រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសចិន ឥណ្ឌា សហរដ្ឋអាមេរិក ថៃ កូរ៉េខាងត្បូង អាហ្វ្រិកខាងត្បូង និងអាល្លឺម៉ង់។
រូបថតជុំវិញពិភពលោក ២១ កញ្ញា ២០១៦

1
កូនសត្វស្វាហ្គោរីឡាដេកក្នុងដៃមេរបស់វាឈ្មោះ Shira នៅសួនមួយក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

2
និស្សិតរត់រកកន្លែងលាក់ខ្លួន ខណៈពេលដែលប៉ូលិសបាញ់គ្រាប់កាំភ្លើងកៅស៊ូ និងគ្រាប់បែកប្រកាំងក្នុងការព្យាយាមបំបែកបាតុកម្មតវ៉ាសុំការផ្គត់ផ្គង់ផ្នែកអប់រំសិក្សាដោយឥតគិតថ្លៃ នៅរដ្ឋធានី Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។

3
នាង Ulrika Nisser មកពីប្រទេសស៊ុយអែកចូលរួមជាមួយនឹងក្រុមអ្នកប្រឆាំងនឹងបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump ស្របពេលដែលពួកគេត្រៀមធ្វើដំណើរនៅក្នុងរថយន្តបឺសពីរជាន់ ដែលមានពាក្យស្លោកថា «STOP TRUMP» នៅតំបន់កណ្តាលក្រុងឡុងដ៍ ដើម្បីជំរុញឲ្យជនអាមេរិក ដែលមកស្នាក់នៅចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនាពេលមុខ។

4
គូស្នេហ៍មួយគូថើបគ្នា ខណៈដែលពួកគេទាំងពីរថតរូបសែលហ្វីនៅក្នុងសួន Olympic Park ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

5
ប៉ូលិសជាមួយនឹងប្រដាប់ប្រដាការពារបាតុករបិទផ្លូវមួយនៅអំឡុងពេលមានបាតុកម្ម ក្រោយពីប៉ូលិសបានបាញ់សម្លាប់បុរសស្បែកខ្មៅឈ្មោះ Keith Lamont Scott នៅកន្លែងចតឡាននៃអគារស្នាក់នៅរបស់បុរសរូបនោះនៅក្រុង Charlotte រដ្ឋ North Carolina កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។

6
សត្វចាបក្នុងទ្រុង ត្រូវបានដាក់ព្យួរឡើងនៅលើបង្គោល អំឡុងពេលការប្រកួតចម្រៀងចាបនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។

7
ប្រធានសភាលោក Paul Ryan បញ្ចេញសំណើច ខណៈដែលសមាជិកព្រឹទ្ធសភាលោក Chuck Schumer វាយដែកគោលក្នុងពិធីសម្ពោធការសាងសង់សំណង Platform នៅតំបន់ West Front Lawn នៃរដ្ឋធានីវ៉ាស៊ីនតោន។

8
តារាម៉ូដែលម្នាក់បង្ហាញម៉ូដរចនាឡើងដោយក្រុមហ៊ុន Gucci អំឡុងពេលកម្មវិធីបង្ហាញម៉ូដ នៅក្រុងមីឡង់ ប្រទេសអ៊ីតាលី។

9
សត្វត្រកួតមួយវារតាមនុយអូសដោយអ្នកថែសួននៅឧទ្យាន Lumpini ក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។

10
បុរសម្នាក់ឱនចុះដើម្បីឆ្លងរបងបន្លាលួសជិតមូលដ្ឋានទាហានមួយក្នុងក្រុង Braripora នៅតំបន់កាស្មៀគ្រប់គ្រងដោយប្រទេសឥណ្ឌា។

11
ជនជាតិប៉ាគីស្ថានអង្គុយបកបង្គានៅកសិដ្ឋានបង្គាមួយនៅក្រុងការ៉ាជី។ ពួកគេទទួលបានប្រាក់កម្រៃ ពីរដុល្លារក្នុងមួយថ្ងៃ។

12
កីឡាករ Francisco Lindor (លេខ១២) នៃក្រុមវាយកូនបាល់ Cleveland Indians ចាក់ទឹកកកទៅលើកីឡាករ Brandon Guyer (លេខ៦) បន្ទាប់ពីការប្រកួតរវាងក្រុម Cleveland Indians និងក្រុម Kansas City Royals នៅទីលាន Progressive Field ក្នុងក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។

13
រូបអាទិទេព Kumbhakarna នៃសាសនាហិណ្ឌូ ត្រូវបានដាក់បង្ហាញនៅអំឡុងពេលពិធីបុណ្យ «សុខភាព ទ្រព្យសម្បត្តិ និងភាពសុខដុមរមនា» នៅក្រុង Chandigarh ប្រទេសឥណ្ឌា។

14
ដំណាំត្រូវបានដាក់សម្ងួតនៅកសិដ្ឋានមួយក្នុងក្រុង Liaocheng ខេត្ត Shandong ប្រទេសចិន។