កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៩ កញ្ញា ២០១៩
![ក្រុមអ្នកលោតឆ័ត្រយោងលោតចេញពីយន្តហោះនៅជិតក្រុង Groesbeek ប្រទេសហូឡង់ ដែលជាសកម្មភាពរំលឹកខួប៧៥ឆ្នាំនៃប្រតិបត្តិការ Market Garden ដែលជាការវាយប្រហារមិនទទួលបានជោគជ័យដោយថ្មើរជើងនិងតាមអាកាស របស់ក្រុមសម្ព័ន្ធមិត្ត ដែលមេដឹកនាំនានាបានគិតថាប្រតិបត្តិការនោះនឹងនាំមកនូវការបញ្ចប់សង្គ្រាមលោកលើទី២ភ្លាមៗ។](https://gdb.voanews.com/a140f1b5-dba4-4b4a-8bdf-464ab50a5b23_w1024_q10_s.jpg)
១
ក្រុមអ្នកលោតឆ័ត្រយោងលោតចេញពីយន្តហោះនៅជិតក្រុង Groesbeek ប្រទេសហូឡង់ ដែលជាសកម្មភាពរំលឹកខួប៧៥ឆ្នាំនៃប្រតិបត្តិការ Market Garden ដែលជាការវាយប្រហារមិនទទួលបានជោគជ័យដោយថ្មើរជើងនិងតាមអាកាស របស់ក្រុមសម្ព័ន្ធមិត្ត ដែលមេដឹកនាំនានាបានគិតថាប្រតិបត្តិការនោះនឹងនាំមកនូវការបញ្ចប់សង្គ្រាមលោកលើទី២ភ្លាមៗ។
![សិស្សនិស្សិតកាន់ដៃគ្នាជាចង្វាក់ក្នុងពេលធ្វើបាតុកម្មនៅស្រុក Sha Tin ក្នុងទីក្រុងហុងកុង។](https://gdb.voanews.com/c58d9aa6-d1ba-4047-9f31-03a2150bc45d_w1024_q10_s.jpg)
២
សិស្សនិស្សិតកាន់ដៃគ្នាជាចង្វាក់ក្នុងពេលធ្វើបាតុកម្មនៅស្រុក Sha Tin ក្នុងទីក្រុងហុងកុង។
![អ្នកពន្លត់ភ្លើងកំពុងដើរនៅលើទីវាល នៅខណៈដែលផ្សែងកំពុងចេញពីដើមឈើដែលត្រូវបានដុត នៅឧទ្យានជាតិ Sebangau ក្នុងខេត្តកាលីម៉ាន់តាន់កណ្ដាល (Central Kalimantan) ប្រទេសឥណ្ឌូនេស៊ី។ ផ្សែងបានគ្របដណ្ដប់ផ្នែកជាច្រើននៃប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងភាគខាងត្បូងនៃប្រទេសថៃ ក្នុងពេលដែលអាកាសធាតុមានសភាពអាប់អួ។](https://gdb.voanews.com/48da5e0b-cae8-4d84-b34e-1b75ea5c9a00_w1024_q10_s.jpg)
៣
អ្នកពន្លត់ភ្លើងកំពុងដើរនៅលើទីវាល នៅខណៈដែលផ្សែងកំពុងចេញពីដើមឈើដែលត្រូវបានដុត នៅឧទ្យានជាតិ Sebangau ក្នុងខេត្តកាលីម៉ាន់តាន់កណ្ដាល (Central Kalimantan) ប្រទេសឥណ្ឌូនេស៊ី។ ផ្សែងបានគ្របដណ្ដប់ផ្នែកជាច្រើននៃប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងភាគខាងត្បូងនៃប្រទេសថៃ ក្នុងពេលដែលអាកាសធាតុមានសភាពអាប់អួ។
![ជំនួយការនៅឯវិចិត្រសាលមួយ ឈរនៅពីមុខវត្ថុសិល្បៈដែលគេដាក់ឈ្មោះថា «អាទិទេព» រៀបចំឡើងដោយសិល្បករ Damien Hirst ក្នុងពិធីតាំងពិព័រណ៍មួយរបស់លោកដែលមានឈ្មោះថា Mandalas នៅឯ White Cube ក្នុងទីក្រុងឡុងដ៍។](https://gdb.voanews.com/50178129-acfd-4fdc-b997-3743e1c232db_w1024_q10_s.jpg)
