រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ អ៊ីរ៉ង់ អូស្រ្តាលី សហរដ្ឋអាមេរិក អេស្ប៉ាញ ឥណ្ឌា និងបារាំង។
រូបភាពជុំវិញពិភពលោក ២៤ កញ្ញា ២០១៨

១
ម្ឈូសរបស់អ្នកដែលបានស្លាប់ក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃសៅរ៍លើក្បួនដង្ហែរយោធាគ្របដោយទង់ជាតិ នៅក្នុងពិធីបុណ្យសពទ្រង់ទ្រាយធំមួយនៅភាគនិរតីនៃទីក្រុង Ahvaz ប្រទេសអ៊ីរ៉ង់។ អ្នកកាន់ទុក្ខរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងមុខវិហារ Sarallah ដើម្បីលើកម្ឈូសក្រោមកម្តៅថ្ងៃ។

២
ភ្ញៀវទេសចរក្នុងឧទ្យានជាតិ (Royal National Park) កំពុងមើលសាកសពសត្វបាឡែនដែលត្រូវបានរលកបក់មកលើឆ្នេរសមុទ្រ Wattamolla ភាគខាងត្បូងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។

៣
បាតុករនាំគ្នាស្រែកមុនពេលត្រូវគេចាប់ខ្លួនខណដែលពួកគេកំពុងតវ៉ាប្រឆាំងនឹងបេក្ខជនឈរឈ្មោះជាចៅក្រមនៃតុលការកំពូលសហរដ្ឋអាមេរិក Brett Kavanaugh នៅខាងមុខការិយាល័យរបស់លោកសមាជិកព្រឹទ្ធសភា Susan Collins (R-ME) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៤
រថភ្លើងមួយបើកធ្លាក់ផ្លូវនៅក្បែរទីក្រុង Alton រដ្ឋIowa កាលពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១៨។

៥
សកម្មជនបរិស្ថានម្នាក់បានដាក់ដៃខ្លួនក្នុងបំពង់ស៊ីម៉ង់ហើយសកម្មជនពីរបីនាក់ទៀតបិទផ្លូវនៅក្បែររោងចក្រធ្យូងដើម្បីតវ៉ាប្រឆាំងនឹងការកាប់ព្រៃ «Hambacher Wald» ក្បែរទីក្រុង Elsdorf ប្រទេសអាល្លឺម៉ង់។

៦
អ្នកចូលរួមក្នុងពិធី Saint Merce បានរួមគ្នាបង្កើតជារូបរាងប៉មក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

៧
កសិករម្នាក់មើលដំណាំស្រូវរបស់ខ្លួនដែលត្រូវបានបំផ្លាញដោយភ្លៀងមួយមេធំនៅជាយក្រុង Amritsar ប្រទេសឥណ្ឌា។

៨
បុរសម្នាក់ស្ថិតក្នុងឯកសណ្ឋានយោធាសង្រ្គាមលោកលើកទី១ ថតរូបនៅទីបញ្ចុះសពអាមេរិកាំង Meuse-Argonne ភាគឦសានប្រទេសបារាំងអំឡុងពិធីរំឮកមួយកាលពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១៨។