រូបភាពពិភពលោកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសអាល្លឺម៉ង់ សិង្ហបុរី បារាំង អ៊ុយក្រែន យេម៉ែន ចិន សហរដ្ឋអាមេរិក និងកាណាដា។
រូបភាពជុំវិញពិភពលោក ២៦ កញ្ញា ២០១៦

១
ស្នាដៃសិល្បៈឈ្មោះថា «កិត្តិយស» ពីបណ្តុំស្នាដៃ «កត្តាទាំងប្រាំនៃសង្រ្គាម» បង្កើតឡើងដោយសិល្បករជនជាតិអ៊ុយក្រែនលោក Daniel Green និងនាង Daria Marcheno ដែលត្រូវបានដាក់បង្ហាញនៅស្ទូឌីយ៉ូមួយក្នុងក្រុងកៀវ។ ស្នាដៃសិល្បៈនេះត្រូវបានបង្កើតឡើងដោយគ្រាប់កាំភ្លើង និងសំបកគ្រាប់នៅសេសសល់ពីជម្លោះយោធានៅភាគខាងប្រទេសអ៊ុយក្រែន ក៏ដូចជាគ្រឿងឧបករណ៍យោធាមួយចំនួនទៀត។

២
ព្រះនាង Catherine នៃចក្រភពអង់គ្លេស ធ្វើដំណើរទស្សនកិច្ចនៅស្ថានីយឆ្មាំឆ្នេរ Kitsilano ក្នុងក្រុង Vancouver ប្រទេសកាណាដា។

៣
មនុស្សម្នាជិះទោងនៅខាងមុខវិហារ St. Paul នៅអំឡុងពេលពិធីបុណ្យផឹកស្រាបៀរ Oktoberfest លើកទី ១៨៣ នៅក្រុងម៉ូនិច ប្រទេសអាល្លីម៉ង់។

៤
បុរសម្នាក់ធ្វើការនៅវាលស្រែ ដែលត្រូវបានកាត់តម្រឹមជារូបរាងផែនទីប្រទេសចិន ក្នុងក្រុងសៀងហៃ។

៥
បុរសវ័យក្មេងមួយរូបបង្ហោះម៉ូតូតាមដងផ្លូវកណ្តាលក្រុងមួយ នៅស្របពេលដែលបាតុកម្មតវ៉ានឹងការបាញ់សម្លាប់ដោយប៉ូលិសទៅលើលោក Keith Scott បន្តធ្វើឡើង បន្ទាប់ពីថ្ងៃលិច ក្នុងក្រុង Charlotte រដ្ឋ North Carolina កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។

៦
ក្រុមបុរសលើកទង់ជាតិប្រទេសយេម៉ែន នៅស្របពេលពួកគេចូលរួមនៅក្នុងពិធីគម្រប់ខួបទី ៥៤ នៃបដិវត្តន៍យេម៉ែនខាងជើងនៅក្រុងសាណា។

៧
សិល្បករជនជាតិបារាំងលោក Abraham Poincheval អង្គុយទៅលើបង្គោលកម្ពស់ ១៨ ម៉ែត្រ ជាផ្នែកមួយនៃការសម្តែងសិល្បៈ នៅខាងក្រៅស្ថានីយរថភ្លើង Gare de Lyon ក្នុងក្រុងប៉ារីស។

៨
យន្តហោះមួយហោះពីលើក្រុង Frankfurt ដោយបន្សល់ទុកផ្សែងនៅលើមេឃ។

៩
បុរសម្នាក់ដើរនៅលើស្ពានមួយនៅសួន Gardens ក្នុងប្រទេសសិង្ហបុរី។

១០
មនុស្សម្នាជិះទោងនៅអំឡុងពេលពិធីបុណ្យស្រាបៀរ Oktoberfest លើកទី១៨៣ ក្នុងក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់។

១១
សុនខមួយត្រូវរលកបោកចំនៅអំឡុងពេលការប្រកួតសុនខជិះក្តារលើទឹកនៅឆ្នេរ Huntington រដ្ឋ California កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។