រូបភាពជុំវិញពិភពលោក ២៣ កញ្ញា ២០១៩ ឥណ្ឌា អ៊ីស្រាអែល ចិន ជប៉ុន សហរដ្ឋអាមេរិក អាហ្សង់ទីន កេនយ៉ា។
រូបភាពជុំវិញពិភពលោក ២៣ កញ្ញា ២០១៩
- VOA English

១
ក្មេងៗលេងជាមួយទូរសព្ទដៃនៅផ្សារមួយនៅក្រុងញូវដេលី ប្រទេសឥណ្ឌា។

២
កងកម្លាំងអ៊ីស្រាអែលគប់គ្រាប់បែកផ្សែងដាក់បាតុករប៉ាឡេស្ទីនអំឡុងពេលបាតុកម្មមួយជិតតំបន់ West Bank។

៣
ផែនទី និងទង់ជាតិចិន រៀបចេញពីម្ទេសស្ងួតនៅខេត្ត Gansu អំឡុងពេលអបអរសាទរខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

៥
ទឹកជំនន់បង្កឡើងដោយទន្លេ Ganges នៅក្រុង Prayagraj ប្រទេសឥណ្ឌា។

៦
កីឡាករបាល់ឱបជម្រើសជាតិវ៉េល និងហ្សកហ្ស៊ី ប្រកួតគ្នាអំឡុងពេលការប្រកួតពានរង្វាន់បាល់ឱបពិភពលោកឆ្នាំ២០១៩ នៅប្រទេសជប៉ុន។

៧
អគ្គលេខាធិការអ.ស.បលោក Antonio Guterres ថ្លែងអំឡុងពេលសន្និសីទកំពូលស្តីពីអាកាសធាតុនៅទីស្នាក់ការអ.ស.បនៅក្រុងញូវយ៉ក។

៨
ក្រដាសរាយប៉ាយនៅសាលា Precious Talent Top School បន្ទាប់ពីសាលានេះបានរលំ និងសម្លាប់សិស្សចំនួន ០៧នាក់នៅក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

១០
អ្នកសម្តែងចូលរួមក្នុងការប្រកួតរូបសំណាករស់លើកទី ២០ នៅក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

១១
តារាសម្តែងស្រី Jodie Comer បង្ហាញអារម្មណ៍រំភើប បន្ទាប់ពីឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងភាពយន្តភាគ «Killing Eve» អំឡុងពេលការពិធីប្រគល់ពានរង្វាន់ Primetime Emmy Awards នៅមហោស្រព Microsoft Theater ក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

១២
តារាសម្តែងស្រី Phoebe Waller-Bridge បង្ហាញអារម្មណ៍រំភើប បន្ទាប់ពីឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងភាពយន្តភាគបែបកំប្លែង «Fleabag» អំឡុងពេលការពិធីប្រគល់ពានរង្វាន់ Primetime Emmy Awards នៅមហោស្រព Microsoft Theater ក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។