រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥មកពីប្រទេសអារ៉ាប៊ីសាអូឌីត ក្រិក ស.រ.អា អាហ្រិកខាងត្បូង បង់ក្លាដេស អ៊ីរ៉ាក់ និងប៊ែលហ្ស៊ិក។ st news photos from around the world.
1តេលេទស្សន៍ Hubble Space របស់អង្គការ NASA បានបង្ហាញពីផ្នែកតូចមួយនៃបំណែកសេសសល់នៃតារាដ៏ធំមួយ ដែលបានផ្ទុះប្រមាណ ៨.០០០ឆ្នាំមុន។ ដោយត្រូវបានហៅថា Veil Nebula បំណែកនោះគឺជា បំណែកនៃការផ្ទុះ Supernova ដ៏ល្បីមួយ ដែលទទួលឈ្មោះដោយសាររចនាសម្ព័ន្ធដ៏ស្តួចស្តើង និងរាងជាសរសៃរបស់វា។
3នៅក្នុងរូបភាពដែលត្រូវបានបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency (SPA) ជនមូស្លីមធ្វើធម្មយាត្រារាប់សែននាក់បានធ្វើដំណើរដើម្បីបោះដុំថ្មនៅឯសសរមួយ ដែលតំណាងឲ្យការគប់ដុំថ្មទៅលើ Satan នៅក្នុងពិធីមួយហៅថា «Jamarat» ដែលជាពិធីចុងក្រោយមួយនៃធម្មយាត្រា Hajj ប្រចាំឆ្នាំនៅ Mina ជាយក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។
4ជនមូស្លីមធ្វើធម្មយាត្រា និងក្រុមអ្នកជួយសង្រ្គោះប្រមូលផ្តុំជុំវិញជនរងគ្រោះនៃការរត់ជាន់គ្នាមួយនៅក្រុង Mina ប្រទេសអារ៉ាប៊ីសាអូឌីត នៅអំឡុងពេលធម្មយាត្រា Hajjប្រចាំឆ្នាំ។ អ្នកធ្វើធម្មយាត្រាជាង ៧០០នាក់បានស្លាប់ ហើយរាប់រយនាក់ទៀតបានរងរបួស នេះបើយោងទៅតាមក្រុមអាជ្ញាធរអារ៉ាប៊ីសាអូឌីត។
5សម្តេចប៉ាប Francis ធ្វើការបួងសួងនៅខាងវិហារ Basilica of the National Shrine of the Immaculate Conception នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។
10គូស្នេហ៍ជនជាតិឡាទីនដើរដោយកាន់នូវទីងមោងរូបបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump នៅទីប្រជុំជនក្រុង Los Angeles រដ្ឋ California នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។