៤
ជំនួយការនៅឯវិចិត្រសាលមួយ ឈរនៅពីមុខវត្ថុសិល្បៈដែលគេដាក់ឈ្មោះថា «អាទិទេព» រៀបចំឡើងដោយសិល្បករ Damien Hirst ក្នុងពិធីតាំងពិព័រណ៍មួយរបស់លោកដែលមានឈ្មោះថា Mandalas នៅឯ White Cube ក្នុងទីក្រុងឡុងដ៍។
![អ្នកបង្ហាញម៉ូតបង្ហាញការច្នៃប្រឌិតនានាក្នុងការបង្ហាញម៉ូត Max Mara សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ២០២០ ក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍នៅទីក្រុង Milan ប្រទេសអ៊ីតាលី។](https://gdb.voanews.com/98ac23f9-9a18-406b-93a8-5bddf5238f1b_w1024_q10_s.jpg)
៥
អ្នកបង្ហាញម៉ូតបង្ហាញការច្នៃប្រឌិតនានាក្នុងការបង្ហាញម៉ូត Max Mara សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ឆ្នាំ២០២០ ក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍នៅទីក្រុង Milan ប្រទេសអ៊ីតាលី។
![កុមារម្នាក់ពក្មេងម្នាក់ ហើយដើរនៅលើទីចំណោទនាពេលថ្ងៃលិច នៅទីក្រុង Kohima ដែលជាទីក្រុងរបស់ខេត្ត Nagaland ស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា។](https://gdb.voanews.com/3d3b4114-1cbf-4ec8-9537-9d47123d8827_w1024_q10_s.jpg)
៦
កុមារម្នាក់ពក្មេងម្នាក់ ហើយដើរនៅលើទីចំណោទនាពេលថ្ងៃលិច នៅទីក្រុង Kohima ដែលជាទីក្រុងរបស់ខេត្ត Nagaland ស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា។
![ត្រីងាប់នៅលើមាត់បឹង Koroneia ស្ថិតនៅភាគខាងជើងនៃប្រទេសក្រិក។ ត្រីងាប់រាប់ម៉ឺនក្បាលត្រូវបាននាំមកកាន់មាត់ទឹកនៅពេលកម្រិតទឹកបានធ្លាក់ចុះជាង១ម៉ែត្រ ។ ត្រីទាំងនេះងាប់ដោយសារការខ្វះអុកស៊ីសែននៅក្នុងទឹក។](https://gdb.voanews.com/6764bc8d-a2f5-4520-a16d-b6626b571ce4_w1024_q10_s.jpg)
៧
ត្រីងាប់នៅលើមាត់បឹង Koroneia ស្ថិតនៅភាគខាងជើងនៃប្រទេសក្រិក។ ត្រីងាប់រាប់ម៉ឺនក្បាលត្រូវបាននាំមកកាន់មាត់ទឹកនៅពេលកម្រិតទឹកបានធ្លាក់ចុះជាង១ម៉ែត្រ ។ ត្រីទាំងនេះងាប់ដោយសារការខ្វះអុកស៊ីសែននៅក្នុងទឹក។
![តារាសម្ដែងបូលីវូត Deepika Padukone (ឆ្វេង) នៅពេលទទួលពានជាតារាសម្ដែងល្អជាងគេក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ដោយទទួលបានពីតារាសម្ដែង Rekha ក្នុងពិធីប្រគល់ពានរង្វាន់ភាពយន្តអន្តរជាតិឥណ្ឌា នៅ NSCI Dome នៅទីក្រុង Mumbai។](https://gdb.voanews.com/5be0f696-0b13-4acd-82b2-58f859f5bb0c_w1024_q10_s.jpg)
៨
តារាសម្ដែងបូលីវូត Deepika Padukone (ឆ្វេង) នៅពេលទទួលពានជាតារាសម្ដែងល្អជាងគេក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ដោយទទួលបានពីតារាសម្ដែង Rekha ក្នុងពិធីប្រគល់ពានរង្វាន់ភាពយន្តអន្តរជាតិឥណ្ឌា នៅ NSCI Dome នៅទីក្រុង Mumbai។
![អ្នកជិះទូកក្ដោងម្នាក់កំពុងដើរនៅលើមាត់សមុទ្រនាពេលថ្ងៃលិច នៅឆ្នេរខ្សាច់ Nakatajima-Sakyu Dunes ទីក្រុងមាត់សមុទ្រ Hamamatsu ប្រទេសជប៉ុន។](https://gdb.voanews.com/ede7862e-c476-4516-9521-9c4e90a313ba_w1024_q10_s.jpg)
៩
អ្នកជិះទូកក្ដោងម្នាក់កំពុងដើរនៅលើមាត់សមុទ្រនាពេលថ្ងៃលិច នៅឆ្នេរខ្សាច់ Nakatajima-Sakyu Dunes ទីក្រុងមាត់សមុទ្រ Hamamatsu ប្រទេសជប៉ុន។
![ស្ត្រីម្នាក់កំពុងធ្វើដំណើរតាមទូក នៅលើបឹង Dal ក្នុងទីក្រុង Srinagar ប្រទេសឥណ្ឌា។](https://gdb.voanews.com/9944d8d0-16a7-4e2e-a990-b36192eec225_w1024_q10_s.jpg)
១០
ស្ត្រីម្នាក់កំពុងធ្វើដំណើរតាមទូក នៅលើបឹង Dal ក្នុងទីក្រុង Srinagar ប្រទេសឥណ្ឌា។
![ស្ត្រីម្នាក់កំពុងសម្លឹងមើលវត្ថុសិល្បៈដែលបង្កើតឡើងដោយនាង Chiharu Shiota ដែលមានចំណងជើងថា «ដំណើរដែលមិនប្រាកដ» នៅឯសារមន្ទីរ Mori Art ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/bf854a23-0a81-45c5-b009-aa5fe4418f37_w1024_q10_s.jpg)
១១
ស្ត្រីម្នាក់កំពុងសម្លឹងមើលវត្ថុសិល្បៈដែលបង្កើតឡើងដោយនាង Chiharu Shiota ដែលមានចំណងជើងថា «ដំណើរដែលមិនប្រាកដ» នៅឯសារមន្ទីរ Mori Art ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![អ្នកហែលទឹកម្នាក់នៃអង្គការ Ecocean កំពុងពិនិត្យមើលអន្ទាក់ Biohuts ដែលបានដាក់កាលពីខែឧសភា ដើម្បីសិក្សាពីលំហូរនៃត្រី ដែលជាផ្នែកមួយនៃគម្រោង CONNEXSTERE នៅឆ្នេរសមុទ្រ Leucate ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង។](https://gdb.voanews.com/83ea37ca-5ccf-461e-999a-e950b7ad8eff_w1024_q10_s.jpg)
១២
អ្នកហែលទឹកម្នាក់នៃអង្គការ Ecocean កំពុងពិនិត្យមើលអន្ទាក់ Biohuts ដែលបានដាក់កាលពីខែឧសភា ដើម្បីសិក្សាពីលំហូរនៃត្រី ដែលជាផ្នែកមួយនៃគម្រោង CONNEXSTERE នៅឆ្នេរសមុទ្រ Leucate ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង។