បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជុំវិញពិភពលោក ២២ កញ្ញា ២០១៧
រូបភាពជុំវិញពិភពលោក ២២ កញ្ញា ២០១៧

១
ក្រុមយុទ្ធជននៃទាហានប៉ារ៉ា Hashed al-Shaabi លើកសញ្ញាជ័យជម្នះ ក្នុងពេលពួកគេធ្វើដំណើរលើរថយន្តមួយគ្រឿងឆ្ពោះទៅកាន់ទីក្រុង Sharqat នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។ កងទ័ពអ៊ីរ៉ាក់បានសម្រេចគោលដៅមួយនេះក្នុងចំណោមគោលដៅជាច្រើនដែលត្រូវវាយដណ្តើមយកពីក្រុមរដ្ឋឥស្លាម។

២
តារាបង្ហាញម៉ូដ នាង Gigi Hadid បង្ហាញការច្នៃប្រឌិតសម្រាប់ផ្ទះទាន់សម័យ Moschino ក្នុងពិធីតាំងបង្ហាញសម្រាប់រដូវផ្ការីកនិងរដូវក្តៅឆ្នាំ២០១៨សម្រាប់ស្ត្រី នៅទីក្រុង Milan ប្រទេសអ៊ីតាលី។

៣
ទិដ្ឋភាពពីលើអាកាសនៃទីក្រុង Roseau ដែលជារដ្ឋធានីនៃសាធារណរដ្ឋដូមីនីក នៅកោះអារ៉ាអ៊ីប បង្ហាញឲ្យឃើញពីការខូចខាតដែលបង្កដោយព្យុះសង្ឃរា Maria រយៈពេល៣ថ្ងៃ។

៤
កម្មករអំបិលអ៊ីរ៉ាក់ កំពុងប្រមូលអំបិលនៅក្នុងទឹក ក្នុងទីក្រុង Diwaniyah ដែលស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីបាកដាដ។

៥
បាឡុងដែលមានកម្តៅក្តៅមួយកំពុងចូលរួមប្រកួតក្នុងពានរង្វាន់បង្ហោះបាឡុងកម្តៅក្តៅរបស់អាល្លឺម៉ង់ International German Cup ក្នុងទីក្រុង Pforzheim នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។

៦
ក្រុមមនុស្សកំពុងមើលព័ត៌មានតាមកញ្ជក់ទូរទស្សន៍ដែលផ្សាយពីសេចក្តីថ្លែងការណ៍ដោយមេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន។ កញ្ជក់ទូរទស្សន៍នេះត្រូវបានគេដាក់នៅខាងក្រៅនៃស្ថានីយរថភ្លើងក្នុងទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង។

៧
បុរសម្នាក់ដែលមានសម្លៀកបំពាក់«ទាហានក្រហម» បានដួលទៅលើដីក្នុងពេលមានការវាយប្រហារត្រាប់មួយ ដែលជាផ្នែកមួយនៃព្យុហយាត្រាចម្ងាយផ្លូវឆ្ងាយ (Long March) ក្នុងខេត្ត Jinggangshan ប្រទេសចិន។

៨
ជាងដែកជនជាតិហ្វីលីពីនម្នាក់ប្រើទឹករ៉ូប៊ីណេដើម្បីសម្អាតខ្លួនរបស់គាត់ មុនពេលគាត់ត្រឡប់ទៅផ្ទះនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៩
ក្មេងៗជនជាតិប៉ាឡេស្ទីនកំពុងលេងនៅលើឆ្នេរសមុទ្រក្នុងទីក្រុង Gaza City។

១០
ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងដើរនៅលើដីភក់បន្ទាប់ពីពួកគេបានឆ្លងចូលមកប្រទេសបង់ក្លាដែសពី ប្រទេសមីយ៉ាន់ម៉ា ក្នុងតំបន់ Teknaf ប្រទេសបង់ក្លាដែស។