រូបភាពជុំវិញពិភពលោកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌូណេស៊ី ហុងកុង បង់ក្លាដែស ស្កុតលែន សូម៉ាលី អេស្ប៉ាញ បូលីវី ចិន និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០២ កញ្ញា ២០១៨

១
កាំជ្រួចផ្ទុះឡើងនៅពីលើស្តាត Gelora Bung Karno ក្នុងពេលបិទការប្រកួតកីឡាអាស៊ីឆ្នាំ២០១៨ នៅក្នុងក្រុងហ្សាការតា។

២
បុរសម្នាក់ពរតុក្កតាកូនក្មេងមួយក្នុងពិធីបើកការប្រណាំងសេះ នៅមជ្ឈមណ្ឌលកីឡា Sha Tin Racecourse ក្នុងក្រុងហុងកុង។

៣
ក្មេងម្នាក់តុបតែងជាព្រះគ្រឹះស្នា (Lord Krishna) ក្នុងពិធីបុណ្យ Janmashtami អង្គុយនៅមាត់ទ្វារក្នុងក្រុង Dhaka ប្រទេសបង់ក្លាដែស។ ពិធីបុណ្យនេះធ្វើឡើងដើម្បីរំឭកខួបថ្ងៃប្រសូត្ររបស់ព្រះគ្រឹះស្នា។

៤
NEW-YEAR/JAPAN-TUNA-AUCTION

៥
ទាហានសូម៉ាលីម្នាក់ដើរនៅក្បែរបំណែកបែកបាក់នៃរថយន្តនៅកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកមួយនៅខាងក្រៅទីស្នាក់ការស្រុកនៅក្នុងក្រុង Mogadishu។

៦
គំនូរមួយត្រូវបានគេថតបាននៅក្នុងក្រុង Ferrol ក្នុងពិធីសិល្បៈតាមផ្លូវប្រចាំឆ្នាំដែលមានឈ្មោះថា Meninas de Canido។ ដោយសារតែខឹងសម្បារចំពោះមរណភាពរបស់លោក Canido លោក Hermida បានគូររូបរបស់គាត់នៅលើជញ្ជាំង ក្នុងប្រទេសអេស្ប៉ាញ។

៧
ខ្សែកាប និងខ្សែភ្លើងត្រូវគេចងនៅតាមផ្លូវនៅក្នុងក្រុង La Paz ប្រទេសបូលីវី។

៨
ក្រុមជួយសង្គ្រោះជម្លៀសពលរដ្ឋតាមទូក នៅលើផ្លូវលិចទឹកមួយ បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំងមួយ នៅក្នុងភូមិ Shantou ខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។

៩
អ្នកស្ម័គ្រចិត្តពីរនាក់ជាន់ទំពាំងបាយជូរ នៅក្នុងពិធីបុណ្យ Wine Harvest ក្នុងក្រុង Olite ប្រទេសអេស្ប៉ាញ។

១០
កីឡាករ Cameron Dantzler (លេខ៣) ស្ទាប់ចាប់ការបញ្ចូនបាល់របស់កីឡាករ Tamrick Pace (លេខ៨០) នៅក្នុងការប្រកួតកីឡាបាល់ឱប NCAA កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងក្រុង Starkville រដ្ឋ Mississippi។