បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជុំវិញពិភពលោក ២១ កញ្ញា ២០១៧។
រូបភាពជុំវិញពិភពលោក ២១ កញ្ញា ២០១៧

១
សាច់ញាតិនៃជនរងគ្រោះទួញសោកនៅជិតអាគារដែលបានរលំបន្ទាប់ពីមានគ្រោះរញ្ជួយដីមួយនៅទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក។

២
បុរសម្នាក់ជិះម៉ូតូកាត់ផ្លូវដែលជន់លិចក្នុងក្រុង Punta Cana សាធារណរដ្ឋដូមីនីក។

៣
ទិដ្ឋភាពនៃការខូចខាតដែលកើតមានមួថ្ងៃមុនពេលមកដល់នៃព្យុះសង្ឃរា Maria ក្នុងទីក្រុង Roseau សាធារណរដ្ឋដូមីនីក។

៤
កុមាររ៉ូហ៊ីងយ៉ាម្នាក់ដែលបានរត់ចូលមកប្រទេសបង់ក្លាដែសពីប្រទេសមីយ៉ាន់ម៉ា ស្វែងរកជំនួយពីក្រុមអ្នកផ្តល់ជំនួយ ដែលបានឲ្យអង្ករមួយស្បោងដល់រូបគេ នៅជិតជំរំជនភៀសខ្លួន Balukhali ក្នុងប្រទេសបង់ក្លាដែស។

៥
បង្គោលភ្លើងបានបាក់នៅក្នុងតំបន់ដែលរងការបោកបក់ដោយព្យុះសង្ឃរា Maria ក្នុងក្រុង Guayama ប្រទេសព័រតូរីកូ។

៦
ក្រុមបាតុករដុតរូបលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ក្នុងទិវាបាតុកម្មជាតិ នៅខាងក្រៅវិមានប្រធានាធិបតីក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៧
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយដើរទៅកាន់ពំនូកភ្លើង ខណៈដែលក្រុមអ្នកពន្លត់ភ្លើងផ្សេងទៀតព្យាយាមពន្លត់ភ្លើងដែលកើតមាននៅជិតក្រុង Palembang ក្នុងកោះស៊ូម៉ាត្រាខាងត្បូង ប្រទេសឥណ្ឌូនេស៊ី (រូបថត៖ Antara Foto)។

៨
កុមារម្នាក់ដើរនៅជិតទឹកបាញ់ដែលមានចាំងពន្លឺ ក្នុងក្រុង Nice ប្រទេសបារាំង។

៩
រូបភាពពីអាកាសបង្ហាញឲ្យឃើញមហាវិថីសហព័ន្ធឈ្មោះថា R257 Yenisei ក្នុងចំណុច Taiga នៃតំបន់ស៊ីបេរី នៅខាងក្រៅក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។

១០
សកម្មជនម្នាក់ដែលប្រឆាំងនឹងការពន្យារអាយុចូលនិវត្តន៍របស់ប្រធានាធិបតី ត្រូវបានចាប់ខ្លួននិងនាំចេញដោយប៉ូលិសស្លៀកពាក់ស៊ីវិល ខណៈដែលសកម្មជនរូបនេះបានស្រែករកសហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែលឲ្យជួយសង្គ្រោះប្រទេសអ៊ូហ្គាន់ដា។ ការចាប់ខ្លួននេះធ្វើឡើងនៅជិតអាគាររដ្ឋសភាក្នុងក្រុងកំាប៉ាឡា ប្រទេសអ៊ូហ្គាន់ដា។