រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសហូឡង់ ថៃ ឥណ្ឌា បង់ក្លាដែស និងក្រិក។
រូបភាពជុំវិញពិភពលោក ១៨ កញ្ញា ២០១៧

1
សមាជិកយោធាធ្វើការហ្វឹកហាត់នៅឆ្នេរ Scheveningen នៅមុនថ្ងៃដើរក្បួនមួយថ្ងៃ នៅក្នុងក្រុង The Hague ប្រទេសហូឡង់។

2
ប្រភេទបក្សីម្យ៉ាងស្ថិតនៅក្នុងទ្រុងនៅលើបង្គោល ក្នុងពេលប្រកួតនៃការច្រៀងរបស់សត្វបក្សនៅក្នុងខេត្ត Narathiwat ប្រទេសថៃ។

3
ពលរដ្ឋឥណ្ឌាស្លៀកសម្លៀកបំពាក់បុរាណហាត់របាំ Garba ដែលជារបាំក្នុងរដ្ឋ Gujarat នៅមុនពិធីបុណ្យ Navratri ក្នុងក្រុង Ahmadabad។

4
សមាជិកនៃក្រុមអ្នកគោរពសាសនាឥស្លាមប្រមូលផ្តុំគ្នាជុំវិញស្ថានទូតមីយ៉ាន់ម៉ាដើម្បីឆ្លើយតបទៅនឹងអំពើហិង្សានាពេលថ្មីៗនេះប្រឆាំងនឹងក្រុមរ៉ូហ៊ីងយ៉ាមូស្លីមដែលរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងក្រុងដាក្កា ប្រទេសបង់ក្លាដែស។

5
ទូកខូចមួយត្រូវបានគេថតបាន បន្ទាប់ពីមានព្យុះសង្ឃរា Irma នៅលើកោះ Cudjoe Key រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

6
ប៉ូលិសចាប់ខ្លួនបាតុករម្នាក់ ខណៈដែលក្រុមបាតុករធ្វើការដើរក្បួនដើម្បីឆ្លើយតបទៅនឹងសាលក្រមដែលប្រកាសថា លោក Jason Stockley ប៉ូលិសក្នុងក្រុង St. Louis មិនមានទោសកំហុស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងក្រុង St. Louis រដ្ឋ Missouri។

7
តារាសម្តែង Nicole Kidman (រូបឆ្វេង) និងតារាសម្តែង Reese Witherspoon ទទួលពានរង្វាន់ Outstanding Limited Series ក្នុងរឿងភាគ Big Little Lies នៅក្នុងពិធីប្រគល់រង្វាន់ Primetime Emmy Awards លើកទី៦៩ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌល Microsoft ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក។

8
នាង Elisabeth Moss ឈរថតរូបនៅក្នុងបន្ទប់សារព័ត៌មានជាមួយនឹងពានរង្វាន់ Outstanding Lead Actress ក្នុងរឿងភាគមួយ និងពានរង្វាន់ Outstanding Drama Series ក្នុងរឿងភាគឈ្មោះ The Handmaid's Tale នៅក្នុងពិធីប្រគល់រង្វាន់ Primetime Emmy Awards លើកទី៦៩ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌល Microsoft ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក។

9
ក្រុម Red Arrows របស់ចក្រភពអង់គ្លេសសម្តែងក្នុងកម្មវិធី Athens Flying Week នៅក្នុងមូលដ្ឋានទ័ព Tanagra ក្នុងប្រទេសក្រិក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

10
អ្នកធ្វើការខាងអគ្គិសនីម្នាក់ព្យួរភ្លើងពណ៌នៅលើរូបសំណាកព្រះ Durga សម្រាប់ពិធីបុណ្យ Durga Puja ដែលនឹងជិតចូលមកដល់ ក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។