រូបភាពជុំវិញពិភពលោកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល ម៉ិកស៊ិក រុស្ស៊ី កាណាដា អូស្ត្រាលី បារាំង អេស្ប៉ាញ និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២៤ កញ្ញា ២០១៧

១
កីឡាកររបស់ក្រុម Baltimore Ravens ដែលរួមមានទាំងអតីតកីឡាករ Ray Lewis (រូបឆ្វេងទី២) ផងដែរ លុតជង្គង់ក្នុងពេលគោរពភ្លេងជាតិអាមេរិកាំង មុនពេលប្រឆាំងកីឡាបាល់ឱប NFL ទល់នឹងក្រុម Jacksonville Jaguars នៅស្តាត Wembley ក្នុងក្រុងឡុងដ៍។

២
មនុស្សម្នាកាន់ផ្ទាំងក្រដាស នៅពេលរង់ចាំលោកស្រីអធិការបតី Angela Merkel ដែលជាមេដឹកនាំគណបក្ស Christian Democratic Union ដើម្បីប្រតិកម្មទៅនឹងការស្ទង់មតិជាលើកដំបូងដែលសួរថា តើអ្នកបានបោះឆ្នោតឲ្យអ្នកណា នៅក្នុងការបោះឆ្នោតសកលមួយនៅក្នុងក្រុងបែរឡាំង។

៣
ស្ត្រីម្នាក់ដើរជាមួយនឹងកូនរបស់គាត់កាត់ទាហានម្នាក់ដែលកំពុងឈរជើង និងកំពុងតម្រង់កាំភ្លើងរបស់គាត់នៅក្នុងតំបន់អនាធិបតេយ្យក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

៤
មេបញ្ជាការនៃក្រុម Moles Carlos Morales Cienfuegos ត្រូវបានគេថតបានក្នុងពេលឈប់សម្រាកមួយនៅក្នុងការជួយសង្គ្រោះក្នុងក្រុងម៉ិកស៊ីកូ កាលពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៧ ៤ថ្ងៃបន្ទាប់ពីមានការរញ្ជួយដីនៅក្នុងកណ្តាលប្រទេសម៉ិកស៊ិក។

៥
ស្ត្រីម្នាក់បណ្តើរសុនខរបស់គាត់នៅពេលមានអ័ព្ទនៅក្បែរភូមិ Meshcherskoye នៅខាងក្រៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៦
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា និងកូនស្រីរបស់លោកឈ្មោះ Ella-Grace ស្វាគមន៍លោកជំទាវទី១ Melania Trump នៅពេលលោកស្រីអញ្ជើញចូលរួមក្នុងពិធីសម្ភោធកម្មវិធី Invictus Games នៅក្នុងក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

៧
សុនខ Prince Dudeman និងម្ចាស់ឈ្មោះ Ryan Thor ត្រូវបានទឹករលកបោកនៅក្នុងព្រឹត្តិការណ៍ Surf City Surf Dog ប្រចាំឆ្នាំលើកទី៩ នៅឆ្នេរ Huntington ក្នុងរដ្ឋ California កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

៨
កីឡាករ Phillip Leitch មកពីអូស្ត្រាលី (រូបឆ្វេង) ប្រកួតជាមួយនឹងកីឡាករបារាំងឈ្មោះ Michael Sadde ដើម្បីដណ្តើមយកពានរង្វាន់ World Jousting Championship នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

៩
លោក Michel Robillard ដែលជាអ្នកធ្វើកាប៊ីនជនជាតិបារាំង បើករថយន្តម៉ាក 2CV Citroen ដែលធ្វើចេញពីឈើដោយផ្ទាល់ដៃ នៅក្នុងក្រុង Loches ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

១០
មនុស្សម្នាក់កាន់ផ្ទាំងក្រដាសដែលសរសេរជាភាសា Catalan (ភាសាតំបន់ក្នុងប្រទេសអេស្ប៉ាញ) ថា «យើងចង់ធ្វើការបោះឆ្នោត» នៅពេលនាងជិះលើស្មាអ្នកផ្សេងនៅក្នុងទីលាន Sant Jaume ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

១១
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដ Dolce & Gabbana សម្រាប់រដូវក្តៅ/ផ្ការីក ឆ្នាំ២០១៨/១៩ ក្នុងកម្មវិធីមួយនៅក្នុងក្រុង Milan ប្រទេសអ៊ីតាលី។