រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ មកពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក រុស្ស៊ី ប៉ូឡូញ លីបង់ ចិន ឥណ្ឌា អ៊ុយក្រែន កេនយ៉ា ប៊ែលហ្ស៊ិក និងសិង្ហបុរី។
រូបភាពជុំវិញពិភពលោក ១៨ កញ្ញា ២០១៦

១
អ្នកសម្តែងសម្តែងនៅក្នុងការដើរក្បួន Oktoberfest នៅក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់។

២
មន្រ្តី FBI គូសសម្គាល់កន្លែងកើតហេតុនៃការផ្ទុះមួយនៅក្នុងសង្កាត់ Chelsea ក្រុងញូវយ៉ក ដែលបណ្តាលឲ្យមនុស្ស២៩រងរបួស។ ក្រុមអាជ្ញាធរបានហៅការបំផ្ទុះនេះថាជា «អំពើមានចេតនា»។

៣
លោកស្រី Ludmila Ezhova អាយុ៨០ឆ្នាំ (រូបឆ្វេង) រៀបចំគូសសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតសភានៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៤
A costumed participant takes part in the "Californication 9.0" humoristic competition, marking the end of the winter season outside the town of Lahoysk some 40 km north of Minsk, Belarus, April 7, 2019.

៥
ទិដ្ឋភាពទូទៅបង្ហាញពីថង់សំរាមដែលគេដាក់ផ្តុំគ្នានៅក្នុងក្រុង Jdeideh ប្រទេសលីបង់។

៦
កង់សម្រាប់ទទួលទានស្រាបៀរ ទីដែលមនុស្សម្នាធាក់កង់ និងទទួលស្រាបៀរក្នុងពេលធ្វើដំណើរកម្សាន្ត នៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។

៧
ប៉ូលិសរបស់សភាចូលរួមក្នុងការហ្វឹកហាត់មួយនៅក្នុងក្រុង Baise តំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។

៨
អ្នកសម្តែងឥណ្ឌាដែលមានគំនូររូបខ្លារង់ចាំឲ្យគំនូរនោះស្ងួត នៅពេលពួកគេរៀបចំចូលរួមក្នុងការសម្តែងរបាំខ្លា នៅក្នុងក្រុង Thrissur ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។

៩
ប៉ូលិសម្នាក់និយាយជាមួយអ្នកបើករថយន្ត ខណៈដែលសត្វសុនខរបស់គាត់មើលមកក្រៅចេញពីរថយន្ត នៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។

១០
ដំរីទឹកមួយក្បាលសម្រាកនៅក្នុងកន្លែងអភិរក្ស Naboisho Conservancy នៅជាប់កន្លែងអភិរក្សជាតិ Masai Mara National Reserve ប្រទេសកេនយ៉ា។

១១
មនុស្សចំនួន៤៣២នាក់ស្លៀកសម្លៀកបំពាក់នាគក្នុងគោលបំណងបំបែកឯកត្តកម្មសម្រាប់ការសម្តែង Yu Opera ដែលមានមនុស្សច្រើនបំផុត នៅក្នុងក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។

១២
អ្នកដើរលើខ្សែពួរម្នាក់សម្តែងការដើរកាត់អគារពីរនៅក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។

១៣
កីឡាករបើកឡាន Nico Rosberg របស់អាល្លឺម៉ង់ត្រូវបានចោមរោមដោយក្រុមរបស់គាត់ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួត Singapore Formula One Grand Prix នៅឆកសមុទ្រ Marina Bay ប្រទេសសិង្ហបុរី។

១៤
ព្រះច័ន្ទរះឡើងនៅពីក្រោយរូបសំណាកព្រះ Kansa របស់ឥណ្ឌានៅលើវិមាន Kansas Statehouse កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងក្រុង Topeka រដ្ឋ Kansas សហរដ្ឋអាមេរិក។