រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ មានមកពីប្រទេសអង់គ្លេស ជប៉ុន គុយបា ហ៊្សកដានី អ៊ីស្រាអែល តួកគី ម៉ាសេដ្ឋាន អាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត បេឡារុស និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ២០ កញ្ញា ២០១៥

1
អ្នកគាំទ្ររបស់អាហ្សង់ទីន (Argentina) ពាក់មួកមានរាងដូចសត្វសេះបង្កង់ នៅមុនប្រកួតនៅពូល C នៃពានរង្វាន់បាល់អោបពិភពលោកសម្រាប់ឆ្នាំ២០១៥ ឬជាភាសាអង់គ្លេសថា 2015 Rugby World Cup។ ការប្រកួតមួយនោះជាការប្រកួតរវាងប្រទេសនូវែលសេឡង់ (New Zealand) និងប្រទេសអាហ្សង់ទីននៅស្តាត Wembley ភាគខាងជើងនៃក្រុងឡុងដ៏។

2
កីឡាករចំប៉ាប់ស៊ូម៉ូកាន់ក្មេងៗដែលកំពុងយំក្នុងព្រឹត្តិការណ៍ «ស៊ូម៉ូក្មេងយំ» ឬជាភាសាអង់គ្លេសថា «Baby-cry Sumo» នៅទីកន្លែងសក្ការៈ Irugi ក្នុងក្រុងតូក្យូ។ ឪពុកម្តាយជប៉ុនជឿថា កីឡាករចំប៉ាប់ស៊ូម៉ូអាចជួយឲ្យក្មេងៗយំជាមួយនឹងការបួងសួងសុំឲ្យធំលូតលាស់ដោយមានសុខភាពល្អ។

3
សម្តេចប៉ាប Francis ទៅដល់ប្រទេសគុយបា ដើម្បីការជួបមនុស្សជាច្រើននៅទីលាន Revolution Plaza ក្នុងក្រុងឡាហាវ៉ាន (Havana) ប្រទេសគុយបា។

4
ក្មេងភៀសខ្លួនរបស់ស៊ីរីម្នាក់យំក្នុងពេលអង្គុយនៅក្នុងទូងនៅក្នុងជំរុំជនភៀសខ្លួនAl Zaatari នៅក្នុងទីក្រុង Mafraq ប្រទេសហ្ស៊កដានី (Jordan) នៅក្បែរព្រំដែនជាមួយប្រទេសស៊ីរី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥។

5
ស្រ្តីៗគ្រវីទងជាតិរបស់ប្រទេសតួកគីក្នុងពេលប្រមូលផ្តុំប្រឆាំងនឹងការវាយប្រហាររបស់ក្រុម Kurd នាពេលថ្មីៗនេះលើកងកម្លាំងសន្តិសុខក្នុងក្រុង Istanbul។

6
បុរសជនជាតិជ្វីបដែលមានជំនឿសាសនាខ្លាំងរៀបនឹងបោះមាន់មួយក្បាលលើក្បាលរបស់គាត់ទៅវិញទៅមក ដែលនេះជាផ្នែកពិធីបុណ្យ Kaparot នៅក្នុងក្រុង Bnei Brak ដែលពោរពេញដោយជំនឿសាសនាខ្លាំង។ ក្រុង Bnei Brak ស្ថិតនៅក្បែរក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

7
បក្សីស្ថិតនៅក្នុងទ្រុង ក្នុងពេលការប្រកួតចម្រៀបបក្សីមួយនៅក្នុងខេត្ត Narathiwat ភាគខាងត្បូងនៃប្រទេសថៃ។

8
ក្មេងប្រុសៗភៀសខ្លួនញ៉ាំចេក នៅពេលដែលជនភៀសខ្លួន និងជនទេសន្តរប្រវេសន៍ដទៃទៀតតម្រង់ជួរគ្នានៅជំរុំដើម្បីចុះឈ្មោះបន្ទាប់ពីឆ្លងកាត់ព្រំដែនក្រិក និងម៉ាសេដ្ឋាន (Macedonia) នៅក្នុងក្បែរក្រុង Gevgelija ប្រទេសម៉ាសេដ្ឋាន។

9
បុរសម្នាក់ដែលស្លៀកពាក់ដូចអ្នកកំប្លែងលោតក្នុងពេលដើរក្បួនបង្ហាញពីសម្លៀកបំពាក់ប្រពៃណីនៅពិធីបុណ្យស្រាបៀដែលមានឈ្មោះថា Oktoberfest ក្នុងក្រុងMunich ប្រទេសអាល្លឺម៉ង់។

10
អ្នកកាន់សាសនាមូស្លីម (Muslim) ដែលបានធ្វើដំណើររកកន្លែងពិសិដ្ឋប្រមូលគ្នានៅជុំវិញអគារ Kaaba ដែលជាអគារមានរាងគូបនៅព្រះវិហារ Grand Mosque នៅក្នុងក្រុង Mecca ដែលជាក្រុងពិសិដ្ឋរបស់មូស្លីម ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

11
ប្រើសឈ្មោលមួយក្បាលស្រែកនៅក្នុងវាលព្រៃនៅក្បែរភូមិ Dobrovolya ភាគខាងនរតីនៃក្រុងមីនស្កិ៍ (Minsk) ប្រទេសបេឡារុស (Belarus)។

12
សមាជិកនៃ Castellers Joves Xiquets de Valls បង្កើតអគារដោយរូបមនុស្ស ឬហៅថា «Castellers» ក្នុងពេលការប្រារព្ធពិធី Saint Merce នៅក្នុងទីលាន San Jaime ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។