រូបភាពជុំវិញពិភពលោកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ឥណ្ឌូណេស៊ី ឥណ្ឌា សហរដ្ឋអាមេរិក ប្រេស៊ីល ហុងឌូរ៉ាស មាល់ត៍ និងជប៉ុន។
រូបភាពជុំវិញពិភពលោក ១៨ កញ្ញា ២០១៩

១
បុគ្គលិកម្នាក់ឈរនៅខាងក្នុងរថយន្តផ្ទុកសំរាមប្លាស្ទិកនៅកំពង់ផែ Tanjung Priok ក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

២
អាចារ្យហិណ្ឌូប្រោះព្រំអាវុធរបស់រដ្ឋ Tripura អំឡុងពិធីបុណ្យ Vishwakarma Puja ក្នុងទីក្រុង Agartala ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

៣
ពន្លឺភ្លើងឡាស៊ែត្រូវបានបង្ហាញនៅលើរមណីយដ្ឋាន Marina Bay Sands ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

៤
យុវតីអាយុ១៦ឆ្នាំជាសកម្មជនអាកាសធាតុជនជាតិស៊ុយអែតចូលរួមសវនាការរួមរវាងគណកម្មាធិការកិច្ចការបរទេសនិងគណៈកម្មាធិការវិបត្តិធាតុអាកាស«សំឡេងដឹកនាំយុវជនជំនាន់ក្រោយអំពីវិបត្តិធាតុអាកាស» នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

៥
សត្វទីទុយមូយក្បាលឈរនៅក្នុងវាលមួយបន្ទាប់ភ្លើងឆេះព្រៃក្នុងទីក្រុង Jardim Mangueiral ដែលមាចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុង Brasilia ប្រទេសប្រេស៊ីលកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

៦
ប្រជាជននៃទីក្រុង El Hatillo គប់ដុំថ្មដាក់ប៉ូលិសកូបកម្មអំឡុងបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់ផ្ទះនៅជាយក្រុង Tegucigalpa កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

៨
ជនចំណាកស្រុកដែលត្រូវបានឆ្មាំសមុទ្រអ៊ីតាលីសង្រ្គោះ បានមកដល់តាមទូកល្បាតរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសមាល់ត៍ ក្នុងកំពង់ផែ Marsamxett Harbour ក្នុងទីក្រុង Valletta កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

១០
អ្នកដំណើរពេលល្ងាចកំពុងដើរនៅតាមផ្លូវ Omotesando អំឡុងពេលភ្លៀងធ្លាក់ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។