រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ សិង្ហបុរី អង់គ្លេស ប្រេស៊ីល សូម៉ាលី អ៊ីស្រាអែល ជប៉ុន និងម៉ិកស៊ិក។
រូបភាពជុំវិញពិភពលោក ១៧ កញ្ញា ២០១៧

១
អ្នកធ្វើដំណើរនានាមើលព្រះអាទិត្យលិចពីតង់របស់ពួកគេ នៅលើផ្លូវភ្នំ Appalachian Trail នៅក្នុងក្រុង Beans Purchase រដ្ឋ New Hamphire។

២
មនុស្សម្នាដែលតុបតែងក្នុងឈុតបុរាណចូលរួមនៅក្នុងពិធីដើរក្បួននៅក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់។

៣
កីឡាករ Kimi Raikkonen (រូបស្តាំ) មកពីប្រទេសហ្វាំងឡាំងបុកជាមួយនឹងកីឡាករ Sebastian Vettel មកពីប្រទេសអាល្លឺម៉ង់នៅពេលចាប់ផ្តើមការប្រកួត Singapore Formula One Grand Prix នៅទីលានប្រកួត Marina Bay City Circuit ប្រទេសសិង្ហបុរី។

៤
លោក Scott McRoberts ជួយសម្អាតកញ្ចក់បែកបាក់ បន្ទាប់ពីមានអំពើហិង្សាបំបែកកញ្ចក់របស់អគារពាណិជ្ជកម្មជាច្រើន នៅក្រោយមានការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិស កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងក្រុង University City រដ្ឋ Missouri។ នៅមុននេះ ក្រុមបាតុករបានដើរក្បួនសន្តិភាពមួយដើម្បីឆ្លើយតបទៅនឹងសាលក្រមថា លោក Jason Stockley ដែលជាប៉ូលិសក្នុងក្រុង St. Louis មិនមានទោសកំហុសនោះទេ។

៥
មនុស្សម្នាអង្គុយនៅក្នុងកន្ត្រកនៅក្នុងពិធី Oktoberfest លើកទី១៨៤ ដែលជាពិធីស្រាបៀរប្រចាំឆ្នាំរបស់ក្រុង Munich ប្រទេសអាល្លឺម៉ង់។

៦
កប៉ាល់ដែលលិចក្នុងពេលមានព្យុះសង្ឃរា Irma ត្រូវបានគេប្រទះឃើញនៅក្នុងឆកសមុទ្រ Saint John ១២ថ្ងៃបន្ទាប់ពីព្យុះដ៏កំណាចមួយនេះបោកបក់ទៅលើកោះ Saint John ក្នុងប្រជុំកោះ Virgin Islands សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

៧
អ្នកបង្ហាញម៉ូដត្រៀមខ្លួនបង្ហាញម៉ូដ Richard Quinn សម្រាប់រដូវក្តៅ/ផ្ការីកឆ្នាំ២០១៨ នៅក្នុងហាង Liberty Store ក្នុងកម្មវិធី London Fashion Week ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

៨
លោក Adam Levine នៃក្រុមតន្ត្រី Maroon 5 សម្តែងនៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយឈ្មោះ Rock in Rio នៅ ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៩
សមាជិកកងកម្លាំងប្រដាប់អាវុធរបស់សូម៉ាលីលីគ្រាប់បេក្នុងពេលប្រយុទ្ធរវាងយោធា និងប៉ូលិសដែលគាំទ្រដោយក្រុមស៊ើបអង្កេតនៅក្នុងស្រុក Dayniile កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

១០
បុរសជ្វីពក្នុងប្រទេសអ៊ីសាអែលចូលរួមក្នុងបាតុកម្មមួយប្រឆាំងនឹងការឃុំខ្លួនសមាជិកសហគមន៍របស់ពួកគេ ដែលបដិសេធបម្រើកងទ័ពអ៊ីស្រាអែល ក្នុងក្រុងហ្ស៊េរុយសាឡិម (Jerusalem)។

១១
មនុស្សម្នាស្រែកហ៊ោក្នុងថ្ងៃបើកពិធីបុណ្យ Oktoberfest លើកទី១៨៤ នៅក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

១២
មនុស្សម្នាសប្បាយរីករាយនឹងការជិះក្តារលើទឹក នៅក្នុងក្រុង Fujisawa ប្រទេសជប៉ុន។

១៣
ទាហានបក់ទង់ជាតិម៉ិកស៊ិកក្នុងពេលដើរក្បួនយោធាមួយដើម្បីប្រារព្ធខួបនៃថ្ងៃឯករាជ្យជាតិនៅទីលាន Zocalo ក្នុងក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧។