាវាយតេនីសជនពិការជាមួយនឹងមិត្តស្រី Meghan Markle ទីក្រុង Toronto ប្រទេសកាណាដាកាលពីថ្ងៃទី២៥ កញ្ញា ២០១៧។](https://gdb.voanews.com/b805b2d3-3df1-4fa4-a5ab-a2f22c98b415_w1024_q10_s.jpg)
៦
ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Prince Harry (ស្តាំ) បានមកដល់ការប្រកួតកីឡាវាយតេនីសជនពិការជាមួយនឹងមិត្តស្រី Meghan Markle ទីក្រុង Toronto ប្រទេសកាណាដាកាលពីថ្ងៃទី២៥ កញ្ញា ២០១៧។
![លោក Marshall Plumlee កីឡាករបាល់បោះរបស់ក្រុម Los Angeles Clippers ចុះហត្ថាលេខាជាច្រើនអំឡុងថ្ងៃផ្សព្វផ្សាយ NBA កាលពីថ្ងៃទី២៥ កញ្ញា ២០១៧ ក្នុងទីក្រុង Los Angeles រដ្ឋCalifornia។ ](https://gdb.voanews.com/88ee5659-ebbb-46de-9182-b1a1a2ef5bad_w1024_q10_s.jpg)
៧
លោក Marshall Plumlee កីឡាករបាល់បោះរបស់ក្រុម Los Angeles Clippers ចុះហត្ថាលេខាជាច្រើនអំឡុងថ្ងៃផ្សព្វផ្សាយ NBA កាលពីថ្ងៃទី២៥ កញ្ញា ២០១៧ ក្នុងទីក្រុង Los Angeles រដ្ឋCalifornia។
![ក្រុមកងកម្លាំងអាកាសរបស់អង់គ្លេស (RAF) «Red Arrows» កំពុងធ្វើសមយុទ្ធដើម្បីអបអរទិវាសាអូឌី អារ៉ាប៊ីជាតិលើកទី៨៧ ក្នុងទីក្រុង Jeddah កាលពីថ្ងៃទិ២៥ កញ្ញា ២០១៧។](https://gdb.voanews.com/1646318f-783c-4817-b31c-b2ec1ea4e05b_w1024_q10_s.jpg)
៨
ក្រុមកងកម្លាំងអាកាសរបស់អង់គ្លេស (RAF) «Red Arrows» កំពុងធ្វើសមយុទ្ធដើម្បីអបអរទិវាសាអូឌី អារ៉ាប៊ីជាតិលើកទី៨៧ ក្នុងទីក្រុង Jeddah កាលពីថ្ងៃទិ២៥ កញ្ញា ២០១៧។
![និស្សិតម្នាក់នៃសាកលវិទ្យាល័យជាតិរបស់ប្រទេស El Salvador ស្លៀកពាក់ជាទាហានអំឡុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្នុងទីក្រុង San Salvador ប្រទេស El Salvador កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។](https://gdb.voanews.com/d9b96359-c14b-49ad-be04-4c423fb75a58_w1024_q10_s.jpg)
៩
និស្សិតម្នាក់នៃសាកលវិទ្យាល័យជាតិរបស់ប្រទេស El Salvador ស្លៀកពាក់ជាទាហានអំឡុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្នុងទីក្រុង San Salvador ប្រទេស El Salvador កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។
![តារាបង្ហាញម៉ូតម្នាក់ស្លៀកឈុតច្នៃសម្រាប់រដូវក្តៅនិងរដូវផ្ការីកឆ្នាំ២០១៨ ក្នុងការបង្ហាញម៉ូតក្នុងទីក្រុងប៉ារីសប្រទេសបារាំង។](https://gdb.voanews.com/77ff8603-1b29-4753-9777-383ed3cd297d_w1024_q10_s.jpg)
១០
តារាបង្ហាញម៉ូតម្នាក់ស្លៀកឈុតច្នៃសម្រាប់រដូវក្តៅនិងរដូវផ្ការីកឆ្នាំ២០១៨ ក្នុងការបង្ហាញម៉ូតក្នុងទីក្រុងប៉ារីសប្រទេសបារាំង។
![ប្រជាជននាំគ្នាចូលរួមលេងក្នុងការប្រកួតកីឡាបាល់ទាត់ក្នុងភក់អំឡុងការប្រារព្ធពិធីបន្ទាប់ពីច្រូតកាត់រួចក្នុងភូមិ Jinhua ខេត្តZhejiang ប្រទេសចិន។](https://gdb.voanews.com/e599a75c-ace6-4049-9440-91adc34a4e40_w1024_q10_s.jpg)
១១
ប្រជាជននាំគ្នាចូលរួមលេងក្នុងការប្រកួតកីឡាបាល់ទាត់ក្នុងភក់អំឡុងការប្រារព្ធពិធីបន្ទាប់ពីច្រូតកាត់រួចក្នុងភូមិ Jinhua ខេត្តZhejiang ប្រទេសចិន។
![មនុស្សម្នាកំពុងមើលទេសភាពពីស្ពានសម្រាប់អ្នកដំណើរមួយដែលទើបតែបើកនៅក្នុងសួនឧទ្យាន Zaryadye Park ដែលមានវិមានក្រឹមឡាំងនិងក្រសួងការបរទេសនៅពីក្រោយខណដែលព្រះអាទិត្យកំពុងលិចក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី Russia កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។](https://gdb.voanews.com/f124cf9b-1c1b-470c-b552-15b2db25d201_w1024_q10_s.jpg)
១២
មនុស្សម្នាកំពុងមើលទេសភាពពីស្ពានសម្រាប់អ្នកដំណើរមួយដែលទើបតែបើកនៅក្នុងសួនឧទ្យាន Zaryadye Park ដែលមានវិមានក្រឹមឡាំងនិងក្រសួងការបរទេសនៅពីក្រោយខណដែលព្រះអាទិត្យកំពុងលិចក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី Russia កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។
![លោក Addison Russell នៃក្រុម Chicago Cubs ឈ្មុលចូលទៅក្នុងហ្វូងទស្សនិកជនប៉ុន្តែមិនអាចចាប់បាល់ដែលត្រូវបានវាយដោយកីឡាករក្នុងក្រុម St. Louis Cardinals លោក Jedd Gyorko ក្នុងជុំទី២នៃការប្រកួតកីឡារបែសប៊លក្នុងទីក្រុង St. Louis រដ្ឋ Missouri កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។](https://gdb.voanews.com/ab9f84d1-57d1-4b96-88b0-8f26fcc50bb1_w1024_q10_s.jpg)
១៣
លោក Addison Russell នៃក្រុម Chicago Cubs ឈ្មុលចូលទៅក្នុងហ្វូងទស្សនិកជនប៉ុន្តែមិនអាចចាប់បាល់ដែលត្រូវបានវាយដោយកីឡាករក្នុងក្រុម St. Louis Cardinals លោក Jedd Gyorko ក្នុងជុំទី២នៃការប្រកួតកីឡារបែសប៊លក្នុងទីក្រុង St. Louis រដ្ឋ Missouri កាលពីថ្ងៃទី២៥ កញ្ញា ២០១៧។