កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២០ កញ្ញា ២០១៩

១
បុរសម្នាក់កំពុងដុសខាត់ថូធ្វើពីដី ដែលគេប្រើប្រាស់ក្នុងពេលសម្ដែងរបាំ Garba នៅក្នុងរោងជាងមួយមុនពេលប្រារព្ធពិធីសាសនាហិណ្ឌូ ឈ្មោះថា Navratri ដែលក្នុងពិធីនេះ អ្នកគោរពសាសនាហិណ្ឌូគឺព្រះនាងទុគ៌ា ក៏ដូចជាយុវជនផ្សេងទៀតសម្ដែងជាការរាំដោយស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា។

២
ក្ងានហើរនៅពីមុខកន្លែងរំលឹកការចងចាំ Jefferson Memorial នៅពេលកាំភ្លើងត្រូវបានបាញ់ក្នុងពិធីអញ្ជើញមកដល់នៃនាយករដ្ឋមន្ត្រីអូស្រាលី លោក Scott Morrison ដែលទទួលស្វាគមន៍ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅវាលស្មៅខាងត្បូង នៃសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៣
លោក Lando Norris ពីក្រុមហ៊ុន McLaren កំពុងហាត់សម្រាប់ការប្រកួត Grand Prix ក្នុងប្រទេសសិង្ហបុរី នៅទីលានប្រកួត Marina Bay Street Circuit។

៤
ក្រុមសកម្មជនបម្រែបម្រួលអាកាសធាតុ ធ្វើបាតុកម្មនៅទីក្រុងឡុងដ៍។

៥
មន្ត្រីនាយកដ្ឋានសត្វព្រៃរបស់ប្រទេសថៃដែលស្លៀកសម្លៀកបំពាក់ការពារខ្លួន កំពុងបញ្ចេញសារធាតុ formaldehyde ពីធុងដែលមានសត្វខ្លាងាប់ ដែលរឹបអូសពីកន្លែងទេសចរណ៍មួយឈ្មោះថា «វិហារខ្លា» (Tiger Temple) នៅឧទ្យានអភិរក្សសត្វព្រៃ Khao Prathap ក្នុងខេត្ត Ratchaburi ប្រទេសថៃ។

៦
ស្ត្រីម្នាក់បោសសម្អាតក្នុងបរិវេណវិហារ Nyatapola ក្នុងក្រុង Bhaktapur ប្រទេសនេប៉ាល់។

៧
ទាហានសម្រូតចុះពីឧទ្ធម្ភាចក្រយោធា នៅលើទីលានហ្វឹកហាត់ ក្នុងពេលហ្វឹកហាត់បទបញ្ជាយុទ្ធសាស្ត្រ Center-2019 នៅកន្លែងហាត់បាញ់កាំភ្លើង Donguz នៅជិតទីក្រុង Orenburg ប្រទេសរុស្ស៊ី។

៨
សកម្មជនបរិស្ថានម្នាក់កាន់បដាក្នុងពេលធ្វើការប្រមូលផ្ដុំគ្នានៅខាងក្រៅនាយកដ្ឋានបរិស្ថាន និងធនធានធម្មជាតិ នៅទីក្រុង Quezon ស្ថិតនៅភាគឦសាននៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៩
ក្រុមកសិករប្រមូលហ្វ្រូម៉ាស់ដើម្បីចែកដល់អ្នកដែលទិញផលិតទឹកដោះគោរបស់ពួកគេ ក្នុងពិធីប្រពៃណីមួយឈ្មោះថា Chaesteilet នៅក្នុងទីក្រុង Justistal ប្រទេសស្វ៊ីស។

១០
បាឡុងហោះ ត្រូវបានបង្ហោះដើម្បីដឹកទេសចរនៅពេលថ្ងៃរះ នៅសួនសត្វ Masai Mara ក្នុងប្រទេសកេនយ៉ា។