រូបភាពជុំវិញពិភពលោក៖ ២១ កញ្ញា ២០២២
ពីប្រទេសអ៊ុយក្រែន រុស្ស៊ី តួកគី អូស្រ្តាលី សហរដ្ឋអាមេរិក ម៉ិចស៊ិក ថៃ និងអាល្លឺម៉ង់៕
![ពលរដ្ឋលក់បន្លែនៅខាងមុខផ្សារមួយដែលត្រូវបានបំផ្លាញនៅក្នុងក្រុង Balakliia ដែលកាលពីពេលថ្មីៗនេះត្រូវបានរំដោះចេញដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅតំបន់ Kharkiv ប្រទេសអ៊ុយក្រែន ។](https://gdb.voanews.com/0c520000-0aff-0242-80fc-08da9bf91155_w1024_q10_s.jpg)
១
ពលរដ្ឋលក់បន្លែនៅខាងមុខផ្សារមួយដែលត្រូវបានបំផ្លាញនៅក្នុងក្រុង Balakliia ដែលកាលពីពេលថ្មីៗនេះត្រូវបានរំដោះចេញដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅតំបន់ Kharkiv ប្រទេសអ៊ុយក្រែន ។
![ប៉ូលិសរុស្ស៊ីចាប់ខ្លួនបាតុករម្នាក់អំឡុងពេលបាតុកម្មដែលមិនត្រូវបានអនុញ្ញាតមួយ បន្ទាប់ពីសកម្មជនគណបក្សប្រឆាំងបានកោះហៅឲ្យមានបាតុកម្មតាមដងផ្លូវ ប្រឆាំងនឹងការកេណ្ឌទ័ពបម្រុង ក្រោមបញ្ជារបស់ប្រធានាធិបតីលោក Vladmir Putin ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/095c0000-0a00-0242-9106-08da9bf91374_w1024_q10_s.jpg)
២
ប៉ូលិសរុស្ស៊ីចាប់ខ្លួនបាតុករម្នាក់អំឡុងពេលបាតុកម្មដែលមិនត្រូវបានអនុញ្ញាតមួយ បន្ទាប់ពីសកម្មជនគណបក្សប្រឆាំងបានកោះហៅឲ្យមានបាតុកម្មតាមដងផ្លូវ ប្រឆាំងនឹងការកេណ្ឌទ័ពបម្រុង ក្រោមបញ្ជារបស់ប្រធានាធិបតីលោក Vladmir Putin ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![អ្នកស្រី Nasibe Samsaei ជនជាតិអ៊ីរ៉ង់ម្នាក់រស់នៅក្នុងប្រទេសតួកគី បង្ហាញអារម្មណ៍របស់ខ្លួន បន្ទាប់ពីអ្នកស្រីបានកាត់សក់ខ្លួនឯង អំឡុងពេលការតវ៉ាមួយនៅខាងក្រៅស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី ក្រោយការស្លាប់របស់ស្រ្តីវ័យក្មេងម្នាក់ឈ្មោះ Mahsa Amini។ Mahsa Amini វ័យ ២២ ឆ្នាំ មកពីខេត្ត Kurdistan បានសន្លប់បាត់បង់ស្មារតី ហើយបានស្លាប់ក្រោយមក បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងគោលនយោបាយតម្រូវឲ្យពាក់ស្បៃគ្របក្បាលតឹងរ៉ឹងថ្មីមួយនៅប្រទេសនេះ។](https://gdb.voanews.com/0c520000-0aff-0242-7c00-08da9bf90ebf_w1024_q10_s.jpg)
៣
អ្នកស្រី Nasibe Samsaei ជនជាតិអ៊ីរ៉ង់ម្នាក់រស់នៅក្នុងប្រទេសតួកគី បង្ហាញអារម្មណ៍របស់ខ្លួន បន្ទាប់ពីអ្នកស្រីបានកាត់សក់ខ្លួនឯង អំឡុងពេលការតវ៉ាមួយនៅខាងក្រៅស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី ក្រោយការស្លាប់របស់ស្រ្តីវ័យក្មេងម្នាក់ឈ្មោះ Mahsa Amini។ Mahsa Amini វ័យ ២២ ឆ្នាំ មកពីខេត្ត Kurdistan បានសន្លប់បាត់បង់ស្មារតី ហើយបានស្លាប់ក្រោយមក បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងគោលនយោបាយតម្រូវឲ្យពាក់ស្បៃគ្របក្បាលតឹងរ៉ឹងថ្មីមួយនៅប្រទេសនេះ។
![ត្រីបាឡែនជាច្រើនក្បាលជាប់គាំងនៅឆ្នេរ Ocean Beach តំបន់ Macquarie Harbor ភាគខាងលិចរដ្ឋ Tasmania ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/095c0000-0a00-0242-8f29-08da9bf901e1_w1024_q10_s.jpg)
៤
ត្រីបាឡែនជាច្រើនក្បាលជាប់គាំងនៅឆ្នេរ Ocean Beach តំបន់ Macquarie Harbor ភាគខាងលិចរដ្ឋ Tasmania ប្រទេសអូស្ត្រាលី។
![ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi លើកបង្ហាញរូបថតឧត្តមសេនីយ៍លោក Qassem Soleimani ដែលត្រូវបានសម្លាប់ ខណៈលោកថ្លែងទៅកាន់មហាសន្និបាតអង្គការប្រជាជាតិនៅទីស្នាក់ការ អ.ស.ប នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។](https://gdb.voanews.com/095c0000-0a00-0242-64d3-08da9bf909fe_w1024_q10_s.jpg)
៥
ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi លើកបង្ហាញរូបថតឧត្តមសេនីយ៍លោក Qassem Soleimani ដែលត្រូវបានសម្លាប់ ខណៈលោកថ្លែងទៅកាន់មហាសន្និបាតអង្គការប្រជាជាតិនៅទីស្នាក់ការ អ.ស.ប នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
![អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Bill Clinton ថ្លែងទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy អំឡុងពេលកម្មវិធីស្តីពីគម្រោងផ្តួចផ្តើមសកល Clinton Global Initiative ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២។](https://gdb.voanews.com/0c520000-0aff-0242-d88d-08da9bf901e1_w1024_q10_s.jpg)
៦
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Bill Clinton ថ្លែងទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy អំឡុងពេលកម្មវិធីស្តីពីគម្រោងផ្តួចផ្តើមសកល Clinton Global Initiative ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២។
![ផ្ទាំងថ្មធ្លាក់មកបង្ខាំងផ្លូវមួយ ក្រោយពីមានគ្រោះរញ្ជួយដីនៅក្រុង Ojo de Agua រដ្ឋ Michoacan ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២។](https://gdb.voanews.com/09860000-0aff-0242-1f57-08da9bf90c1b_w1024_q10_s.jpg)
៧
ផ្ទាំងថ្មធ្លាក់មកបង្ខាំងផ្លូវមួយ ក្រោយពីមានគ្រោះរញ្ជួយដីនៅក្រុង Ojo de Agua រដ្ឋ Michoacan ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២។
![បក្សីទុំនៅក្នុងទ្រុងអំឡុងពេលកម្មវិធីប្រកួតផ្នែកសូរសព្ទបក្សីមួយនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។ បក្សីប្រមាណ ១.៥០០ ក្បាល មកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីប្រកួតមួយនេះ។](https://gdb.voanews.com/09860000-0aff-0242-2fd6-08da9bf901ec_w1024_q10_s.jpg)
៨
បក្សីទុំនៅក្នុងទ្រុងអំឡុងពេលកម្មវិធីប្រកួតផ្នែកសូរសព្ទបក្សីមួយនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។ បក្សីប្រមាណ ១.៥០០ ក្បាល មកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីប្រកួតមួយនេះ។
![ផ្សែងអព្ទហ៊ុមព័ទ្ធជុំវិញអគារនានានៅតំបន់ពាណិជ្ជកម្មក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ជាមួយនឹងក្រុង Kronberg នៅខាងផ្នែកមុខរូបថត។](https://gdb.voanews.com/09860000-0aff-0242-5abe-08da9bf901e4_w1024_q10_s.jpg)
៩
ផ្សែងអព្ទហ៊ុមព័ទ្ធជុំវិញអគារនានានៅតំបន់ពាណិជ្ជកម្មក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ជាមួយនឹងក្រុង Kronberg នៅខាងផ្នែកមុខរូបថត។